កីឡា - ទេសចរណ៍ ទេសចរណ៍

30/05/2022 - 10:16

ខេត្ត​ត្រា​វិញ​ បង្កើត​ផលិត​ផលទេសចរណ៍ពិសេស​ ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ជន​បទ​ថ្មី​

មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ទើប​សហ​ការ​នឹង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ទេស​ចរណ៍​ក្រុង​ហូជី​មិញ​ រៀប​ចំ​សិក្ខា​សា​លា​ជា​មួយ​នឹង​បធាន​បទ​ “ត្រា​វិញ​- បង្កើត​ផលិត​ផល​ទេស​ចរណ៍ ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី​ ដំណាក់​កាល ​២០២១-២០២៥”។​

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​កោះ​ជីម ​(ឃុំ​ហ្វា​មិញ​ ស្រុក​ចូវ​ថាញ់)។​
រូប​ថត​៖​ ថាញ់​ហ្វា–TTXVN

អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ឡេ​ថាញ​ប៊ិញ ឱ្យ​ដឹង​៖ ស្ថិត​នៅ​ចន្លោះ​ទន្លេ​តៀង​និង​ទន្លេ​ហូវ ដោយ​មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​ ៦៥ គីឡូ​ម៉ែ​ត្រ ខេត្ត​ត្រា​វិញ​ មាន​ប្រ​ព័ន្ធ​ជីវ​ចម្រុះ​ពិសេស​ប្លែក​ បើ​ប្រៀប​នឹង​ខេត្ត​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​កោះ​តូចៗ​និង​ចម្ការ​ផ្លែ​ឈើ​ជាច្រើន​ដែល​ផ្តល់​ផល​ទាំង​ប្រាំង​វស្សា​ សម​ស្រប​អភិវឌ្ឍ​ទម្រង់​អេកូ​ទេស​ចរណ៍​តំ​បន់​ចម្ការ​។​ ខេត្ត​ត្រា​វិញ​ បាន​កសាង​ទម្រង់​ទេស​ចរណ៍​មួយ​ចំ​នួន​ ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ជន​បទ​ថ្មី​នៅ​តាម​ភូមិ​ភាគ​ មាន​ដូច​៖ កោះ​ចីម (ឃុំ​ហ្វា​មិញ​ ស្រុក​ចូវ​ថាញ់) កោះ​ហូ (ឃុំ​ឌឹកមី ស្រុក​កាង​ឡុង​) ភូមិ​វប្ប​ធម៌​-ទេស​ចរណ៍​ខ្មែរ​ខេត្ត​ត្រា​វិញ​ (ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់) និង​ទីតាំង​ទេស​ចរណ៍​កសិកម្ម​ Sokfarm (ទីប្រ​ជុំ​ជន​ទីវ​កឹង​ ស្រុក​ទីវ​កឹង​)។​ល។​ ទម្រង់​ទាំង​នេះ​ ត្រូវ​បាន​អា​ជីវ​កម្ម​ទេស​ចរណ៍​ជា​ច្រើន​ជ្រើស​ជា​ទីតាំង​មក​ទស្សនា​ខណៈ​ពេល​មក​ដល់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​

សកម្ម​ភាព​ទេស​ចរណ៍​បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​មា​ត់ជន​បទ​ ជំរុញ​សេដ្ឋ​កិច្ច​អភិ​វឌ្ឍ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។​ មក​ដល់​ដើម​ឆ្នាំ​ ២០២២ ទូទាំង​ខេត្ត​មាន​ ៧៧/៨៥ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ មាន​ ២១ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​កម្ពស់​។​ ខេត្ត​មាន​ ៥/៩ អង្គ​ភាព​ថ្នាក់​ស្រុក​ បាន​ទទួល​សម្រេច​បទ​ដ្ឋាន​ និង​សម្រេច​ការ​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្នត់​រស់​នៅ​ ទិដ្ឋ​ភាព​និង​មូល​ដ្ឋាន​សម្ភារៈ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ភូមិ​ភាគ​មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្ក​បង្កើត​ លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ផ្គត់​ផ្គង់​សេវា​កម្ម​ ផលិត​ផល និង​ឆ្លង​កាត់​បទ​ពិសោធន៍​ទេស​ចរណ៍​នៅ​ភូមិ​ភាគ​។​

នាយក​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ យឿងហ្វាង​ស៊ុម​ ឱ្យ​ដឹង​ ផលិត​ផល​ទេស​ចរណ៍​នានា​នៅ​ខេត្ត​ត្រា​វិញ​ មាន​ដូច​៖ ទម្រង់​ទេស​ចរណ៍​សម្រប​នឹង​ធម្ម​ជាតិ​នៅ​កោះ​ជីម និង​ទម្រង់​ទេស​ចរណ៍​ខ្លួន​ទីពឹង​ខ្លួន​នៅ​កោះ​ហូ ជាមួយ​នឹង​ជើង​ទេស​ចរណ៍​ចង្កៀង​ប្រេង​កាត​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​យ៉ាង​ច្រើន​កុះ​ករទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​កម្សាន្ត​ ឆ្លង​កាត់​បទ​ពិសោធន៍។​ ផ្នែក​ទេស​ចរណ៍​ខេត្ត​កំ​ពុង​កសាង​ទម្រង់​ទេស​ចរណ៍​គួប​ផ្សំ​ទីតាំង​ខូវ​ឡូវ។​ ព្រម​ជា​មួយ​នឹង​ការ​កសាង​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ដោយ​ឡែក​ ខេត្ត​យក​ចិត្ត​ទុក​ដាក់​ជំរុញ​មាំការ​ផ្សព្វ​ផ្សាយ​ផលិត​ផល OCOP ដើម្បី​ឧទ្ទេស​នាម​ផលិត​ផលក្នុង​តំ​បន់​ដល់​ភ្ញៀវ​ទេស​ចរណ៍​ជិត​ឆ្ងាយ​។​

ក្នុង​អង្គ​សិក្ខា​សាលា​ អ្នក​វិទ្យា​សាស្រ្ត​ អ្នក​ឯក​ទេស​ អា​ជីវ​កម្ម​ទេស​ចរណ៍​ទាំង​ឡាយ​ បាន​ចូល​រួម​មតិ​យោបល់​និង​លើក​ឡើង​នូវ​ដំណោះ​ស្រាយ​ជា​ច្រើន​ ជួយ​ដល់​ផ្នែក​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​; មាន​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ដោយ​ឡែក​ជាច្រើន​បន្ថែម​ទៀត​ ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។​ ខេត្ត​ត្រា​វិញ​ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ ទេស​ចរណ៍​ក្លាយ​ជា​ផ្នែក​សេដ្ឋកិច្ច​​មុខ​ព្រួញ៕​

        យោង​៖ dantocmiennui.vn- ថាច់​ធី

ចែករំលែកអត្ថបទ