មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/03/2022 - 14:19

ទឹក​ផ្កា​ចាក​ Nipa Farm

គម្រោង​ “ទឹក​ផ្កា​ចាក​ Nipa Farm” របស់​ក្រុម​អ្នក​និពន្ធ​ ង្វៀង​បាឡុក​ និង​ង៉ោ​ភឿកឡុក​ ទទួល​បាន​រង្វាន់​លេខ​ ១ នៅ​ក្នុង​ពិធី​ប្រ​ឡង​ “ផ្តើម​អា​ជីព​ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រតិដ្ឋ​ឆ្នាំ​ ២០២១” អា​ស្រ័យ​មន្ទីរ​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិជ្ជា​ខេត្ត​ត្រា​វិញ​ចាត់​តាំង​។​

និស្សិត​ ២ រូប​កំ​ពុង​យក​ទឹក​ផ្កា​ចាក​។​

ង្វៀង​បាឡុក​ និង​ង៉ោ​ភឿកឡុក​ ទើប​បញ្ចប់​កម្ម​សិក្សា​ឯក​ទេស​ផ្នែក​គីមី​វិទ្យា​ណាណូ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។​ ង្វៀង​បាឡុក​ ឱ្យ​ដឹង​៖ “គំ​និត​នេះ​បាន​កកើត​ កាល​ពី​ខ្ញុំ​ចូល​រួម​ក្លិប​ផ្តើម​អា​ជីព​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ម៉្លេះ​។​ ខ្ញុំ​ជ្រើស​យក​ទឹក​ផ្កា​ចាក​ដើម្បី​ផ្តើម​អា​ជីព​ ពីព្រោះ​ប្រ​ភព​វត្ថុ​ធាតុ​ដើម​របស់​ខេត្ត​យើង​សម្បូរ​ មិន​ទាន់​ទាញ​យក​ផលពេញលេញ​នៅ​ឡើយ​ទេ។​ តាម​ការ​ស្វែង​យល់​របស់​យើង​ខ្ញុំ​ ទឹក​ផ្កា​ចាក​មាន​សមាស​ធាតុ​បំ​ប៉ន​ច្រើន​ ដូច​ជា​៖ Vitamin B និង​ C និង​សារ​ធាតុ​រ៉ែ​ជាច្រើន​ប្រ​ភេទ​ ដូច​ជា​៖ សូដ្យូម (Natri) កាល់​ស្យូម (Cali) ហើយ​ ពិសេស​គឺ​មាន​បរិមាណ​ជាតិ​ស្ករ​កម្រិត​មធ្យម​ សម​ស្រប​ដល់​អ្នក​ចង់​សម្រក​ទម្ងន់​ ឬ​មាន​ជំងឺ​ទឹក​នោមផ្អែម​។​ នៅ​ក្នុង​ដំណាក់​កាល​ធ្វើ​ ក្រុម​ក៏​ជួប​លំ​បាក​ច្រើន​ណាស់​ដែរ​ ពីព្រោះ​ បរិមាណ​ទឹក​ផ្កា​ចាក​តិច​ពេក​។​ ពេល​សិក្សា​ ស្វែង​យល់​ក្រុម​បាន​រកឃើញ​ថា​ ត្រូវ​តែមាន​ការ​ប៉ះ​ពាល់​ពីខាង​ក្រៅ​ទៅ​លើ​ផ្កា​ចាក​ ទើប​មាន​បរិមាណ​ទឹក​ផ្កា​កាន់​តែច្រើន​”។​

លោក​គ្រូ​ង្វៀង​វ៉ាន់​វ៉ូវអាង​ នាយក​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្តើម​អា​ជីព​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​ ឱ្យ​ដឹង​៖ “នេះ​ជាលទ្ធ​ផល​នៃ​ដំណើរ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ប្អូន​ៗ​កាល​នៅ​ជានិស្សិត​។​ ក្នុង​ដំណើរ​ការ​អនុ​វត្ត​ ប្អូន​ៗ​ជួប​លំ​បាក​ច្រើន​ ព្រោះ​ការ​ងារ​នេះ​នៅ​ថ្មី​ថ្មោង​ ត្រូវ​ស្វះស្វែង​រាវ​រកដោយ​គំ​និត​ច្នៃ​ប្រតិដ្ឋ​ដើម្បី​ប្រ​មូល​បាន​នូវ​តំ​ណក់ទឹក​ផ្កា​ដ៏​ផ្អែម​ បរិសុទ្ធ​របស់​ដើម​ចាក​។​ ផលិត​ផល​ត្រូវ​បាន​ពិនិត្យ​ពីតម្លៃ​គុណ​ភាព​របស់​ផ្នែក​ឯក​ទេស​ និង​ធ្វើ​ឱ្យ​ទៅ​ជាពាណិ​ជ្ជកម្ម​នៅ​លើ​ទីផ្សារក្នុង​និង​ក្រៅ​ខេត្ត​ បាន​អតិថិ​ជន​ជាច្រើន​ស្ងើច​សរ​សើរ​ជាមួយ​នឹង​រស​ជាតិ​ក្រអូប​ឆ្ងាញ់​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​តំ​បន់​។​ លទ្ធផល​នេះ​ ក៏​បាន​កកើត​ឡើង​ដោយ​សារ​សាកល​វិទ្យា​ត្រា​វិញ​ប្រ​កាស​ឱ្យ​ប្រើ​នូវ​យន្ត​ការ​ គោល​នយោ​បាយ​ជាច្រើន​ ដើម្បី​គាំ​ទ្រដល់​និស្សិត​ តាំង​ពីពេល​ដែល​ពួក​គេ បង្កើត​គំ​និត​របស់​ខ្លួន​រហូត​ដល់​វគ្គ​សិក្សា​ និង​កម្ម​វិធី​បណ្តុះ​បណ្តាល​ស៊ី​ជម្រៅ​ផ្សេង​ៗ​ ដើម្បី​និស្សិត​សម្រេច​នូវ​ផលិត​ផលនិង​ការ​អនុវត្ត​ជាក់ស្តែង”៕​

សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