មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/10/2022 - 10:51

បក្ខ​ជន​គំរូ​

លោក​ សើុង​សាង​ នៅ​ភូមិ​តា​អ៊ុង ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​ពង្រីក​នូវ​តួនាទី​ជាគំរូ​របស់​បក្ខ​ជន​ ក្នុង​ការ​ចលនា​កៀរ​គរ​ប្រ​ជា​ជន​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​។​

លោក​សើុង​ (អង្គុយ​ទី ១ រាប់​ពីស្ដាំ​) ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ការ​ងារ​ចលនា​សប្បុរស​ជន​ដើម្បី​ជួយ​ដល់​អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ភូមិ​។​ 

ចូល​រួម​បម្រើ​ការ​ងារ​ក្នុង​គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​តាំង​ពីឆ្នាំ​ ១៩៩៤ រហូត​មក​ទល់​បច្ចុ​ប្បន្ន​ លោក​សើុង​សាង​ តែង​ជាគំរូ​ក្នុង​រាល់​សកម្ម​ភាព​។​ ពិសេស​ គឺ​ការ​ចលនា​កៀរ​គរ​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី​។​ គាត់​តែង​រួម​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ដំណាំ​រួម​ផ្សំ​ ដើម្បី​កសាង​ផ្លូវ​ជន​បទ​ សាលា​រៀន​។ល។​ លោក​សើុង​សាង​ មាន​ប្រ​សាសន៍​៖ “មាមីង​ខ្មែរ​នៅ​តំ​បន់​ជន​បទ​តែង​មាន​គោល​បំ​ណង​ចង់​បាន​ផ្លូវ​បេតុង​សម្រាប់​ធ្វើ​ដំណើរ​ទៅ​មក​ ម្ល៉ោះ​ហើយ​ពេល​ឮ​ថា​មាន​គោល​នយោ​បាយ​កសាង​ផ្លូវ​ មាមីង​រីក​រាយ​ត្រេក​អរ​គ្រប់​គ្នា​។​ ទោះ​បីដូច្នោះ​ក្ដី​ ពេល​កសាង​ផ្លូវ​និង​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ធ្វើ​ឆ្លង​កាត់​ ត្រូវ​ចំ​ណាយ​ផ្ទៃ​ដី​អស់​ច្រើន​ មាមីង​ខ្លះ​មិន​យល់​ស្រប​ ម្ល៉ោះ​ហើយ​ត្រូវ​ការ​អ្នក​មាន​ប្រ​ជា​ប្រិយ​ចុះ​ទៅ​ផ្សព្វ​ផ្សាយ​ចលនា​។​ ផ្ដើម​ពីនោះ​ ខ្ញុំ​ក៏​ចុះ​ទៅ​តាម​គ្រួ​សារ​ចលនា​កៀរ​គរ​ វែក​ញែក​ច្បាស់​លាស់​អំ​ពី​ផលប្រ​យោជន៍​នៃ​សំ​ណង់​នានា​។​ ពេល​យល់​ដឹង​អំ​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ មាមីង​ក៏​យល់​ស្រប​”។​ ដើម្បី​ធ្វើ​ជា​គំរូ​ លោក​សើុង​សាង​ បាន​បរិច្ចាគ​ដី​ជាង​ ១ កុង​សម្រាប់​រដ្ឋ​កសាង​សំ​ណង់​ជន​បទ​។​

យោង​តាម​ស្ថិតិ​របស់​ភូមិ​តា​អ៊ុង ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​សើុង​សាង​ បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​កសាង​ផ្លូវ​បេតុង​ចុះ​តាម​ភូមិ​រាប់​សិប​ពាន់​ម៉ែត្រ កសាង​ស្ពាន​បេតុង​ចំ​នួន​ ១៤ ខ្សែ​ បង្គោល​ទង់​ ដំឡើង​អំ​ពូល​ភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ បំ​ពាក់​កា​មេរ៉ា​សន្តិ​សុខ​។ល។​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​រាប់​សិប​ពាន់​ពាន់​លាន​ដុង​។​ អា​ស្រ័យ​ហេតុ​នោះ​ ម៉ូតូ​អាច​បើក​បរចុះ​ដល់​គ្រប់​កន្លែង​ក្នុង​ភូមិ​តា​អ៊ុង។​ លោក​សើុង​សាង​ បាន​រ៉ាយ​រ៉ាប់​៖ “ខ្ញុំ​ទៅ​ចលនា​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​កសាង​សំ​ណង់​ជន​បទ​ គឺ​សំ​ដៅ​បម្រើ​ជូន​មាមីង​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ អភិវឌ្ឍ​ផលិត​កម្ម​ ជួញ​ដូរ​ទំ​និញ​បាន​ងាយ​ស្រួល​ ម្ល៉ោះ​ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​រួញ​រាឡើយ​។​ បច្ចុប្បន្ន​ នៅ​ភូមិ​តា​អ៊ុងត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភូមិ​រីក​ចម្រើន​ និង​មាន​ដងផ្លូវ​ល្អ​បំ​ផុត​ក្នុង​ឃុំ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រេក​អរ​ណាស់​។​ នោះ​គឺ​ប្រ​ការ​ដែល​ខ្ញុំ​និង​មាមីង​ខ្មែរ​ប្រាថ្នា​ចង់​បាន​ ម្ល៉ោះ​ហើយ​កាន់​តែធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​អនុវត្ត​ល្អ​ការ​ងារ​ចលនា​”។​

លោក​សើុង​ហួន អនុលេខា​បក្ស​ឃុំ​វៀង​ប៊ិញ អះ​អាង​៖ “ខ្ញុំ​ស្ងើច​សរ​សើរ​ចំ​ពោះ​ប្រ​ជា​ប្រិយ​ និង​ការ​អស់​ពីចិត្ត​ជា​មួយ​ការ​ងារ​របស់​សម​មិត្ត​សើុង​សាង​ ក្នុង​ការ​ចលនា​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី។​ ក្នុង​ពេល​ប្រ​ជុំ​ម្ដង​ៗ​ សម​មិត្ត​បាន​វែក​ញែក​យ៉ាង​សម​ហេតុ​សម​ផល​; បង្ហាញ​ច្បាស់​ពី​ទង្វើ​ខុស​ត្រូវ​ ទង្វើ​មាន​ប្រ​យោជន៍​ជូន​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​មាមីង​ខ្មែរ​តែង​ឯក​ភាព​គាំ​ទ្រ អនុវត្ត​បាន​យ៉ាង​ល្អ​”៕​

            លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