ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/08/2022 - 15:02

បដិវត្តន៍​ខែ​សី​ហា​ និង​បុណ្យ​ជាតិ​ថ្ងៃ​ ២ ខែ​កញ្ញា​

ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ដ៏​អង់​អាច​ក្លា​ហាន​

មុន​នេះ​ ៧៧ ឆ្នាំ​ ថ្ងៃ​ទី១៩ ខែសីហា​ ឆ្នាំ​ ១៩៤៥ បាន​កត់​ត្រា​ក្នុង​ប្រ​វត្តិ​សាស្រ្ត​យ៉ាង​ត្រ​ចះ​ត្រចង់​របស់​ប្រ​ជា​ជាតិ​វៀត​ណាម​ ដោយ​សម្គាល់​ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដ៏​រុងរឿង​-បដិវត្តន៍​ខែ​សីហា​បាន​ជោគ​ជ័យ​ រដ្ឋា​ភិបាល​ប្រ​ជា​ធិប​តេយ្យ​នៃ​វណ្ណៈ​កម្ម​ករ​និង​កសិករ​ដំបូង​គេនៅ​អា​ស៊ី​អា​គ្នេយ៍ ត្រូវ​បាន​បង្កើត​ បើក​ទំ​ព័រ​យុគ​សម័យ​ថ្មី​ គឺ​យុគ​សម័យ​ឯក​រាជ្យ​ជន​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​លទ្ធិ​សង្គម​និយម​។

ថ្ងៃ​ទី ២ ខែក​ញ្ញា​ ឆ្នាំ ១៩៤៥ នៅ​ទីលាន​បាឌិញ​ (ហា​ណូយ​) លោក​ប្រ​ធាន​ហូ​ជីមិញ​ អាន​សេចក្ដី​ប្រ​កាស​ឯក​រាជ្យ​យ៉ាង​មហោឡារិក​ បង្កើត​ប្រ​ទេស​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​។​ រូប​ថត​៖ ឯក​សារ​/TTXVN

ដើម​ខែ​សីហា​ ឆ្នាំ​ ១៩៤៥ ឱកាស​បដិវត្តន៍​បាន​កើត​ឡើង​ មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​កុប​កម្ម​ទូទៅ​។​ នៅ​ថ្ងៃ​ទី ១១ ខែ​សី​ហា​ ជប៉ុន​ចុះ​ចាញ់​កង​ទ័ព​សម្ព័ន្ធ​មិត្ត​។​ ភ្លាម​ៗ​នោះ​ សន្និ​បាត​ទូទាំង​ប្រ​ទេស​នៃ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ បាន​ប្រ​ជុំ​រួច​សន្និ​ដ្ឋាន​ថា​ នេះ​ជា “ឱកាស​ល្អ​សម្រាប់​យើង​ដណ្ដើម​ឯក​រាជ្យ​”។​ ល្ងាច​ថ្ងៃ​ទី ១៣ ខែសីហា​ បទ​បញ្ជា​កង​ទ័ព​លេខ​ ១ បាន​ចេញ​សេច​ក្ដី​អំ​ពាវ​នាវ​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​​ “សត្រូវ​របស់​យើង​បាន​ដួល​រលំ​។​ ឱកាស​ធ្វើ​កុប​កម្ម​បាន​មក​ដល់​។​ ឱកាស​មាន​តែ​មួយ​សម្រាប់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ ក្រោក​ឡើង​ដណ្ដើម​ឯក​រាជ្យ​ប្រ​ទេស​ជាតិ​”។​

នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា​ មហា​សន្និ​បាត​ជាតិ​បាន​ធ្វើ​ឡើង​នៅ​តឹង​ត្រាវ (ខេត្ត​ត្វៀង​ក្វាង​) ដោយ​មាន​អ្នក​តំ​ណាង​ជាង​ ៦០ រូប​ តំ​ណាង​ឲ្យ​ប្រ​ជា​ជន​វៀត​ណាម​ជាង​ ២០ លាន​នាក់​ ឯក​ភាព​លើ​គោល​ការណ៍​ធ្វើ​កុប​កម្ម​ទូទៅ​ កំ​ណត់​គោល​នយោ​បាយ​កិច្ច​ការ​ក្នុង​ប្រ​ទេស​និង​កិច្ច​ការ​បរ​ទេស​ ទង់​ជាតិ​ ភ្លេង​ជាតិ​ បង្កើត​រដ្ឋា​ភិបាល​បដិវត្តន៍​បណ្ដោះ​អាសន្ន​ ដឹក​នាំ​ដោយ​លោក​ប្រ​ធាន​ហូ​ជី​មិញ​។​ លោក​ប្រ​ធាន​ហូជី​មិញ​ បាន​អំ​ពាវ​នាវ​ជន​រួម​ជាតិ​ទូ​ទាំង​ប្រ​ទេស​ “ពេល​វេលា​សម្រេច​ជោគ​វាស​នា​របស់​ជន​ជាតិ​ យើង​បាន​មក​ដល់​។​ ជន​រួម​ជាតិ​យើង​ទូទាំង​ប្រ​ទេស​ ចូរ​ក្រោក​ឈរ​ឡើង​ យក​កម្លាំង​ខ្លួន​យើង​ដើម្បី​រំដោះ​ខ្លួន​យើង​”។​ 

នៅ​ហា​ណូយ​ នា​ព្រឹក​ព្រ​លឹម​ថ្ងៃ​ទី ១៩ ខែ​សីហា​ តាម​ដង​វិថី​ពោរ​ពេញ​ទៅ​ដោយ​ទង់​ក្រ​ហម​ផ្កាយ​លឿង​។​ ចំ​ណែក​នៅ​តាម​រោង​ចក្រ​ រោង​ជាង​ ផ្សារ សាលា​រៀន​ ត្រូវ​បាន​បិទ​ទ្វារ​។​ មាន​ប្រ​ជា​ជន​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​ជាង​ ២០០.០០០ នាក់​ បាន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​មុខ​ទី​លាន​រោង​មហោ​ស្រព​ ដើម្បី​ចូល​រួម​ពិធី​មិទ្ទិញ​គាំ​ទ្របដិវត្តន៍។​

ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិការ​បក្ស​ ភូមិ​ភាគ​ខាង​ជើង​ ការ​ធ្វើ​មិទ្ទិញ​បាន​ប្រែ​ក្លាយ​ទៅ​ជា​បាតុ​កម្ម​ប្រ​ដាប់​អា​វុធ​យ៉ាង​ឆាប់​រហ័ស​ ដោយ​ដណ្ដើម​យក​ទីតាំង​សំ​ខាន់​ៗ​របស់​ហា​ណូយ​ ដូច​ជា​ អគារ​រាជ​ទូត​ សាលា​រដ្ឋ​បាល​​ ក្រុង​ ប៉ុស្តិ៍​ប៉ូលិស​ បន្ទាយ​រក្សា​សន្តិ​សុខ​យោ​ធា ។​ល។​ ខណៈ​ពេល​ហា​ណូយ​ធ្វើ​កុប​កម្ម​បាន​ជោគ​ជ័យ​ មជ្ឈិម​បក្ស​ពិនិត្យ​ឃើញ​ថា​ នេះ​ជា​ការ​ច្នៃ​ប្រ​តិដ្ឋ​ម្យ៉ាង​របស់​គណៈ​កម្មា​ធិការ​បក្ស​ភូមិ​ភាគ​ខាង​ជើង​ គប្បី​បញ្ជា​ឱ្យ​ភូមិ​ភាគ​ណា​ដែល​មាន​ឱកាស​ គឺ​ផ្ដើម​ធ្វើ​កុប​កម្ម​ដូច​ជា​វិធី​ធ្វើ​នៅ​ហា​ណូយ​នេះ​ដែរ​។​

