08/08/2022 - 16:04

ជំរុញ​មាំ​សកម្ម​ភាព​ជំនួយ​គតិ​យុត្តិ​ដល់​កុមារ​

សកម្ម​ភាព​ជំនួយ​គតិ​យុត្តិដល់​កុមារ​ ត្រូវ​បាន​មជ្ឈ​មណ្ឌល​ជំនួយ​ច្បាប់​រដ្ឋ​នៃ​ក្រុង​កឹង​ធើ​អនុវត្ត​ដោយ​រូប​ភាព​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​ ថែទាំ​និង​អប់រំ​កុមារ​។​

មជ្ឈ​មណ្ឌល​ជំនួយ​ច្បាប់​រដ្ឋ​ក្រុង​កឹង​ធើ ជំរុញ​សកម្ម​ភាព​ជំនួយ​គតិ​យុត្តិ​ដល់​កុមារ​ដោយ​រូប​ភាព​ជា​ច្រើន​។​ ករណី​កុមារ​រង​ការ​រំលោភ​បំ​ពាន​ គប្បី​មក​កាន់​មជ្ឈ​មណ្ឌល​ជំនួយ​ច្បាប់​រដ្ឋ​ក្រុង​កឹង​ធើ ដើម្បី​ទទួល​បាន​ការ​ជំនួយ​គតិ​យុត្តិ​ទាន់​ពេល​។​

ចាប់​តាំង​ពីឆ្នាំ​ ២០២០ មក​ទល់​ពេល​នេះ​ មជ្ឈ​មណ្ឌល​ជំនួយ​ច្បាប់​រដ្ឋ​ ក្រុង​កឹង​ធើ បាន​ទទួល​និង​ធ្វើ​ការ​ជំនួយ​គតិ​យុត្តិ​ចំ​នួន​ ១.៣១៨ ករណី​ ក្នុង​នោះ​ជំនួយ​គតិ​យុត្តិ​ដល់​កុមារ​២៥៣ករណី​។​ ដើម្បី​ជៀស​វាង​ការ​ឆ្លក​មុខ​សញ្ញា​ការ​ពារ​ល្អ​បំ​ផុត​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ដល់​កុមារ​ ពិសេស​គឺ​ កុមារ​ដែល​រង​ការ​រំលោភ​បំ​ពាន​មជ្ឈ​មណ្ឌល​បាន​ម្ចាស់​ការ​ក្តោប​ក្តាប់​ករណី​ទាំង​នេះ​តាម​រយៈ​សារ​ព័ត៌​មាន​ ការ​ឧទ្ទេស​នាម​ ការ​ផ្ញើ​សារ​លិខិត​ស្នើ​ពីស្ថាប័ន​ដំណើរ​ការ​នីតិ​វិធី​និង​ប្រ​ភព​ព័ត៌​មាន​ផ្សេង​ៗ​ទៀត​។​ លោក​ឡេ​វ៉ាន់​ហ៊ឹង​ នាយក​មជ្ឈ​មណ្ឌល​ជំនួយ​ច្បាប់​រដ្ឋ​ក្រុង​កឹង​ធើ ចែក​រំលែក​៖ “កុមារ​រង​ការ​រំលោភ​បំ​ពាន​ ច្រើន​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​ មាន​ការ​អៀន​ខ្មាស​អ្នក​ជុំ​វិញ​ ឬ​មាន​វ័យ​ក្មេង​ពេក​ (ករណី​ខ្លះ​កុមារ​ទើប​តែមាន​អា​យុ​ ៥ ឆ្នាំ​) ដូច្នេះ​ពិបាក​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​ដល់​ដំណើរ​ការ​លម្អិត​នៃ​រឿង​ក្តី​ ឬ​ប្អូន​ៗ​មាន​ការ​ភ័យ​ខ្លាច​ទើប​មិន​ហ៊ាន​ប្រាប់​ពី​ជន​ល្មើស​ ធ្វើ​ឱ្យ​លំ​បាក​ក្នុង​ដំណើរ​ការ​សួរ​ចម្លើ​យ​”។​

