(កឹងធើ) កាលពីថ្ងៃ ១៩ ខែឧសភា ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំតាមអនឡាយ បូកសរុបបណ្តោះអាសន្នការងារ ៣ ឆ្នាំ (២០១៩-២០២១) អនុវត្តគម្រោង “ឃោសនា ផ្សព្វផ្សាយច្បាប់ប៉ូលិសសមុទ្រវៀតណាម ដំណាក់កាល ២០១៩-២០២៣” (ហៅកាត់ថា គម្រោង)។ ឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាន់តៀង មេបញ្ជាការរងយោធភូមិភាគ ៩ អញ្ជើញចូលរួមនៅទីតាំងបណ្ដាញតភ្ជាប់យោធភូមិភាគ ៩។
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគ ៩ ចូលរួមកិច្ចប្រជុំតាមអនឡាយ។
យោងតាមថ្នាក់ដឹកនាំក្រសួងការពារជាតិ រយៈកាល ៣ ឆ្នាំកន្លង គ្រប់ក្រសួង គណៈ ផ្នែកមជ្ឈិមកៀរគររាល់ប្រភពកម្លាំង ពង្រីកតួនាទីទូទាំងប្រព័ន្ធនយោបាយ; មានរូបភាពសម្បូរបែប និងទម្រង់កម្មវិធីជាច្រើនដើម្បីអនុវត្តគម្រោង។ល។ កម្មាភិបាល បក្ខជននៃកងកម្លាំងប្រដាប់អាវុធ លើកកម្ពស់ការយល់ដឹងអំពីការគោរពតាមបទប្បញ្ញតិនៃច្បាប់ប៉ូលិសសមុទ្រវៀតណាម។ ស្ថានភាពបំពានច្បាប់នៅដែនសមុទ្ររបស់ប្រជាជន បំផុតគឺបទល្មើសរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម ទាញយកផល IUU (នេសាទខុសច្បាប់ មិនរាយការណ៍និងមិនត្រូវតាមសេចក្តីកំណត់) ឆ្លងដែនខុសច្បាប់; បទល្មើសគ្រឿងញៀនតាមផ្លូវសមុទ្រត្រូវបានគ្រប់គ្រងម៉ឺងម៉ាត់ និងចាត់វិធានការយ៉ាងតឹងរ៉ឹង។ល។ ឆ្លងតាមរយៈនោះ រួមចំណែកយ៉ាងសំខាន់ក្នុងលទ្ធផលនៃការប្រយុទ្ធប្រឆាំងចំពោះឧក្រិដ្ឋជន បទល្មើសក្នុងទូទាំងប្រទេស កសាងយុទ្ធសាស្ត្រការពារប្រទេសទូទាំងប្រជាជន សន្តិសុខប្រជាជនលើផ្ទៃសមុទ្ររឹងមាំ។
នៅពេលខាងមុខ ក្រសួងការពារជាតិបន្តការផ្សព្វផ្សាយបញ្រ្ជាប បង្កើនចំណេះដឹងអំពីការទទួលខុសត្រូវរបស់គ្រប់ក្រសួង គណៈ ផ្នែកមជ្ឈិម; គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច គណៈ ផ្នែក អង្គការមហាជននានានៅភូមិភាគ អង្គភាពកងកម្លាំងប្រដាប់អាវុធនិងប្រជាជន អំពីតួនាទី អត្ថន័យ សារៈសំខាន់នៃការផ្សព្វផ្សាយគម្រោងក្នុងបុព្វហេតុគ្រប់គ្រង ការពារអធិបតេយ្យដែនកោះសមុទ្រ មាតុភូមិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ និងកសាងកងកម្លាំងប៉ូលិសសមុទ្រវៀតណាម រៀបរយ ចំណាន ទំនើប ជាកម្លាំងស្នូលក្នុងការអនុវត្តភារកិច្ចការពារសន្តិសុខអធិបតេយ្យ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពដែនសមុទ្រមាតុភូមិ។ គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់ស្ថាប័ន និងអង្គភាពក្នុងកងទ័ពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផែនការរបស់ក្រសួងការពារជាតិ អំពីការអនុវត្តគម្រោង; សហការជាមួយនឹងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចភូមិភាគ កសាងផែនការផ្សព្វផ្សាយឱ្យសមស្របនឹងលក្ខណៈជាក់ស្តែង ទំនៀមទម្លាប់របស់ភូមិភាគ ។ល។ ទន្ទឹមនឹងនោះ បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថល ក្នុងការអនុវត្តគម្រោង៕
ជុងកឿង-មុនី