មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/07/2022 - 15:37

បាក​លីវ​ ជំរុញ​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​

សាខា​នាយក​ដ្ឋាន​ចិញ្ចឹម​សត្វ​និង​បសុពេទ្យ​ខេត្ត​បាក​លីវ​ កំ​ពុង​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ផ្ទុះ​រាល​ដាល​។​

ខេត្ត​បាក​លីវ​ បង្កើន​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ប៉េស្តជ្រូក​អា​ហ្វ្រិក​។​ រូប​៖ សហការី​

តាម​សាខា​នាយក​ដ្ឋាន​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ខេត្ត​បាក​លីវ​ ចាប់​តាំង​ពីដើម​ឆ្នាំ​ ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ បាន​ប្រ​ទះ​ឃើញ​នៅ​តាម​គ្រួ​សារ​ចិញ្ចឹម​សត្វ​ចំ​នួន​ ៧៥ លើ​ភូមិ​ចំ​នួន​ ៣៣ ចំ​ណុះ​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ១១ របស់​ស្រុក​ហ្វា​ប៊ិញ ហុង​យ៉ឹង ភឿក​ឡុង​ និង​ស្រុក​ដុង​ហាយ​ ដោយ​មាន​ជ្រូក​ងាប់​និង​ដុត​ចោល​ចំ​នួន​ ៦៦២ ក្បាល​។​ ពេល​ប្រ​ទះ​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ ផ្ទុះ​រាល​ដាល​រាយ​ប៉ាយ​ឡើង​វិញ​នៅ​តាម​កន្លែង​មួយ​ចំ​នួន​ ផ្នែក​បសុ​ពេទ្យ​ខេត្ត​ បាន​ប្រ​ញឹក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​កំ​ណត់​តំ​បន់​និង​បង្ក្រាប​សម្បុក​រោគ​ ដើម្បី​ជៀស​វាង​ការ​ឆ្លង​រាល​ដាល​ដល់​គ្រួ​សារ​ចិញ្ចឹម​សត្វ​ដទៃ​ទៀត​នៅ​លើ​ភូមិ​សាស្រ្ត​។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​តាម​មធ្យោ​បាយ​ឃោស​នា​ម​ហា​ជន​ ដើម្បី​ប្រ​ជា​ជន​ក្តាប់​ច្បាស់​នូវ​ការ​បង្ការ​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​។​

តាម​ប្រ​សាសន៍​ លោក​ង្វៀង​យ្វី​ហឹង​ ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ខេត្ត​បាក​លីវ​ បច្ចុប្បន្ន​ ដើម្បី​បង្ការ​ទប់​ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ ខេត្ត​បាន​ជំរុញ​ការ​ផ្សព្វ​ផ្សាយ ណែនាំ​អ្នក​ពិឃាត​សត្វ​ ជួញ​ដូរ​ ដឹក​ជញ្ជូន​សត្វ​ ផលិត​ផល​សត្វ​ សន្យា​មិន​ដឹក​ជញ្ជូន​ ជួញ​ដូរ​សត្វ​ និង​ផលិត​ផល​សត្វ​មិន​ច្បាស់​ប្រ​ភព​ ។​ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​ក៏​បាន​ចង្អុល​ការ​ដល់​ឃុំ​ ទីប្រ​ជុំ​ជន​ ចលនា​គ្រួ​សារ​ដែល​ចិញ្ចឹម​សត្វ​ ពិឃាត​និង​ជួញ​ដូរ​ជ្រូក​ មិន​គប្បី​ជួញ​ដូរ​ ដឹក​ជញ្ជូន​ជ្រូក​ពីតំ​បន់​ផ្ទុះ​ជំងឺ​ មិន​ចោល​ជ្រូក​ងាប់​ទៅ​ក្នុង​បរិស្ថាន​ និង​មិន​ទិញ​កូន​ជ្រូក​ពូជ​ពី​កន្លែង​ដទៃ​ ខណៈ​ពេល​មិន​បាន​ពិនិត្យ​រោគ​ឆ្លង​។​

លោក​ង្វៀង​យ្វី​ហឹង​ ផ្តល់​អនុសាសន៍​៖ “ដើម្បី​អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ​ អ្នក​ចិញ្ចឹម​ទាំង​អស់​គប្បី​ចិញ្ចឹម​ប្រ​មូល​ផ្តុំ​ ចិញ្ចឹម​តាម​រយៈ​ការ​ចង​សម្ព័ន្ធ​ ក្រុម​សហការ​ សហ​ករណ៍​។​ ពេល​ចិញ្ចឹម​ជ្រូក​ឡើង​វិញ​ អ្នក​ចិញ្ចឹម​គប្បី​ចិញ្ចឹម​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ជីវ​សាស្រ្ត​ ជ្រើស​កូន​ពូជ​មាន​ប្រ​ភព​ច្បាស់​លាស់​ ចាក់​វ៉ាក់​សាំង​បង្ការ​បាន​គ្រប់​គ្រាន់​ បន្សា​បពុល​ដោយ​ការ​សម្លាប់​មេរោគ​ និង​អនា​ម័យ​ទ្រុង​តាម​កាល​កំ​ណត់​ជា​ដើម​៕​

                                     យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