សិទ្ធិ​របស់​កុមារ​ត្រូវ​បាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ ឆ្នាំ​ ២០១៣ និង​បណ្តា​ឯក​សារ​ច្បាប់​ផ្សេង​ៗ​។​ កុមារ​ជា​មុខ​សញ្ញា​ងាយ​នឹង​រង​ការ​បះ​ពាល់​ពីកត្តា​សត្យា​នុម័ត​សង្គម​។​ ហេតុ​នេះ​ ដើម្បី​កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ ករណី​កុមារ​រង​ការ​រំលោភ​បំ​ពាន​ ឬ​ករណី​កុមារ​ប្រ​ព្រឹត្ត​បទ​ល្មើស​ ក្រៅ​ពីការ​ងារ​ផ្សព្វ​ផ្សាយ និង​ការ​អន្តរា​គមន៍​ពីគណៈ​ ផ្នែក​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ ត្រូវ​ជំរុញ​មាំការ​ងារ​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ស្ដី​ពី​យ៉េន​ឌ័រ​ផ្លូវ​ភេទ​សិទ្ធិ​របស់​នារី​ និង​កុមារ​ឱ្យ​បាន​ទូលំ​ទូលាយ​ កៀរ​គរ​ការ​ចូល​រួម​ទូទាំង​សង្គម​ ដើម្បី​បង្ការ​ប្រ​ឆាំង​អំ​ពើ​ហិង្សា​ ការ​រំលោភ​បំ​ពាន​ បង្ក​គ្រោះ​ថ្នាក់​ និង​របួស​ស្នាម​លើ​កុមារ​។​

លោក​ឡេវ៉ាន់​ហ៊ឹង​ ឱ្យ​ដឹង​បន្ថែម​៖ “មជ្ឈ​មណ្ឌល​បង្កើត​ប្រ​ព័ន្ធ​ទំ​នាក់​ទំ​នង​នៅ​មូល​ដ្ឋាន​ ស្ថាប័ន​នានា​អាច​នឹង​ជួយ​ប្រ​ជា​ជន​កៀក​ជិត​ការ​ជំនួយ​គតិ​យុត្តិ ដូច​ជា​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ អ្នក​ឯក​ទេស​ផ្នែក​គតិ​យុត្តិ អត្រា​នុកូល​ដ្ឋាន​; ក្រុម​សម្រប​សម្រួល​; អ្នក​មាន​ប្រ​ជា​ប្រិយ​; កម្មា​ភិបាល​នារី​; នគរ​បាល​ឃុំ​; សមាគម​កសិករ​; សហ​ករណ៍​និង​មូល​ដ្ឋាន​ ជំនួយ​ការ​ពារ​ជន​រង​គ្រោះ​និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់​ ឆាប់​ប្រ​ទះ​ឃើញ​និង​អនុវត្ត​ការ​ជំនួយ​គតិ​យុត្តិ​ឱ្យ​បាន​ទាន់​ពេល​ដល់​កុមារ​ដែល​រង​ការ​រំលោភ​បំ​ពាន​។​ ជំរុញ​មាំ​ការ​ងារ​បណ្តុះ​បណ្តា​ល​ បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​កង​ជួរ​អ្នក​ជំនួយ​គតិ​យុត្តិ មេធាវី​ចុះ​កិច្ច​សន្យា​អនុវត្ត​បំ​ណិន​ ជំនួយ​គតិ​យុត្តិ ជាពិ​សេស​ គឺ​បំ​ណិន​ជំនួយ​គតិ​យុត្តិដល់​កុមារ​”៕​       

                                    ត្វៀក​ញ៉ុង-មុនី​ 

ចែករំលែកអត្ថបទ