ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

07/06/2022 - 08:59

មហា​សន្និ​បាត​តំ​ណាង​សមាគម​មិត្ត​ភាព​វៀត​ណាម​ - ជប៉ុន​ ខេត្ត​ត្រា​វិញ​

សមាគម​មិត្ត​ភាព​វៀត​ណាម​-ជប៉ុន​ ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី ២ អា​ណត្តិ​កាល​ ២០២១-២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។​

​ លោក​ស្រី​ផាង​ធីថាញ​ប៊ិញ (អ្នក​កាន់​បាច់​ផ្កា​) ជាប់​ឆ្នោត​ជាប្រ​ធាន​សមាគម​សាជាថ្មី​ ។​

អា​ណត្តិ​កាល​កន្លង​ សមាគម​មិត្ត​ភាព​វៀត​ណាម​-ជប៉ុន ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជាច្រើន​; មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើត​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ ស្អិត​ល្មួត​រវាង​ខេត្ត​ត្រា​វិញ​និង​ប្រ​ទេស​ជប៉ុន​។​ សមាគម​បាន​សហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​ អង្គ​ការ​មហា​ជន​រៀប​ចំ​កម្ម​វិធី​ផ្លាស់​ប្ដូរ​វប្ប​ធម៌​វៀត​ណាម​-ជប៉ុន​ លើក​ទី១ និង​លើកទី ២ ដោយ​ទាក់​ទាញ​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​; ការ​រៀប​ចំ​ប្រ​កប​ដោយ​ជោគ​ជ័យ​រាល់​សកម្ម​ភាព​អនុស្សាវ​រីយ៍​ ៤៥ ឆ្នាំ​ ទិវា​បង្កើត​ទំ​នាក់​ទំ​នង​ការ​បរទេស​រវាង​វៀត​ណាម​និង​ជប៉ុន​ នៅ​ឆ្នាំ​ ២០១៨; ឧស្សាហ៍​រៀប​ចំ​សកម្ម​ភាព​ប្រ​ជុំ​ ជួប​ជុំ​អា​ណិក​ជន​នៅ​ខេត្ត​ត្រា​វិញ​ អា​ជីវ​កម្ម​ជប៉ុន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ក៏​ដូច​ជា​ទៅ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ជាមួយ​នឹង​ស្ថាន​ទូត​ជប៉ុន​នៅ​ក្រុង​ហូជី​មិញ​ ដើម្បី​ពិភាក្សា​អំ​ពី​សក្ដានុ​ពល​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​និង​វិនិ​យោគ​ដល់​ខេត្ត​ត្រា​វិញ​ ជំរុញ​ទំ​នាក់​ទំ​នង​ល្អ​ប្រ​សើរ​រវាង​ខេត្ត​ត្រា​វិញ​និង​ប្រ​ទេស​ជប៉ុន​។​

លោក​ស្រី​ ផាង​ធីថាញ​ប៊ិញ ជាប់​ឆ្នោត​ជាប្រ​ធាន​សមាគម​មិត្ត​ភាព​វៀត​ណាម​-ជប៉ុន​ ខេត្ត​ត្រា​វិញ​សា​ជា​ថ្មី​ អា​ណត្តិ​កាល​ ២០២១ - ២០២៦ ៕

សឺន​ម៉ាល័យ​-ថាច់​ធី

ចែករំលែកអត្ថបទ