នៅ​ក្រុង​ហ្វេ ថ្ងៃ​ទី ២៣ ខែ​សី​ហា​ មាន​ប្រ​ជា​ជន​ជាង​ ១៥០.០០០ នាក់​ ចេញ​ដំណើរ​តាម​ដងវិថី​ធ្វើ​មិទ្ទិញ ព្យុហ​យាត្រា​ប្រ​ដាប់​អា​វុធ​បង្ខំ​ឱ្យ​អា​ជ្ញា​ធរចុះ​ចាញ់​។​ ស្ដេច​បាវ​ដាយ ដាក់​រាជ្យ​ បញ្ជាក់​ឱ្យ​ការ​បញ្ចប់​របប​សក្តិ​ភូមិ​នៅ​វៀត​ណាម​។​ ពិធី​ប្រ​កាស​ដាក់​រាជ្យ​ និង​ប្រ​គល់​ត្រា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី ៣០ ខែ​សី​ហា​ ឆ្នាំ​ ១៩៤៥ នៅ​ខ្លោង​ទ្វារ​ង៉​មោង​ (រាជ​វាំង​ហ្វេ) ក្រោម​សាក្សី​របស់​ប្រ​ជា​ជន​រាប់​ម៉ឺន​នាក់​។​ ព្រះ​រាជ​ក្រឹត្យ​ដាក់​រាជ្យ​ ស្ដេច​បាវ​ដាយ មាន​បន្ទូល​ថា​ “ខ្ញុំ​ផ្ញើ​សុភ​មង្គល​របស់​ប្រ​ជា​ជន​វៀត​ណាម​ នៅ​លើ​រាជ​បល្ល័ង្ក​របស់​ខ្ញុំ​។​ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជាប្រ​ជា​ជន​នៃ​ប្រ​ទេស​ឯក​រាជ្យ​មួយ​ ប្រ​សើរ​ជាង​ធ្វើ​ជា​ស្តេច​នៃ​ប្រ​ទេស​មួយ​នៅ​ក្រោម​នឹម​ត្រួត​ត្រា​” ។​

នៅ​ក្រុង​សាយ​ហ្គង ថ្ងៃ​ទី ២៥ ខែសីហា​ មាន​មហា​ជន​ក្នុង​ក្រុង​និង​ជាយ​ក្រុង​ រួម​ជា​មួយ​នឹង​ខេត្ត​ជិត​ខាង​មួយ​ចំ​នួន​ធ្វើ​មិទ្ទិញ ព្យុហ​យាត្រា​ ប្រ​ដាប់​អា​វុធ​ដ៏​ធំ​ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ហ្វា​ស៊ី​សជប៉ុន​។​ ក្រោយ​មក​ ខេត្ត​ទាំង​ ១៣ នៅ​ភូមិ​ភាគ​ខាង​ត្បូង​បាន​ធ្វើ​កុប​កម្ម​ជោគ​ជ័យ​ រួម​មានៈ​ ចើ​លើង សុក​ត្រាំង​ ចូវ​ដុក ឡុង​ស្វៀង​ វិញ​ឡុង​ បារ៉ៀ ធូយ៉ូវ​មោក ត្រា​វិញ​ តីនិញ បៀង​ហ្វា សាដែត កន​តុម សើុង​ឡា រ៉ាច់​យ៉ា ដុង​ណាយ​ថឿង ហា​តៀង​។​

ប្រ​ជា​ជន​កឹង​ធើ ធ្វើ​កុប​កម្ម​ដណ្ដើម​រដ្ឋ​អំ​ណាច​នៅ​ថ្ងៃ​ទី ២៦ ខែសីហា​ ឆ្នាំ​ ១៩៤៥។​ល។​

ដូច្នេះ​ ក្នុង​រយៈ​ពេល​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ ការ​ធ្វើ​កុប​កម្ម​ទូទៅ​ទទួល​បាន​ជោគ​ជ័យ​ទូទាំង​ប្រ​ទេស​។​ ក្នុង​ចំ​ណោម​ខេត្ត​ ក្រុង​ជាង​ ៦០ ធ្វើ​កុប​កម្ម​ មាន​ខេត្ត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ជើង​ចំ​នួន​ ៤ គឺ​ ហា​យ៉ាង​ ឡាវ​កាយ​ ម៉ុង​កៃ​ ឡាយ​ចូវ​ រង​ការ​ប្រ​ឆាំង​តប​ដោយ​កង​ទ័ព​តឿង ក្រោយ​មក​គឺ​កង​ទ័ព​បា​រាំង​វាយ​ដណ្ដើម​ ទើប​មិន​ទាន់​បាន​រំដោះ​ក្នុង​ការ​ធ្វើ​កុប​កម្ម​ទូទៅ​ ខែ​សី​ហា​ ឆ្នាំ​ ១៩៤៥ ។​

