12/04/2022 - 10:22

ដើម​ឆ្នាំ​ពិភាក្សា​ពី​ការ​រៀន​សូត្រ​ របស់​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​តំ​បន់​តីណាម​បូ​

 

ដើម​ឆ្នាំ​ពិភាក្សា​ពី​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​តំ​បន់​តីណាម​បូ​ មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជន​រួម​ជាតិ​ខ្មែរ​ កាសែត​កឹង​ធើភាសា​ខ្មែរ​ សូម​ស្រង់​យោ​បល់ ពិភាក្សា​ជាមួយ​នឹង​ព្រះ​តេជព្រះ​គុណ​បណ្ឌិត​ លីហ៊ុង អនុប្រ​ធាន​វិទ្យា​ស្ថាន​និង​ជាប្រ​ធាន​ការិ​យាល័យ​ក្រុម​ប្រឹក្សា​ភិបាល​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ ស្ដី​ពី​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ខ្មែរ​តំ​បន់​តីណាម​បូ​។​

ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ សព្វ​ថ្ងៃ​មាន​ ៤៦៤ វត្ត​ នៅ​តាម​ខេត្ត​ ក្រុង​ ជាង​ ១៥ ក្នុង​ទូទាំង​ប្រ​ទេ​ស​ សំ​ខាន់​គឺនៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដែល​ជាកន្លែង​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ធ្វើ​បុណ្យ​ សុន្ទន៍​ទាន​។​ រួម​នឹង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ពុទ្ធ​សាសនា​និយាយ​រួម​និង​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​និយាយ​ដោយ​ឡែក​ នៅ​តែមាន​ការ​ពង្រីក​ទម្រង់​អប់រំ​នៅ​ក្នុង​វត្ត​។​ យោង​តាម​នោះ​ វត្ត​ជា​ច្រើន​បាន​បើក​បង្រៀន​ថ្នាក់​ពុទ្ធិ​កសិក្សា​បាលី​ - ខ្មែរ​ ធម្ម​វិន័យ​ ភាសា​អង់​គ្លេស​ ព័ត៌​មាន​វិទ្យា​ជាដើម​។​

ប្រ​ព័ន្ធ​អប់​រំពុទ្ធិក​សិក្សា​ក្នុង​វត្ត​ ត្រូវ​បាន​ថែ​រក្សា​និង​ពង្រីក​តាំង​ពី​បុរាណ​កាល​រហូត​មក​។​ កុល​បុត្រ​ខ្មែរ​ចូល​នៅ​វត្ត​រៀន​សូត្រ​ធម៌​អាថ៌ រៀន​វប្ប​ធម៌​ រៀន​មុខ​របរ​លត់​ដំ​សីល​ធម៌​។​ ការ​បួស​រៀន​របស់​កុល​បុត្រ​ក្នុង​វត្ត​ ត្រូវ​បាន​សម្គាល់​ថា​ កើត​ឡើង​ដោយ​ការ​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​ រូប​ភាព​អប់​រំបែប​នេះ​មាន​អត្ថ​ន័យ​ជាលក្ខណៈ​សម្គាល់​នៃ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​តាំង​ពី​បុរាណ​កាល​រហូត​មក​ទល់​សព្វ​ថ្ងៃ​ ព្រម​ទាំង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​គប្បី​ពង្រីក​ផង​។​ នេះ​ជា​កត្តា​កំ​ណត់​សម្រេច​ភាព​ឋិត​ថេរនិង​អភិវឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​មាគ៌ា​ពុទ្ធ​សាសនា​-ជន​ជាតិ​និង​ប្រ​ទេស​ជាតិ​ ប្រ​សិន​បើ​រៀប​ចំ​បាន​ល្អ​។​

ប្រ​ព័ន្ធ​ពុទ្ធិក​បឋម​សិក្សា​ (បាលី​-ខ្មែរ​) បាន​កើត​មាន​ឡើង​មុន​ឆ្នាំ​ ១៩៧៥ ក៏​ប៉ុន្តែ​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​បណ្តា​ឆ្នាំ ​៩០ នៃ​សតវត្សរ៍ទី ២០ មក​ទល់​ពេល​នេះ​។​ រូប​ភាព​បណ្តុះ​បណ្ដាល​នេះ​ មាន​បើក​នៅ​តាម​វត្ត​ដែល​បង្រៀន​បាលី​-ធម្ម​វិន័យ​ សាស្រ្តាច្បាប់​ ចំ​ណេះ​ដឹង​វប្បធម៌​ទៀត​ផង​។​ មក​ទល់​សព្វ​ថ្ងៃ​ រូប​ភាព​អប់​រំនេះ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ និង​សម្រេច​បាន​លទ្ធ​ផល​ជាវិជ្ជ​មាន​។​

