18/04/2022 - 14:52

ផ្ដុំ​កម្លាំង​ស្តារ​វិស័យ​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង​

រយៈ​ពេល​ពីរឆ្នាំ​កន្លង​ ជំងឺ​ COVID-១៩ បាន​បង្ក​មហន្ត​រាយ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​វិស័យ​ទេស​ចរណ៍វាល​រាប​ទ​ន្លេ​គឺ​វឡុង​។​ ទោះ​បីនៅ​ជួប​ការ​លំ​បាក​ ប៉ុន្តែ​ផ្នែក​ទេស​ចរណ៍​ខេត្ត​ក្រុង​ទាំង​ ១៣ នៅ​តំ​បន់​តី​ណាម​បូ​ នៅ​តែខិត​ខំ​ស្វែង​រក​ដំ​ណោះ​ស្រាយ​ជំរុញ​ល្បឿន​ស្តារ​ឡើង​វិញ​និង​អភិវឌ្ឍ​ក្នុង​លក្ខណៈ​ប្រ​ក្រតី​ភាព​ថ្មី​។​

ឆ្លង​កាត់​បទ​ពិសោធន៍​ទេស​ចរ​សហគមន៍​នៅ​កោង​ជីម ខេត្ត​ត្រា​វិញ​។​ រូប​ថត​: CTV​

ឆ្នាំ ​២០១៩ ផ្នែក​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ទទួល​ភ្ញៀវ​ទសចរ​ជាង ​៤៧ លាន​លើក​នាក់​ ប៉ុន្តែ​ដល់​ឆ្នាំ​ ២០២០ ភ្ញៀវ​ទេស​ចរ​មាន​តែ​ប្រ​មាណ​ ២៨ លាន​លើកនាក់​ប៉ុណ្ណោះ​ ថយ​ចុះ​ជាង​ ៤០%​។​ ដោយ​ឡែក ​ឆ្នាំ​ ២០២១ ផ្នែក​ទេស​ចរណ៍​របស់​តំ​បន់​ទទួល​ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​ ២៣ លាន​លើក​នាក់​។​ ភាគ​ច្រើន​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ទាំង​នេះ​ គឺ​នៅ​ ៣ ខែដើម​ឆ្នាំ​។​ ប្រាក់​ចំ​ណូល​ទេស​ចរណ៍​របស់​តំ​បន់ក្នុង​ឆ្នាំ​ ២០១៩ មាន​ចំ​នួន​ជិត​ ៣០ ពាន់​ពាន់​លាន​ដុង​ ឆ្នាំ​ ២០២០ នៅ​ត្រឹម​ ២២ ពាន់​ពាន់​លាន​ដុង​ប៉ុណ្ណោះ​។​ មក​ដល់​ឆ្នាំ​ ២០២១ ថយ​ចុះ​មក​នៅ​ត្រឹម​ ៩.៥០០ ពាន់​លាន​ដុង​ មិន​បាន​ ៥០%ឆ្នាំ​មុន​។​ ជាក់​ស្ដែង​បណ្ដុំ​ភាគ​ខាង​លិច (កឹង​ធើ អាង​យ៉ាង​ គៀង​យ៉ាង​ កាម៉ាវ បាក​លីវ​ សុក​ត្រាំង​ ហូវយ៉ាង​) - កន្លែង​ដែល​ទាក់​ទាញ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ជាង​ ២/៣ និង​ចំ​ណូល​ពីទេស​ចរណ៍​របស់​តំ​បន់​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​។​ ក្នុង​ឆ្នាំ​ ២០១៩ ចំ​នួន​ភ្ញៀវ​ទេស​ចរ​សរុប​ទៅ​កាន់​បណ្ដុំ​ខាង​លិចនៃ​វាល​រាប​ទន្លេ​គីវ​ឡុង​ គឺ​ជាង​ ៣៣ លាន​នាក់​ ស្មើ​នឹង​ ៧៣% នៃ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​សរុប​នៃ​វាល​រាប​ទន្លេ​គឺ​វឡុង​។​ ប្រាក់​ចំ​ណូល​បាន​ជាង​ ២៤ ពាន់​លាន​ដុង​ ស្មើ​នឹង​ ៨២% នៃ​ប្រាក់​ចំ​ណូល​ទេស​ចរណ៍​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ប៉ុន្តែ​ដល់​ឆ្នាំ​ ២០២០ ចំ​នួន​ភ្ញៀវ​ទេស​ចរ​សរុប​គឺ​ជិត​ ២២ លាន​នាក់​ ហើយ​ឆ្នាំ​ ២០២១ នៅ​តែ ១២ លាន​នាក់​។​ ប្រាក់​ចំ​ណូល​សរុប​ពីទេស​ចរណ៍​បណ្ដុំ​ភាគ​ខាង​លិច​ក្នុង​ឆ្នាំ​ ២០២០ គឺ​ជិត​ ១៩.២០០ពាន់​លាន​ដុង​ ឆ្នាំ​ ២០២១ បាន​តែជា​ង​ ៩.៣០០ ពាន់​លាន​ដុង​ប៉ុណ្ណោះ​។​

