ឆ្នាំ ២០២១ កងទ័ពការពារព្រំដែនខេត្តកាម៉ាវ អនុវត្តភារកិច្ចគ្រប់គ្រង ការពារព្រំដែនក្នុងស្ថានភាពជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែអង្គភាពតែងម្ចាស់ការផ្ដុំកម្លាំងដឹកនាំ ផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ ចំគោលដៅនិងចំណុចសំខាន់ៗនៃការងារការពារព្រំដែន អនុវត្តល្អតួនាទី ភារកិច្ចដែលបានប្រគល់ឱ្យ។
កម្មាភិបាល យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែនហងខ្វាយ ដើរល្បាតការពារអធិបតេយ្យដែនសមុទ្រនិងបង្ការ ប្រឆាំងជំងឺ COVID-១៩។
វរសេនីយ៍ឯក លឿងហ្វាងដុង សមាជិក គណៈកម្មាធិការបក្សខេត្ត មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ឱ្យដឹង៖ ឆ្នាំ ២០២១ អង្គភាពបានផ្សព្វផ្សាយព្រមៗគ្នានូវវិធានការការពារព្រំដែន; បង្កើនការដើរល្បាត ត្រួតពិនិត្យមនុស្សនិងមធ្យោបាយចេញចូលរកស៊ីតាមសមុទ្រ គួបផ្សំនឹងវិធានការបង្ការប្រឆាំងជំងឺ COVID-១៩ និងទប់ស្កាត់ការធ្វើដំណើរចេញចូលព្រំដែនខុសច្បាប់; ប្ដេជ្ញាចិត្តទប់ស្កាត់និងបញ្ឈប់ស្ថានភាពអ្នកនេសាទទាញយកផលខុសច្បាប់នៅតំបន់សមុទ្រប្រទេសក្រៅ។ សហការជាមួយកម្លាំងឯទៀតគ្រប់គ្រងភូមិសាស្រ្តឱ្យបានល្អ និងតស៊ូប្រកបដោយប្រសិទ្ធភាពចំពោះបទល្មើសគ្រប់ប្រភេទ; ម្ចាស់ការបង្ការ ទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់គ្រោះធម្មជាតិ ស្វែងរកនិងជួយសង្រ្គោះលើផ្ទៃសមុទ្រ។
ដើម្បីអនុវត្តល្អភារកិច្ចបង្ការ ប្រឆាំងជំងឺ រាតត្បាត ទប់ស្កាត់ការធ្វើដំណើរចេញចូលព្រំដែនខុសច្បាប់ បញ្ជាការដ្ឋានយោធាខេត្តបានចង្អុលការដល់ប៉ុស្តិ៍កងនាវាចរណ៍ការពារព្រំដែន បង្កើនការដើរល្បាតតាមសមុទ្រ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ ចំពោះមនុស្ស មធ្យោបាយចេញចូលលើភូមិសាស្រ្ត។ បណ្តាក្រុម កងការងារបានច្បាមភូមិសាស្រ្តទាំងថ្ងៃយប់; បង្កើនការបោះទីតាំងត្រួតពិនិត្យនិងផ្លាស់វេនគ្នាយាមល្បាត ២៤/២៤ ម៉ោង តាមមាត់សមុទ្រប្រវែង ២៥៤គី ឡូម៉ែត្រ និងលើតំបន់សមុទ្ររបស់ខេត្ត។ យោងតាមនោះ បានផ្សព្វផ្សាយនិងបន្តរក្សាកប៉ាល់ប្រចាំការចំនួន ៤ គ្រឿង និងបង្កើនបន្ថែម កប៉ាល់ល្បាតរបស់កម្លាំងប៉ូលិសសមុទ្រលេខ ៤ កងទ័ពជើងទឹកតំបន់ ៥ សហការដើម្បីល្បាតតាមសមុទ្រ។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនជម្នះការលំបាក ច្បាមជាប់សមរភូមិមុខការពារព្រំដែននិងបង្ការ ប្រឆាំងជំងឺទាំងថ្ងៃទាំងយប់។ (រូបថតនៅដំណាក់ត្រួតពិនិត្យព្រំដែនស៊ុងដុក ស្រុកត្រឹងវ៉ាន់ថើយ)។