ព្រះ​តេជព្រះ​គុណ​បណ្ឌិត​ លីហ៊ុង អនុប្រ​ធាន​វិទ្យា​ស្ថាន​និង​ជាប្រ​ធាន​ការិ​យាល័យ​ក្រុម​ប្រឹក្សា​ភិបាល​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។​

ប្រ​ព័ន្ធ​ពុទ្ធិក​មធ្យម​សិក្សា​(បាលី​-ខ្មែរ​)។​ នៅ​ខែ​ធ្នូ ឆ្នាំ ​១៩៩៤ បាន​ការ​អនុញ្ញាត​របស់​រដ្ឋា​ភិបាល​ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ បាន​បើក​បង្រៀន​នៅ​ខេត្ត​សុក​ត្រាំង​។​ មាន​វត្ត​ជាច្រើន​ក៏​បាន​បើក​បង្រៀន​ពុទ្ធិ​កប​ឋមសិក្សា​បាលី​ អក្សរ​ខ្មែរ​។​ ជាពិសេស​ នៅ​តាម​ខេត្ត​នា​នា​ក៏​បាន​បើក​ថ្នាក់​ពុទ្ធិ​កមធ្យម​សិក្សា​ ដូច​៖ ខេត្ត​បាក​លីវ​ ត្រា​វិញ​ អាង​យ៉ាង​។​ល។​ សម្រាប់​បណ្ដុះ​បណ្ដាល​ដល់​ព្រះ​សង្ឃ​។​ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤ បាន​ការ​ឧបត្ថម្ភ​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម សមាគម​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ ក៏​បាន​បំ​ពេញ​បន្ថែម​ កសាង​ខ្លឹម​សារ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ រៀប​រៀង​សៀវ​ភៅ​សិក្សា​ រួម​ចំ​ណែក​អប់​រំក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឱ្យ​សមស្រប​នឹង​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី​របស់​ប្រ​ទេស​ជាតិ​ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​លក្ខណៈ​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។​

វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​នៅ​ក្រុង​កឹង​ធើ គឺជា​មូល​ដ្ឋាន​អប់​រំមហា​វិទ្យា​ល័យ​តែមួយ​គត់​ សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​នៃ​ពុទ្ធ​សាសនា​ ចំ​ណុះ​ប្រ​ព័ន្ធ​អប់​រំជាតិ​ អា​ស្រ័យ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​និង​គណៈ​កម្ម​ការ​អប់​រំព្រះ​សង្ឃ​ ដូន​ជី​មជ្ឈិម​បង្កើត​នៅ​ឆ្នាំ ​២០០៦។​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​បាន​បង្កើត​ឡើង​ បង្ក​លក្ខណ​សម្បត្តិ​ជូន​ព្រះ​សង្ឃ​រៀន​សូត្រ​បង្កើន​ចំ​ណេះ​ដឹង​ខាង​ផ្លូវ​ធម៌​ និង​ផ្លូវ​លោក​។​ ព្រម​ជាមួយ​នោះ​ ជំ​នួយ​ព្រះ​សង្ឃ​បន្ត​រៀន​សូត្រ​ខ្ពស់​ថែម​ទៀត​ នៅ​តាម​សាលា​មធ្យម​សិក្សា​ អនុមហា​វិទ្យា​ល័យ​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ក្នុង​ប្រ​ទេស​ មហា​វិទ្យា​ល័យ​ឬ​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត​ បណ្ឌិត​ក្នុង​ប្រ​ទេស​និង​សិក្សា​នៅ​បរទេស​។​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​នៅ​ក្រុង​កឹង​ធើ មាន​កិត្យា​នុភាព​ និង​តួនា​ទីយ៉ាង​ធំ​ក្នុង​ការ​បង្កើន​ទំ​នាក់​ទំ​នង​ចង​សម័្ពន្ធ​ ដោះ​ដូរ​ ពិភាក្សា​ពី​វិធី​សិក្សា​ស្រាវ​ជ្រាវ​ជា​មួយ​នឹង​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាល​ពុទ្ធ​សាសនា​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។

***

អាច​និយាយ​បាន​ថា​ ប្រ​ព័ន្ធ​អប់​រំពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​រយៈ​ពេល​កន្លង​ បាន​រួម​ចំ​ណែក​ប​ណ្ដុះ​បណ្ដាល​ព្រះ​សង្ឃ​មាន​កម្រិត​វិជ្ជា​ មាន​គុណ​ធម៌​ខ្ពស់​ ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​សង្គម​ ចូល​រួម​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​និង​ចលនា​មហា​ជន​នៅ​ភូមិ​ភាគ​ ៕​


ថា​ញឡុង​(ស្រង់​យោ​បល់)-ថាច់​ធី  

ចែករំលែកអត្ថបទ