07/06/2022 - 09:29

អភិ​រក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ប្រ​ពៃណី​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​ប្រ​កាស​ដាក់​ចេញ​សេចក្តី​សម្រេច​លេខ​ ១២០១ /​QĐ-UBND ផ្តល់​សច្ចា​ប័នលើ​ “គម្រោង​ អភិ​រក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ប្រ​ពៃណី​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង​ ដំណាក់​កាល​ ២០២១-២០២៥”។​

ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ក្នុង​ទិវា​វប្ប​ធម៌​កីឡា​ទេស​ចរណ៍​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​។​

ឈុត​សម្តែង​របាំ​ប្រ​ពៃណី​ក្នុង​ទិវា​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​។​

ទិស​ដៅ​របស់​គម្រោង​ គឺ​សំ​ដៅ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​វប្ប​ធម៌​ស្មារតី​ជន​រួម​ជាតិ​ខ្មែរ​; សំ​ណូម​ពរ​និង​អនុវត្ត​ព្រម​ៗ​គ្នា​រា​ល់ដំណោះ​ស្រាយ​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ប្រ​ពៃណី​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ជម្នះ​ស្ថាន​ភាព​ វិនិ​យោគ​រាយ​ប៉ាយ មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ទម្រង់​សិល្បៈ​ប្រ​ពៃណី​ខ្មែរ​មួយ​ចំ​នួន​ត្រូវ​សាប​រលាប​ទៅ​បន្តិច​ម្តង​ៗ​; លើក​ទឹក​ចិត្ត​ស្តារ​នូវ​ទម្រង់​សិល្បៈ​ប្រ​ពៃណី​ខ្មែរ​ដែល​ល្អ​ប្រ​សើរ​ឡើង​វិញ​។​

នៅ​ក្នុង​គម្រោង​ មាន​ភារ​កិច្ច​ជាក់​ស្តែង​ជា​ច្រើន​ សំ​ដៅ​អភិរក្ស​និង​ពង្រីក​តម្លៃ​ទម្រង់​ សិល្បៈ​ប្រ​ពៃណី​ខ្មែរ​ដែល​ល្អ​ប្រ​សើរ​ចំ​នួន​ ១០ នៅ​គៀង​យ៉ាង​ នោះ​គឺ​សិល្បៈ​របាំ; សិល្បៈ​ល្ខោន​យូរ​កេរ​; សិល្បៈ​ច្នៃ​បង្កើត​ឧបករណ៍​ ភ្លេង​ពិណ​ពាទ្យ​ប្រ​ពៃណី​ខ្មែរ​; សិល្បៈ​បទ​ភ្លេង​ប្រ​ពៃណី​ខ្មែរ​; សិល្បៈ​សម្តែង​ឈុត​របាំ; សិល្បៈ​ស្ថាបត្យ​កម្ម​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​; អភិ​រក្ស​និង​ពង្រីក​តម្លៃ​ប្រ​ពៃ​ណី​ខ្មែរ​; សិល្បៈ​ចារ​ស្លឹក​រឹត; អភិ​រក្ស​និង​ពង្រីក​តម្លៃ​អក្សរ​សិល្ប៍​ខ្មែរ​; និង​តម្លៃ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ៕​ 

យ័ញ​ភុក-លីសៀ

ចែករំលែកអត្ថបទ