15/08/2022 - 14:22

កាម៉ាវ លើក​ស្ទួយ​សិល្បៈ​ល្ខោន​យូរ​កេរ​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ សិល្បៈ​ល្ខោន​យូរ​កេរ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កាម៉ាវ ប្រ​ឈម​នឹង​ការ​សាប​រលាប​ទៅ​បន្តិច​ម្តង​ៗ​ ដូច្នេះ​ខេត្ត​បាន​និង​កំ​ពុង​តែ​បង្ក​នូវ​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​ប្រ​ជា​ជន​និង​ផ្នែក​សមត្ថ​កិច្ច​នានា​ ស្ដារ​ឡើង​វិញ​ សំ​ដៅ​លើក​ស្ទួយ​ទម្រង់​សិល្បៈ​ដ៏​ពិសេស​នេះ។​

ឈុត​សម្ដែង​ក្នុង​រឿង​ “ម៉ាក់​ថឹង”របស់​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ។​

សិល្បៈ​ល្ខោន​យូរ​កេរ​ជា​ចំ​ណី​អា​រម្មណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កាម៉ាវ កំ​ពុង​ពង្រឹង​ឡើង​វិញ​ដើម្បី​សម្ដែង​បម្រើ​មាមីង​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​។

លោក​ហ៊ឺវ​ទ្រុង​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ ឱ្យ​ដឹង​៖ “និយាយ​អំ​ពី​ទម្រង់​សិល្បៈ​ល្ខោន​យូរ​កេរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូមុន​នេះ​ គឺ​ថា​នៅ​ភូមិ​ភាគ​ណា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ គេ​តែង​តែ​បង្កើត​ក្រុម​ល្ខោន​ឡើង​ ដើម្បី​សម្តែង​បម្រើ​មាមីង​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​នៅ​តាម​ភូមិ​ស្រុក​។​ ធម្ម​តា​ឈុត​សម្តែង​នៃ​ល្ខោន​យូរ​កេរ​តែង​បាន​ដក​ស្រង់​ចេញ​ពីរឿង​ព្រេង​ខ្មែរ​ ស្ងើច​សរ​សើរ​ពី​មាតុ​ភូមិ​ ស្នេហា​ស្មោះ​ស្ម័គ្រ​ ថ្កោល​ទោស​នឹម​ត្រួត​ត្រា​របស់​ពួក​មន្រ្តី​សក្ដិ​ភូមិ​។ល។​ បាន​ជា​តាំង​ពី​ដើម​មក​ទម្រង់​ល្ខោន​យូរ​កេរ​តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​និយម​ចូល​ចិត្ត​។​ រយៈ​ពេល​ជិត​ៗ​នេះ​ សិល្បៈ​ល្ខោន​យូរ​កេរ​បណ្តា​ខេត្ត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​រួម​ និង​ខេត្ត​កាម៉ាវ​និយាយ​ដោយ​ឡែក​ កំ​ពុង​ប្រ​ឈម​នឹង​ហា​និ​ភ័យ​នៃ​ការ​រសាប​រលាប​ ក្រៅ​ពីក្រុម​សិល្បៈ​អា​ជីព​ ក្រុម​ល្ខោន​ ”ឯក​ជន​” ភាគ​ច្រើន​បាន​រំសាយ​ជិត​អស់​ទៅ​ហើយ​។​ មួយ​ផ្នែក​ដោយ​សារ​ខ្វះ​ថវិកា​ផ្គត់​ផ្គង់​ និង​មួយ​ផ្នែក​ទៀត​ គឺ​មិន​ទាន់​បង្ក​បាន​ភាព​ទាក់​ទាញ​អា​រម្មណ៍​អំ​ពី​សំ​ណាក់​ទស្ស​និក​ជន​ ពិសេស​ គឺ​ស្រ​ទាប់​យុវ​វ័យ​។​ ដើម្បី​ស្ដារ​ឡើង​វិញ​សិល្បៈ​ល្ខោន​យូរ​កេរ​ ក្រុម​សិល្បៈ​យើង​ខ្ញុំ​តែង​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​បណ្តុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​មុខ​ជំនាញ​ដល់​តួ​សម្ដែង​ក្នុង​ក្រុម​។​ ឆ្លង​តាម​រយៈ​នោះ​ ក្រុម​ឡើង​ផែន​ការ​ទៅ​សម្តែង​នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​មួយ​ចំ​នួន​។​ ជា​ពិសេស​ ថ្មី​ៗ​នេះ​ ក្រុម​បាន​ស្តារ​ឡើង​វិញ​កម្ម​វិធី​សិល្បៈ​ល្ខោន​យូរ​កេរ​ នៅ​ភូមិ​កីឃូ ឃុំ​ហូ​ធីគី ស្រុក​ថើយ​ប៊ិញ ក្រោម​ចំ​ណង​ជើង​រឿង​ “ម៉ាក់​ថឹង” ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ពីសំ​ណាក់​ទស្ស​និក​ជន​។​ នេះ​ជា​វណ្ណ​កម្ម​ទទួល​បាន​មេ​ដាយ​ប្រាក់​ទូទាំង​ក្រុម​ ក្នុង​ឱកាស​មហោ​ស្រព​សិល្បៈ​ល្ខោន​យូរ​កេរ​ខ្មែរ​ណាម​បូ​លើក​ទី ១ នៅ​ខេត្ត​សុក​ត្រាំង​ កាល​ពីឆ្នាំ​ ២០១៣”។​

ឆ្នាំ​ ១៩៨៥ សិល្បៈ​ល្ខោន​យូរ​កេរ​របស់​ជន​ជាតិ​ខ្មែរ​ ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​-កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​ទម្រង់​សិល្បៈ​ល្ខោន​អា​ជីព​នៅ​វៀត​ណាម​។​ បន្ទាប់​ពីនោះ​ នៅ​ឆ្នាំ​ ២០១៤ សិល្បៈ​ល្ខោន​យូរ​កេរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ម្តង​ទៀត​ត្រូវ​បាន​ក្រសួង​វប្ប​ធម៌​-កីឡា​ និង​ទេស​ចរណ៍​ទទួល​ស្គាល់​ជា​កេរ​ដំណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​៕​

                 ប្រ​ភព​៖ កាសែត​កាម៉ាវ-ថាច់​ធី

ចែករំលែកអត្ថបទ