12/12/2022 - 14:46

អនុ​វត្ត​ល្អ​នូវគោល​នយោបាយអប់រំតំ​បន់ជន​រួមជាតិភាគ​តិ​ច

ខេត្ត​បាក​លីវ តែងផ្ដោតការ​យក​ចិត្ត​ទុក​ដាក់អនុ​វត្ត​ល្អ​នូវគោល​នយោបាយអប់រំតំ​បន់ជន​រួមជាតិភាគ​តិ​ច រួមចំ​ណែកលើក​កម្ពស់ប្រ​ជាបញ្ញា ជំរុញការ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ទូទាំងតំ​បន់។

​ អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អប់រំ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ស្ងប់អា​រម្មណ៍​សិក្សា​នៅ​សា​លា
​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​បាក​លីវ ។

តាម​ប្រ​សាសន៍​លោក​ផាង​ថាញ​យ្វី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ខេត្ត​មាន​ចំ​នួនប្រ​ជា​ជន​ជាង ៩០០.០០០ នាក់ ដោយ​មាន​ ៣​ ជន​ជាតិ គឺ​កិញ-ខ្មែរ-ចិន​ ក្នុងនោះ ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត ៨,៥១% ជន​ជាតិ​ចិន​ស្រូប​អត្រា​៣% ដូច្នោះ ក្រៅ​ពីអនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កាត់​បន្ថយ​ភាព​ក្រីក្រ​ គឺ​គោល​នយោ​បាយ​ស្ដី​ពី​ការ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​ផង​ដែរ។ ខេត្ត​សម្រេច​ការ​កសាង​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិអន្តេ​វាសិក​ខេត្ត​ ទៅ​ជា​សាលា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ដែល​មាន​២កម្រិត​សិក្សា គឺ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ ទទួល​សិស្ស​ចូល​រៀន​ចាប់​ពី​ឆ្នាំ​សិក្សា ២០២០-២០២១។ លោក​ផាម​ថាញ​យ្វី អះ​អាង៖ ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គ្រប់​សព្វ​នូវ​គោល​នយោ​បាយ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ក៏​បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ។ ជាក់​ស្ដែង៖ ចំ​ពោះ​កម្រិតបឋម​សិក្សា រៀង​រាល់​ឆ្នាំ​មាន​សិស្ស​សម្រេច​កម្ម​វិធី​សិក្សា និង​សម្រេច​កម្ម​វិធី​បឋម​សិក្សា​ជាង ៩៦% សិស្ស​ដែល​បាន​សម្រេច​និទ្ទេស​ខាង​វិជ្ជាសម្បត្តិ​និង​ចរិយា​សម្បត្តិ​ស្រូប​អត្រា​ជាង ៩៩%; ចំ​នួន​សិស្ស​កម្រិត​អនុវិទ្យា​ល័យ​ដែល​មាន​ចរិយា​សម្បត្តិ​ល្អ​បង្គួរ​និង​ល្អ​ប្រសើរ​ ស្រូប​អត្រា​ ៩៩,៧៤% ក្នុង​នោះ មាន​សិស្ស​រៀន​សម្រេច​និទ្ទេស​បង្គួរ និង​ពូកែ​ស្រូបអត្រា​ ៥៨,០៥%; ចំ​នួន​សិស្ស​កម្រិត​វិទ្យា​ល័យ​ដែល​មាន​ចរិយា​សម្បត្តិ​ល្អ​បង្គួរ និង​ល្អ​ប្រ​សើរ​ស្រូប​អត្រា​ជាង ៩៩,៣% សិស្ស​រៀន​សម្រេច​និទ្ទេស​បង្គួរ​និង​ពូកែ​ស្រូប​អត្រា​ជាង ៦៦,២​%។

លោក​គ្រូ​ត្រឹង​វ៉ាន់​ជុង នា​យក​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វាសិក​បាក​លីវ ឱ្យដឹង៖ “សា​លា​តែង​អនុវត្ត​គ្រប់​សព្វ​នូវ​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ ម្ល៉ោះ​ហើយ​សិស្សា​នុសិស្ស​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ គ្រូ​បង្រៀន​លំ​នឹង​ចិត្ត​បំ​ពេញ​ការ​ងារ​រៀន​សូត្រលើក​កម្ពស់​មុខ​ជំ​នាញ។ បច្ចុប្បន្ន សាលា​សម្រេច​ប​ទដ្ឋាន​ហើយ​គុណភាព​អប់រំ​បាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជាក់​ស្ដែង​រៀង​រាល់​ឆ្នាំ អត្រា​សិស្ស​ប្រ​ឡង​យក​សញ្ញា​បត្រ​វិទ្យា​ល័យ​ជាប់​ ១០០% និង​ប្រ​ឡង​ជាប់​ចូល​រៀន​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ​ជាង ៧០%”។

ក្នុង​ឱកាស​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា លោក​ស្រី​ត្រឹង​ធី​ហ្វា​រី វាយ​តម្លៃ​ខ្ពស់ ខេត្ត​បាក​លីវ​បាន​សកម្ម​ផ្សព្វ​ផ្សាយ អនុវត្ត​នូវ​គោល​នយោ​បាយអប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា ជំ​រុញការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​។ ព្រម​ជា​មួយ​នោះ សំ​ណូម​ពរ​ខេត្ត​បាក​លីវ បន្ត​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​ដល់​មន្ទីរ​អប់រំ វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ខេត្ត​ ផ្សព្វ​ផ្សាយ អនុ​វត្ត​ល្អ​ថែម​ទៀត​នូវ​របប​គោល​នយោ​បាយ​ចំ​ពោះ​សិស្ស​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ដ។ ក្នុង​នោះ គប្បីយក​ចិត្ត​ទុក​ដាក់​ពង្រីក​ទ្រង់​ទ្រាយ​សា​លា​រៀន បណ្តុះ​បណ្ដាល​កង​ជួរ​គ្រូបង្រៀន​សម្រេច​បទដ្ឋាន​តាម​សេច​ក្ដី​កំ​ណត់ ក៏ដូច​ជា​លើក​កម្ពស់​គុណភាព​អប់រំ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ដើរ​ទាន់​ផ្នែក​អប់រំ​រួម​ទូទាំង​ខេត្ត​៕ 

យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