ខេត្តបាកលីវ ទើបរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីសហការស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងនិកម្មភាព សំដៅចលនាប្រជាជនសកម្មចូលរួម។
ធានារ៉ាប់រងខេត្តបាកលីវ ចុះហត្ថលេខាជាមួយនឹងមន្ទីរ គណៈ ផ្នែក អង្គការមហាជនក្នុងខេត្ត។
តាមរយៈនោះ ការចុះហត្ថលេខាត្រូវបានធ្វើឡើងរវាងធានារ៉ាប់រងសង្គម ខេត្តបាកលីវ ជាមួយនឹងអង្គភាព គណៈ ផ្នែក សមាគម អង្គការមហាជនចំនួន ៩ រួមមាន៖ នគរបាលខេត្ត មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ច VietcomBank បាកលីវ សមាគមសហព័ន្ធនារី សមាគមកសិករ សមាគមអតីតយុទ្ធជន សម្ព័ន្ធយុវជន សម្ព័ន្ធពលកម្ម និងសម្ព័ន្ធសហករណ៍ខេត្តបាកលីវ។ ខ្លឹមសារនៃការចុះហត្ថលេខាសហការ រួមមាន៖ សហការក្នុងការពង្រីកអ្នកចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ការរៀបចំសន្និសីទអតិថិជន; សហការក្នុងការរៀបចំអនុវត្ត របាយការណ៍ និងបូកសរុបស្ថានភាពសកម្មភាព។
ធានារ៉ាបរងសង្គមខេត្តបាកលីវ គឺជាអង្គភាពដឹកនាំ សហការជាមួយនឹងអង្គភាពដែលចុះហត្ថលេខាសហការកសាងផែនការ ខ្លឹមសារព័ត៌មានឃោសនា ផ្សព្វផ្សាយ បញ្រ្ជាបគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។ ផ្សព្វផ្សាយពីគំរូមនុស្សល្អ ការងារល្អ បទពិសោធន៍ល្អៗក្នុងការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល; ស្ងើចសរសើរនូវអង្គការ បុគ្គលដែលមានគំនិតច្នៃប្រតិដ្ឋ ដំណោះស្រាយល្អៗក្នុងការផ្សព្វផ្សាយចលនា ពង្រីកចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ធានារ៉ាប់រងសុខាភិបាលសម្រាប់គ្រួសារ។ល។ អ្នកស្រីតូមីធ្វឹង អនុប្រធានសមាគមសហព័ន្ធនារីខេត្តបាកលីវ មានប្រសាសន៍៖ “រយៈពេលកន្លង សមាគមតែងយកចិត្តទុកដាក់ជំរុញការងារផ្សព្វផ្សាយក្នុងកម្មាភិបាល សមាជិកសមាគម ចូលរួមធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងសង្គម ដើម្បីទាក់ទាញសមាជិកចូលរួមកាន់តែច្រើនឡើង។ ទន្ទឹមនឹងនោះ ចលនាសមាគមទិញធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលជូនកម្មាភិបាលសមាគមមូលដ្ឋានទាំង ១០០%។ នាពេលខាងមុខ សមាគមនឹងបន្តជំរុញការឃោសនា សំដៅបង្កើនអត្រាសមាជិកសមាគមនារីក្នុងទូទាំងខេត្ត សកម្មចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល”។
គិតដល់ដាច់ឆ្នាំ ២០២០ ខេត្តបាកលីវមានប្រជាជនជាង ៧៣២.០០០ នាក់បានចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល កើនឡើង ៧% បើធៀបនឹងឆ្នាំ ២០១៦ កម្រិតគ្របដណ្ដប់នៃធានារ៉ាប់រងសុខាភិបាលសម្រេចជាង ៨៨,៥%។ ចំណូលសរុបក្នុងឆ្នាំ ២០២០ សម្រេចជាង ១.២៩៦ ពាន់លានដុង កើនឡើង ៦៦,៣% បើធៀបនឹងឆ្នាំ ២០១៦។ តាមប្រសាសន៍លោកឡេយ័ញដូវ នាយកធានារ៉ាប់រងសង្គមខេត្តបាកលីវ ក្នុងដំណាក់កាល ២០១៦-២០២០ ធានារ៉ាប់រងសង្គមខេត្ត បានម្ចាស់ការនិងសកម្មកសាងនូវកម្មវិធី ផែនការជាច្រើន ដើម្បីសហការជាមួយនឹងគ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការមហាជន ភូមិភាគ ស្ដីពីការផ្សព្វផ្សាយគោលនយោបាយ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ នៅពេលខាងមុខ ធានារ៉ាប់រងសង្គមខេត្តនឹងបន្តសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជននានា មានដូច៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈឃោសនា អប់រំនៃគណៈកម្មាធិការបក្សខេត្ត សមាគមសហព័ន្ធនារី សមាគមកសិករ ។ល។ ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ អត្ថប្រយោជន៍នៃការចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ដើម្បីទាក់ទាញសមាជិកសមាគមក្នុងអង្គការមហាជនទូទាំងខេត្តចូលរួមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ-ថាច់ធី