មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/03/2022 - 14:19

ម្ចាស់​ការ​ប្រ​ភព​ទឹក​ផលិត​កសិកម្ម​

អា​ស្រ័យ​បាន​ម្ចាស់​ការ​ពីដំបូង​ ម្ល៉ោះ​ហើយ​នៅ​រដូវ​ប្រាំ​ង កសិករ​នៅ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ មាន​ប្រ​ភព​ទឹក​គ្រប់​គ្រាន់​សម្រាប់​ស្រោច​ស្រព​ចម្ការ​ឈើ​ហូប​ផ្លែ​។​

អា​ស្រ័យ​មាន​ប្រ​ព័ន្ធ​លូតាក់​កាឌី ហើយ​ធានា​បាន​ប្រ​ភព​ទឹក​សម្រាប់​មាមីង​ផលិត​កសិកម្ម​។​

តាមប្រ​សាសន៍​បង​ ត្រឹង​ឡុង​ហោ លេខា​បក្ស​ឃុំ​ទ្រឿង​ថាញ់ រយៈ​ពេល​ថ្មី​ៗ​នេះ​ កសិករ​លើ​ភូមិ​សាស្ត្រ​បាន​កែប្រែ​ចម្ការ​ចាស់​ទៅ​ជា​ចម្ការ​ទុរេន មង្ឃុត ទឹក​ដោះ​៘ ម្ល៉ោះ​ហើយ​តែង​ត្រូវ​ការ​ទឹក​ស្រោច​ស្រព​ក្នុង​រដូវ​ប្រាំ​ង។​ ភាព​ម្ចាស់​ការ​ស្តុក​ទឹក​របស់​កសិករ​ត្រូវ​បាន​ភូមិ​ភាគ​ជំនួយ​កម្លាំង​ដ៏​ធំ​ពីប្រ​ព័ន្ធ​លូ​ធារា​សាស្ត្រ​ ដែល​រដ្ឋ​វិនិ​យោ​គ។​ បង​ដាវវ៉ាន់​ហ្វាង​ នៅ​ភូមិ​ឌិញ​ហ្វា ឃុំ​ឌិញ​ម៉ូង​ ចែក​រំលែក​៖ “កាល​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ខ្ញុំ​ចាប់​ផ្តើម​ “ថែទុរេន”។​ ក្រោយ​ពីបង្ហូតទឹក​ឱ្យ​ស្ងួត​ដី​ ខ្ញុំ​បញ្ចូល​ជីនិង​ស្រោច​ស្រព​ទឹក​ដើម្បី​ឱ្យ​ចេញ​ផ្កា​។​ ដោយ​មាន​បទ​ពិសោធន៍​ពីចាស់​ទុំ​ “ខែមួយ​ទឹក​នាច” ម្ល៉ោះ​ហើយ​ខ្ញុំ​ជួល​គេជីក​ស្តារ​អណ្តូង​ស្ដុក​ទឹក​។​ ការ​ស្តារ​អណ្ដូង​នេះ​មិន​ត្រឹម​តែធ្វើ​ឱ្យ​អណ្ដូង​ជ្រៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អា​ចយក​ដី​ដើម្បី​ទប់​គល់​ទៀត​ផង​។​ ប៉ុន្តែ​សំ​ខាន់​បំ​ផុត​ដើម្បី​មាន​ទឹក​ចូល​អណ្ដូង​នោះ​គឺ​អា​ស្រ័យ​ទៅ​លើ​ប្រ​ព័ន្ធ​លូដែល​រក្សា​ទឹក​នៅ​ក្បាល​ប្រ​ឡាយ​វ៉ាង​ញ៉ង”ផង​ដែរ​។​ រីឯ​លោក​ង្វៀង​វ៉ាន់​ថឿ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង​វិញ​ បាន​ឱ្យ​ដឹង​៖ ក្នុង​ឃុំ​មាន​ចម្ការ​ឈើ​ហូប​ផ្លែ​ច្រើន​ ម្ល៉ោះ​ហើយ​ការ​ស្ដុក​ទឹក​សម្រាប់​ស្រោច​ស្រព​ក្នុង​រដូវ​ប្រាំ​ងគឺ​ជាការ​ចាំ​បាច់​ណាស់​។​ អា​ស្រ័យ​ហេតុ​នោះ​ ឃុំ​ជានិច្ច​កាល​ទំ​នាក់​ទំ​នង​នឹង​ការិ​យាល័យ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ស្រុក​ថើយ​ឡាយ​ ដើម្បី​ទទួល​បាន​ព័ត៌​មាន​អំ​ពី​ការ​ស្ដុក​ទឹក​។​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ រស់​នៅ​ប្រ​មូល​ផ្តុំ​តាម​សង​ខាង​មាត់​ព្រែក​តាក់​កាឌី។​ បើ​តាម​បង​លីវ​ថា​ នៅ​ភូមិ​ថើយ​ធ្វឹង​ B (ព្រែក​តាក់​កាឌី) កាល​ពី​មុន​នេះ​ ការ​ស្ដុក​ទឹក​ គឺ​អា​ស្រ័យ​អ្នក​ចម្ការ​ម្នាក់​ៗ​ម្ចាស់​ការ​ដោយ​ខ្លួន​ឯង​។​ អ្នក​ណា​មាន​លទ្ធ​ភាព​គឺ​អាច​ស្ដុក​ទឹក​ ដើម្បី​ដាំ​ដំណាំ​ ដាំ​ឈើ​ហូប​ផ្លែ​ បង្កើន​ប្រាក់​ចំ​ណូល។​ ប៉ុន្តែ​ការ​ស្ដុក​ទឹក​ក៏​លំ​បាក​ដែរ​ ព្រោះ​ព្រែក​ប្រ​ឡាយ​ត្រូវ​រីងគោក​។​ ចាប់​ពីថ្ងៃ​ដែល​ប្រ​ព័ន្ធ​លូទឹក​តាក់​កាឌីត្រូវ​បាន​វិនិ​យោគ​កសាង​ ព្រែក​ប្រ​ឡាយ​នេះ​ក៏​បាន​ជីក​ស្តារ​ជារឿយ​ៗ​ ម្ល៉ោះ​ហើយ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ផលិត​កសិកម្ម​។​ ខ្ញុំ​បាន​កសាង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ស្វ័យ​ប្រវត្តិ​នាំ​ទឹក​ពីប្រ​ឡាយ​ខាង​ក្រៅ​ចូល​ចម្ការ​ទាំង​មូល​។​ ចំ​ណែក​អណ្ដូង​ ខ្ញុំ​ទុក​ចិញ្ចឹម​ខ្យង​ ចិញ្ចឹម​ទា និង​ដាំ​ឈូក​៘ នេះ​ក៏​ជាប្រ​ភព​ចំ​ណូល​ដ៏​គួរ​សម​សម្រាប់​គ្រួ​សារ​ផង​ដែរ​”។​

តាម​ប្រ​សាសន៍​លោក​ថាច់​តាម​ ប្រ​ធាន​ការិយា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ អា​ស្រ័យ​ភូមិ​ភាគ​ធានា​បាន​ប្រ​ភព​ទឹក​សម្រាប់​កសិករ​បង្ក​បង្កើន​ផលកសិកម្ម​ ម្ល៉ោះ​ហើយ​រួម​ចំ​ណែក​ញុាំងឱ្យ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជាច្រើន​លើ​ភូមិ​សាស្ត្រ​ លំ​នឹង​បាន​ជីវ​ភាព​៕​

ហាថាញ-លីសៀ​ 

ចែករំលែកអត្ថបទ