មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

31/10/2022 - 14:23

ភាព​ផ្លាស់​ថ្មី​នៅ​អាង​និញ

ចុង​ឆ្នាំ​ ២០១៩ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ មុខ​មា​ត់ជន​បទ​ត្រូវ​បាន​ផ្លាស់​ប្តូរ​។​

ផ្លូវ​ជន​បទ​របស់​ភូមិ​សាឡាង ឃុំ​អាង​និញ ត្រូវ​បាន​ចាក់​បេតុង​រួច​រាល់​។​

ក្រោយ​រយៈ​ពេល​ ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​ ឃុំ​លំ​បាក​ខ្លាំង​អាង​និញ ក៏​បាន​កសាង​សម្រេច​លក្ខឋាន​ ១៩/១៩ ។​ បច្ចុប្បន្ន​ ឃុំ​មាន​ ១០០% ផ្លូវ​លំ​ភូមិ​ស្អាត​បាត​ មិន​មាន​ភក់​ជ្រាំ​ក្នុង​រដូវ​វស្សា​ ក្នុង​នោះ​ មាន​ផ្លូវ​ជាង​ ៨៣% ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ទំ​និញ​របស់​ប្រ​ជា​ជន​។​ អគ្គិ​សនី ទឹក​ស្អាត​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​ អា​គារ​វប្ប​ធម៌​៘ ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ឆ្លើ​យ​តប​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​នោះ​ ភាព​ជឿន​លឿន​នៃ​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ប្រ​ជា​ជន​ម្ចាស់​ការ​អនុវត្ត​ក្នុង​ការ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​របស់​ឃុំ​សម្រេច​ ៤៥,៥ លាន​ដុង​/ម្នាក់​/ឆ្នាំ​ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ក្រោម​ ៤%...។​

ឃុំ​អា​ង​និញ មាន​ ៥/៥ សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​។

លោក​ថាច់​លៀង​ អា​យុ​ ៧១ ឆ្នាំ​ នៅ​ភូមិ​សា​ឡាង ឱ្យ​ដឹង​៖ “កាល​ពី​មុន​ភូមិ​នេះ​ផ្ទះ​ស្លឹក​ច្រើន​ តិច​មាន​ផ្ទះ​ឥដ្ឋ ផ្លូវ​ដី​ភក់​ជ្រាំ​ពិបាក​ធ្វើ​ដំណើរ​ក្នុង​រដូវ​វស្សា​។​ ឥឡូ​វនេះ​ តំ​បន់​ជន​បទ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ ភាគ​ច្រើន​ជា​ផ្ទះ​ឥដ្ឋ អគ្គិ​សនី ទឹក​ស្អាត​ចុះ​ដល់​ផ្ទះ​។​ ផ្លូវ​គមនា​គមន៍​ ធារា​សាស្ត្រ​ត្រូវ​បាន​កសាង​រួច​រាល់​ មាមីង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ២ រដូវ​/ឆ្នាំ​ ឡាន​ចុះ​ទិញ​ទំ​និញ​ដល់​ស្រែ​។​ ចំ​ណែក​អ្នក​ក្រ មាន​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន​ ពូជ​ដំណាំ​ ម៉្លោះ​ហើយ​ នរណា​ក៏​ខិត​ខំ​រកស៊ី​ ដើម្បី​ជីវ​ភាព​ល្អ​ប្រ​សើរ​ឡើង​”។​

ព្រម​ជា​មួយ​នោះ​ ឃុំ​ក៏​បាន​ផ្គួប​បញ្ចូល​កម្ម​វិធី​គម្រោង​ជាច្រើន​វិនិ​យោគ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ឧបត្ថម្ភ​បុល​ទុន​អា​ទិភាព​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​។​ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ពលករ​ជន​បទ​។​ លោក​លីង៉ុក​ ប្រ​ធាន​ភូមិ​សាឡាង មាន​ប្រ​សាសន៍​៖ “រដ្ឋ​មាន​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ ក្នុង​នោះ​ ប្រ​សិទ្ធ​ភាព​បំ​ផុត​គឺ​ ឧបត្ថម្ភ​បុល​ទុន​និង​ពូជ​ដំ​ណាំ​ ជួយ​មាមីង​មាន​មធ្យោ​បាយ​ផលិត​កម្ម​សម​ស្រប​ទៅ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ក្រៅ​ពីនោះ​ ការ​បណ្តុះ​បណ្ដាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ជួយ​កូន​ចៅ​ខ្មែរ​ឱ្យ​មាន​ការ​ងារ​ធ្វើ​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​ បច្ចុប្បន្ន​ ទូទាំង​ភូមិ​ មាន​ជាង​ ៧០% ពលករ​មាន​ការ​ងារ​ធ្វើ​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​បន្តិច​ម្តង​ៗ​ បង្កើន​សមា​មាត្រ​គ្រួ​សារ​គ្រាន់​បើ​និង​ធូរ​ធារ​មួយ​ថ្ងៃ​កាន់​តែកើន​ឡើង​”។​

លោក​ស្រី​ ង៉ោ​ធីគឹម​ឡាយ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​អាង​និញ ឱ្យ​ដឹង​៖ “ក្នុង​ដំណាក់​កាល​កសាង​ជន​បទ​ថ្មី​ ឃុំ​ពង្រីក​តួនាទី​សកម្ម​របស់​ប្រ​ជា​ជន​។​ ទម្ទឹមនឹង​នោះ​ ក៏​បាន​ផ្គួប​បញ្ចូល​កម្ម​វិធី​គម្រោង​ជាច្រើន​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ។​ បច្ចុប្បន្ន​ ឃុំ​កំ​ពុង​វិនិ​យោគ​លើ​ការ​បង្កើន​កម្រិត​លក្ខឋាន​ជន​បទ​ថ្មី​ និង​បន្ត​ជំរុញ​ខ្លាំង​ការ​ងារ​ឃោ​សនា ចលនា​ប្រ​ជា​ជន​ចូល​រួម​អនុវត្ត​លក្ខឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ដើម្បី​ដល់​ឆ្នាំ​ ២០២៣ សម្រេច​ទៅ​តាម​ផែន​ការ​”៕​

                               យ្វីអាញ-លេង​មី

ចែករំលែកអត្ថបទ