ថ្ងៃ​ទី ២ ខែ​កញ្ញា​ ឆ្នាំ​ ១៩៤៥ នៅ​ទីលាន​បាឌិញ​ (ហា​ណូយ​) ប្រ​វត្តិ​សាស្រ្ត​នៅ​ចំ​ពោះ​មុខ​ការ​ធ្វើ​មិទ្ទិញ​របស់​ជន​រួម​ជាតិ​ជិត​ ១ លាន​នាក់​ លោក​ប្រ​ធាន​ហូ​ជី​មិញ​ ជំនួស​មុខ​រដ្ឋា​ភិបាល​បណ្ដោះ​អា​សន្ន​ អាន​សេចក្ដី​ប្រ​កាស​ឯក​រាជ្យ​យ៉ាង​មហោឡារិក​ ប្រ​កាស​ជា​សាធា​រណៈ​ចំ​ពោះ​មុខ​ប្រ​ជា​ជាតិ​និង​ពិភព​លោក​៖ បង្កើត​ប្រ​ទេស​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​ (បច្ចុប្បន្ន​ ជា​សា​ធារ​ណរដ្ឋ​សង្គម​និយម​វៀត​ណាម​)។​

***

បច្ចុប្បន្ន​ ក្រោយ​ពី ៣៦ ឆ្នាំ​អនុវត្ត​កិច្ច​ការ​ផ្លាស់​ថ្មី​ប្រ​ទេស​ជាតិ​អា​ស្រ័យ​បក្ស​ផ្ដួច​ផ្ដើម​និង​ដឹក​នាំ​ និង​ ៣១ ឆ្នាំ​អនុវត្ត​គោល​កម្ម​វិធី​កសាង​ប្រ​ទេស​ជាតិ​ក្នុង​អន្តរ​កាល​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​សង្គម​ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​ ប្រ​ទេស​ជាតិ​យើង​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំ​ធេង​ មាន​អត្ថ​ន័យ​ជា​ប្រវត្តិ​សាស្ត្រ​ និង​អភិវឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ។​ ប្រ​ទេស​យើង​បាន​ជម្នះ​វិបត្តិ​សេដ្ឋ​កិច្ច​ ក្លាយ​ជា​ប្រ​ទេស​កំ​ពុង​អភិវឌ្ឍន៍ មាន​កម្រិត​ចំ​ណូល​មធ្យម​ទាប​ ហើយ​កំ​ពុង​ជំរុញ​ឧស្សា​ហូប​នីយ​កម្ម​ ភាវូ​បនីយ​កម្ម​និង​សមា​ហរណ​កម្ម​អន្តរ​ជាតិ​។​ នយោ​បាយ​សង្គម​មាន​ស្ថិរ​ភាព​; ការ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ត្រូវ​បាន​ពង្រឹង​។​ សេដ្ឋ​កិច្ច​កំ​ណើន​បង្គួរ​ ខឿន​សេដ្ឋ​កិច្ច​ទីផ្សារ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​សង្គម​និយម​ ត្រូវ​បាន​បង្កើត​ឡើង​និង​អភិវឌ្ឍន៍​បន្តិច​ម្តង​ៗ​។​ ជំហរ​និង​កម្លាំង​ កិត្យា​នុភាព​របស់​ប្រ​ទេស​ត្រូវ​បាន​លើក​កម្ពស់​។​

សមិទ្ធ​ផល​ដ៏​ធំ​ធេង​ និង​មាន​អត្ថ​ន័យ​ជាប្រ​វត្តិ​សាស្ត្រ​ គឺ​ប្រ​ជុំ​ចុះ​ទៅ​ដោយ​កម្លាំង​ច្នៃ​ប្រ​តិដ្ឋ​របស់​បក្ស​និង​ប្រ​ជា​ជន​វៀត​ណាម​ បាន​អះ​អាង​ មាគ៌ា​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​សង្គម​និយម​របស់​ប្រ​ទេស​យើង​ គឺ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​វៀត​ណាម​ និង​និន្នា​ការ​នៃ​យុគ​សម័យ​; អះ​អាង​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ គឺ​ជា​កត្តា​ចម្បង​សម្រេច​រាល់​ភាព​ជោគ​ជ័យ​នៃ​បដិវត្តន៍​វៀត​ណាម​៕​

កាសែត​កឹង​ធើ​ភា​សា​ខ្មែរ​ (សរុប​)-បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