21/11/2022 - 13:56

បញ្ជា​ការដ្ឋាន​យោ​ធា​ខេត្ត​ត្រា​វិញ រៀប​ចំ​បើក​វគ្គបំ​ពាក់​បំប៉ន​ចំ​ណេះ​ដឹង​ភាសា​ជន​ជាតិ

បញ្ជា​ការដ្ឋាន​យោ​ធា​ខេត្ត​ត្រា​វិញ  ទើប​សហការ​ជា​មួយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ រៀប​ចំ​បើក​វគ្គ​បំ​ពាក់​បំប៉ន​ភាសា​ជន​ជាតិ​ឆ្នាំ ២០២២។ យោង​តាម​គណៈ​ចាត់​តាំង វគ្គ​បំ​ពាក់​បំប៉ន​ភាសា​ជន​ជាតិ​បាន​អនុវត្ត​តាម​សេច​ក្តី​សម្រេច​លេខ ៣៩៣៥ ចុះ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ  ២០២១ របស់​ក្រ​សួងការ​ពារ​ជាតិ ស្តី​ពី​ការ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​។

ទិដ្ឋ​ភាព​នៃ​ពិធី​បើក​វគ្គ​បំ​ពាក់​បំប៉ន​ភា​សា​ជន​ជាតិ​។

ចូល​រួម​វគ្គ​បំពាក់​បំប៉ន​មាន​នាយ​ទា​ហាន​ និង​យោ​ធិន​ជំ​នាញ ១០០ រូប​ នៅ​តាម​ស្ថា​ប័ន អង្គ​ភាព​ក្រោម​ឱវាទ និង​នៅ​តាម​គណៈបញ្ជា​ការ​យោ​ធា​ទាំង ៩ ​ស្រុក ទីរួម​ខេត្ត ក្រុង​ក្នុង​ខេត្ត។ វគ្គ​បំពាក់​បំប៉ន​មាន​រយៈ​ពេល​ជាង​មួយ​ខែ រួមមាន​ខ្លឹម​សារ៖ ចាំ​ព្យញ្ជនៈ ចេះ​ប្រកប​ សន្ទ​នា​ជា​ភា​សាខ្មែរ​ និង​បច្ចេក​ស័ព្ទ​យោ​ធា​ជា​ភា​សា​ខ្មែរ​។ល។ វគ្គ​បំ​ពាក់​បំប៉ន​បាន​ជួយ​ឱ្យ​កម្មា​ភិបាល​ យុទ្ធ​ជន​យល់​ដឹង​បន្ថែម​អំ​ពី​ទំនៀម​ទម្លាប់​ ប្រពៃ​ណី និងលើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​ចលនា​មហា​ជន​ ឆ្លើយ​តប​នឹង​សំ​ណូម​ពរ​ ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​៕

   យោង​តាម​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​ - បក​ប្រែ៖ សុ​ផន

ចែករំលែកអត្ថបទ