យោងតាមប្រសាសន៍លោកស្រី ហ្វិញធីយ៉ីមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទិវាសមោសរវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទី ៨ ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងនៅខេត្តសុកត្រាំង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមបធានបទ “អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរណាមបូ សមភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក សមាហរណកម្ម និងអភិវឌ្ឍន៍”។
ទិវាសមោសរវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរ លើកទី ៨ ឆ្នាំ ២០២២
ត្រូវបានរៀបចំ គួបផ្សំនឹងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង សុកត្រាំងលើកទី៥
តំបន់វាលរាបទន្លេគឺវឡុង។
តាមផែនការ ទិវាសមោសរគឺមាន ១២ ខេត្ត ក្រុងចូលរួម មានដូច៖ សុកត្រាំង បាកលីវ វិញឡុង ត្រាវិញ អាងយ៉ាង គៀងយ៉ាង ហូវយ៉ាង កាម៉ាវ តីនិញ ប៊ិញភឿក ក្រុងកឹងធើ និងក្រុងហូជីមិញ។ នៅក្នុងទិវាសមោសរវប្បធម៌លើកនេះ នឹងប្រព្រឹត្តឡើងនៅសកម្មភាពវប្បធម៌កីឡាទេសចរណ៍ រួមមាន៖ តាំងពិព័រណ៍ ឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីវប្បធម៌លក្ខណៈភូមិស្រុក សមោសរសិល្បៈមហាជន សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណី សម្តែងបង្ហាញនិងឧទ្ទេសនាមពីពិធីបុណ្យ ជីវភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ និងឈុតសម្តែងប្រគំភ្លេងពិណពាទ្យ តាំងពិព័រណ៍និងឧទ្ទេសនាមអំពីវប្បធម៌ម្ហូបអាហារ ក្រៅពីនោះ ថែមទាំងមានសកម្មភាពកីឡាយ៉ាងពុះពោរ មានដូច៖ ទាញព្រ័ត្រ បាល់ទះ និងកីឡាប៊ូលជាដើម។ ទិវាសមោសរលើកនេះ ត្រូវបានរៀបចំឡើងដោយគួបផ្សំនឹងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង សុកត្រាំងលើកទី ៥ តំបន់វាលរាបទន្លេគឺវឡុង៕
យ្វីអាញ-មុនី