គណៈប្រតិភូតំណាងរដ្ឋសភា នីតិកាល XV អង្គភាពខេត្តត្រាវិញ បានសហការជាមួយនឹងសាកលវិទ្យាល័យត្រាវិញ អគ្គក្រុមហ៊ុនចែកចាយអគ្គិសនី ១ (EVNGENCO1) និងក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ រៀបចំជូនម៉ាស៊ីនថេប្លេត ១៥០ គ្រឿងដល់សិស្សដែលមានជីវភាពក្រលំបាកនៅស្រុក៖ កូវង៉ាង កាងឡុង កូវកែ ចូវថាញ់ និងយ្វៀងហាយ។ ថវិកាជំនួយគិតជាតម្លៃទឹកប្រាក់សរុបជាង ៥៦០ លានដុង ឧបត្ថម្ភដោយក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ។ អំណោយទាំងនេះជាការជំរុញទឹកចិត្តដ៏ធំ ជួយសិស្សមានលក្ខណសម្បត្តិរៀនសូត្រលត់ដំ ដើម្បីក្លាយជាកូនលុះក្នុងដំបូន្មាន សិស្សពូកែរបស់សាលារៀន គ្រួសារ និងសង្គម៕
សិស្សានុសិស្សទទួលម៉ាស៊ីនថេប្លេត។
សឺនម៉ាល័យ-លីសៀ