តាមបណ្ដោយឆ្នេរសមុទ្របានបង្កើតក្រុមប៉មត្រួតពិនិត្យចំនួន ៣៨ ដោយមានកម្មាភិបាល យុទ្ធជនជិត ២០០ នាក់ ព្រមជាមួយនោះធ្វើការបំផុសចលនា”ទូទាំងប្រជាជនចូលរួមបង្ការ ប្រឆាំងជំងឺ COVID-១៩ និងដំណើរចេញចូលព្រំដែនខុសច្បាប់” ឃុំទីប្រជុំជន ២៣/២៣ បានចុះឈ្មោះចូលរួម; សកម្មផ្សព្វផ្សាយ ចលនា ប្រជាជនអនុវត្តម៉ឺងម៉ាត់សារ ៥K របស់ក្រសួងសុខាភិបាល។ល។ ឆ្លងតាមរយៈនោះ បានទទួលព័ត៌មានថ្កោលទោស ប្រទះឃើញទាន់ពេល ចាប់ ៦ ករណី ដោយមានមនុស្សចំនួន ៨៦ នាក់ដែលឆ្លងដែនខុសច្បាប់តាមផ្លូវសមុទ្រ ចូលមកភូមិសាស្ត្រ ធ្វើបណ្តឹង ៣ ករណី ដោយមានជនជាប់ចោទ ៣ នាក់ ពីបទ”ចាត់តាំងធ្វើមេខ្យល់ នាំមនុស្សឆ្លងដែនចូលវៀតណាមខុសច្បាប់” និងធ្វើសេនាធិការជូនភូមិភាគរៀបចំធ្វើចត្តាឡីស័កតាមការកំណត់។ ក្រៅពីនោះ ចាត់បញ្ជូនបង្កើនកម្លាំង ៤ លើក រួមមានកម្មាភិបាល យុទ្ធជន ១០០ នាក់ ទៅបំពេញភារកិច្ចការពារព្រំដែននិងបង្ការប្រឆាំងជំងឺ COVID-១៩ លើខ្សែបន្ទាត់ព្រំដែនវៀតណាម - កម្ពុជា នៅបញ្ជាការដ្ឋានទ័ពការពារព្រំដែនខេត្តអាងយ៉ាង។
គិតត្រឹមដើមខែតុលា ឆ្នាំ២០២១ មកទល់បច្ចុប្បន្ន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តនិងមេបញ្ជាការប៉ុស្ដិ៍ កងនាវាចរណ៍ការពារព្រំដែន បានចុះទៅសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជន ១០០ គ្រួសារដែលជួបលំបាកដោយសាររងផលប៉ះពាល់ជំងឺ COVID -១៩ លើតំបន់ព្រំដែនរបស់ខេត្ត។ អំណោយ រួមមានអង្ករ ទឹកប្រាក់និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ គិតតម្លៃទឹកប្រាក់ជាង ១០០ លានដុង។ ក្រៅពីនោះ នៅលើភូមិសាស្រ្តឃុំ ទីប្រជុំជនចំនួន ២៣ នៅតំបន់ព្រំដែនបណ្តាប៉ុស្ដិ៍ កងនាវាចរណ៍ការពារព្រំដែន តែងម្ចាស់ការសហការជាមួយបណ្ដាផ្នែក ភូមិភាគទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារដែលជួបលំបាកដោយសាររងផលប៉ះពាល់ជំងឺ COVID -១៩ ជិត ១.០០០ គ្រួសារ សរុបទឹកប្រាក់ជិត ៦០០ លានដុង៕
យោងតាមកាសែតកាម៉ាវ - ប្រែសម្រួល៖ ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។