លោក​ង្វៀង​ហុង​ហ៊ីវ នាយក​ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ពាណិជ្ជ​កម្ម​សេវា​ទេស​ចរណ៍​ហ៊ុង ហ៊ីវ (Hieutour Co., Ltd) ឱ្យ​ដឹង​៖ “ក្តី​កង្វល់​របស់​យើង​បច្ចុប្បន្ន​ គឺ​ផលិត​ផល​និង​ធន​ធាន​មនុស្ស​ក្នុង​តំ​បន់​។​ ផលិត​ផល​ទេស​ចរណ៍​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ មិន​ទាន់​មាន​ការ​ចង​សម្ព័ន្ធ​គ្នា​។​ ដូច្នេះ​ យើង​ត្រូវ​អង្គុយ​រួម​គ្នា​គិត​គូរ​រវាង​ស្ថាប័ន​គ្រប់​គ្រង​ និង​អា​ជីវ​កម្ម​ទេស​ចរណ៍ ដើម្បី​រក​ដំ​ណោះ​ស្រាយ​និង​បង្កើត​ផលិត​ផល​សម្រាប់​ចង​សម្ព័ន្ធ​ ដែល​មាន​លក្ខណៈ​ពិសេស​ ដើម្បី​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ក្លាយ​ជា​គោល​ដៅ​អេកូទេស​ចរណ៍​ពិត​ប្រា​កដ​។​  ខ្ញុំ​យល់​ថា​ យើង​ត្រូវ​តម្រង់​ទិស​បង្កើត​កញ្ចប់​សេវា​កម្ម​ ដើម្បី​ខេត្ត​ក្រុង​ទាំង​ ១៣ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ស្វែង​រកតម្លៃ​រួម​ គំ​និត​រួម​ សម្រាប់​ផលប្រ​យោជន៍​សហគមន៍ ទើប​អាច​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចង​សម្ព័ន្ធ​”។​  

ដើម្បី​ពន្លឿន​ការ​ស្តារ​ឡើង​វិញ​វិស័យ​ទេស​ចរណ៍​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ផ្តើម​ពីភាព​ជាក់​ស្តែង​នៃ​សកម្ម​ភាព​ទេស​ចរណ៍​នៅ​ភូមិ​ភាគ​ លោក​ង្វៀង​មិញ​ត្វឹង​ នាយក​រង​មន្ទីរ​វប្ប​ធម៌​កីឡា និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ បាន​ស្នើ​និង​សំ​ណូម​ពរ​ដល់​ក្រសួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ អគ្គ​នា​យក​ដ្ឋាន​ទេស​ចរណ៍ ប្រ​កាស​ឯក​ភាព​បែប​បទ​ស្វា​គមន៍​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​។​ គោល​នយោ​បាយ​ឧប​ត្ថម្ភ​អា​ជីវ​កម្ម​ទេស​ចរណ៍​និង​កម្លាំង​ពលកម្ម​ក្នុង​ផ្នែក​នេះ​។​ ឧបត្ថម្ភ​និង​តភ្ជាប់​ភូមិ​ភាគ​នានា​ ដើម្បី​រៀប​ចំ​និង​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ជំរុញ​តម្រូវ​ការ​ទេស​ចរណ៍​និង​ដំណើរ​ការ​ផ្សព្វ​ផ្សាយ។​ល។​ សមាគម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង​ ពង្រីក​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​នៅ​លើ​បណ្តាញ​សង្គម​ដូច​ជា​ Zalo ហ្វេស​ប៊ុក​ យូធូប​។​ល។​  ទន្ទឹម​នឹង​នោះ​ ចលនា​អា​ជីវ​កម្ម​ទេស​ចរណ៍​សកម្ម​ចូល​រួម​ព្រឹត្តិ​ការណ៍​ សកម្ម​ភាព​ពិសេស​ៗ​ ដែល​ខេត្ត​ក្រុង​ក្នុង​បណ្ដុំ​រៀប​ចំ​ឡើង​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​កាន់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​៕​       

                                 កេវ​ម៉ាយ​-លេង​មី

ចែករំលែកអត្ថបទ