មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/06/2022 - 09:29

ជំរុញ​ទឹក​ចិត្ត​កសិករ​ដាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កាង​ឡុង​ទីវ​កឹង​ និង​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ កំ​ពុង​ខ្នះ​ខ្នែង​ចលនា​មាមីង​កសិករ​ដាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ​ ដើម្បី​លើក​កម្ពស់​សង្វាក់​តម្លៃ​នៃ​ដំណាំ​ដូង​ បង្កើន​ប្រ​ភព​ប្រាក់​ចំ​ណូល​លំ​នឹង​។​

ចម្ការ​ដូង​ប្រ​មាណ​ ៣.២០០ ម៉ែ​ត្រការ៉េ​ របស់​គ្រួ​សារ​លោក​ត្រឹង​ហ៊ឺវទ្រី នៅ​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ គ្រប់​លក្ខណៈ​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ​។​

លោក​ផាម​វ៉ាន់​ថឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ ឱ្យ​ដឹង​៖ ឃុំ​មាន​ផ្ទៃ​ដី​ផលិត​កសិកម្ម​ប្រ​មាណ​ ៣.១០០ ហិក​តា​ ក្នុង​នោះ​ ផ្ទៃ​ដី​ដាំ​ដូង​ជិត​ ៦២០ ហិកតា​។​ ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ចំ​កាត់​កែ​ច្នៃ​កសិផល​ធ្វឹង​ផុង (បេនត្រែ) បាន​ចុះ​មក​ពិនិត្យ​ និង​ចង​សម្ព័ន្ធ​ជា​មួយ​កសិករ​លើ​ភូមិ​សាស្ត្រ​ឃុំ​ កសាង​តំ​បន់​ដាំ​ដូង​ តាម​ទិស​ដៅ​សរីរាង្គ​ ដើម្បី​ធានា​ស្តង់​ដារ​នាំ​ចេញ​។​ ពីមុន​ ក្រុម​ហ៊ុន​នេះ​មាន​ផ្ទៃ​ដី​ដាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ​ជាង​ ៥២០ ហិក​តា​ នៅ​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ សព្វ​ថ្ងៃ​កំ​ពុង​បន្ត​ការ​ពង្រីក​បន្ថែម​តំ​បន់​ដាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ​ នៅ​ស្រុក​កាង​ឡុង​និង​ចូវ​ថាញ់។​

កសិករ​មាន​ផ្ទៃ​ដី​ដាំ​ដូង​យ៉ាង​តិច​បំ​ផុត​ ២.០០០ ម៉ែត្រ​ការ៉េ​ យល់​ព្រម​ចូល​រួម​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ នឹង​ទទួល​បាន​ការ​ណែនាំ​ហ្វឹក​ហាត់​ពីបែប​បទ​បច្ចេក​ទេស​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ​។​ បន្ទាប់​ពីដាំ​បាន​ប្រ​ហែល​ ៨ ខែ ដោយ​ប្រើ​ប្រាស់​ជីសរីរាង្គ​ទាំង​ស្រុង​ មិន​ប្រើ​ប្រាស់​ជីគីមី​និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ក្រុម​ហ៊ុន​នឹង​ជំនួយ​ ១០០% នៃ​ការ​ចំ​ណាយ​ និង​សំ​ណុំ​បែប​បទ​ ដើម្បី​កសិករ​បាន​ផ្តល់​វិញ្ញា​បន​បត្រ​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ​ សម្រេច​បទ​ដ្ឋាន​អន្តរជាតិ​។​ ដូង​សម្រេច​បទ​ដ្ឋាន​ទាំង​នេះ​ ត្រូវ​បាន​ក្រុម​ហ៊ុន​ធានា​ម៉ៅ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ពី ៥-១០% ។​

លោក​ឡេ​វ៉ាន់​ដុង​ នាយក​រង​មន្ទីរ​កសិកម្ម​ និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ យោង​តាម​សេចក្តី​សម្រេច​លេខ​ ១៧-NQ/TU ចុះ​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០១៧ គណៈ​កម្មា​ធិការ​បក្ស​ ខេត្ត​ត្រា​វិញ​បាន​កំ​ណត់​ច្បាស់​ ដើម​ដូង​គឺ​ជាដំណាំ​សំ​ខាន់​របស់​ខេត្ត​។​ ហេតុ​នេះ​ ខេត្ត​ផ្តោត​លើ​ដំណោះ​ស្រាយ​ជា​ច្រើន​ ដើម្បី​លើក​កម្ពស់​សង្វាក់​តម្លៃ​នៃ​ដំណាំ​ដូង​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិករ​នៅ​លើ​ផ្ទៃ​ដី​ផលិត​តែមួយ​។​ ចំ​ពោះ​តំ​បន់​ដាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ​ តាម​ស្តង់​ដារ EU, USDA កសិករ​គប្បី​គោរព​តាម​បែប​បទ​បច្ចេក​ទេស​ដែល​បាន​អា​ជីវ​កម្ម​ណែនាំ​ជា​ដាច់​ខាត​។​ ពីព្រោះ​វិញ្ញា​បន​បត្រ​នេះ​ មាន​សុពល​ភាព​ត្រឹម​តែ​មួយ​ឆ្នាំ​ ហេតុ​ដូច្នេះ​ ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​បញ្ជាក់​ពីគុណ​ភាព​។​  ករណី​ចម្ការ​ដូង​មិន​សម្រេច​បទ​ដ្ឋាន​នឹង​ត្រូវ​បាន​ជម្រុះ​ពីតំ​បន់​ដូង​សរីរាង្គ​របស់​អា​ជីវ​កម្ម​។​ ទន្ទឹម​នឹង​នោះ​ កសិករ​គប្បី​ចូល​រួម​ក្រុម​សហការ​ផលិត​ ក្រុម​សហករណ៍​ដើម្បី​បង្កើត​តំ​បន់​វត្ថុ​ធាតុ​ដើម​ប្រ​មូល​ផ្តុំ​ ជួយ​ឱ្យ​អា​ជីវ​កម្ម​ងាយ​ស្រួល​ក្នុង​ការ​ណែនាំ​បច្ចេក​ទេស​និង​ប្រ​មូល​ទិញ​៕​

                     យោង​៖កាសែត​ត្រា​វិញ​-មុនី​

ចែករំលែកអត្ថបទ