07/02/2022 - 14:21

ផល​ប៉ះ​ពាល់​នៃ​ការ​ជក់បារី​អកម្ម​

អ្នក​មិន​ជក់បារី​ ប៉ុន្តែ​ ហិតផ្សែង​បារី​ជាប្រ​ចាំ​ នឹង​បណ្តាល​ឱ្យ​កើត​ជំងឺ​ដូច​អ្នក​ដែល​ជក់​បារី​ដែរ​។​

រូប​ជាឧទាហរណ៍​។​

ការហិត​ផ្សែង​បារី​អកម្ម​ជាទូទៅ​បំ​ផុត​ គឺ​នៅ​តាម​ហាង​កាហ្វេ​ កន្លែង​ធ្វើ​ការ​ បរិស្ថាន​ពលកម្ម​ ក្នុង​ផ្ទះ​។​ល។​ អា​ស្រ័យ​យល់​ដឹង​មិន​ទាន់​អស់​ពីផល​ប៉ះ​ពាល់​ចំ​ពោះ​សុខ​ភាព​អំ​ពី​ការ​ហិតផ្សែង​បារី​អកម្ម​ មាន​មនុស្ស​ជាច្រើន​មិន​ទាន់​ក្លាហាន​ក្នុង​ការ​និយាយ​ ខណៈ​ពេល​ធ្វើ​ការ​ប្រ​ជុំ​ជីវ​កិច្ច​ក្នុង​បរិស្ថាន​មាន​ផ្សែង​បារី​។​

យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) កុមារ​ហិត​ផ្សែង​បារី​ អកម្ម​មាន​ហានិ​ភ័យ​កើត​ជំងឺ​ដុំ​ពក​ខួរ​ក្បាល​ ជំងឺ​រលាក​ត្រចៀក​កណ្តាល​ មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ បន្ថយ​មុខ​ងារ​សួត​បណ្តាល​ឱ្យ​មាន​សហរោគ​សញ្ញា​ ស្លាប់​ភ្លាម​ៗ​ចំ​ពោះ​ទា​រក ជំងឺ​ផ្លូវ​ដង្ហើម​ខាង​ក្រោម​។​ល។​ ចំ​ពោះ​មនុស្ស​ពេញ​វ័យ​ ការ​ជក់​បារី​អកម្ម​ បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​រំញោច​ច្រមុះ​ ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ មហា​រីក​សួត​ ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​បន្ត​ពូជ​ចំ​ពោះ​ស្ត្រី​។​ល។​ នៅ​លើ​ពិភព​លោក​ ផ្សែង​បារី​អកម្ម​បាន​សម្លាប់​មនុស្ស​ចំ​នួន​ ១,២ លាន​នាន់រៀង​រាល់​ឆ្នាំ​។​ ជន​រង​គ្រោះ​ជាស្ត្រី​ចំ​នួន​ពីរភាគ​បី (ស្មើ​ ៦៤%) និង​កុមារ​ ១៥%។​ មាន​ន័យ​ថា​ ស្ត្រី​ជិត​ ៧៦០.០០០ នាក់​ និង​កុមារ​ ១៨០.០០០ នាក់​ គ្មាន​ទោស​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ហិត​ផ្សែង​បារី​អកម្ម​។​

បណ្ឌិត​ Kidong Park ប្រ​ធាន​តំ​ណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) ប្រ​ចាំ​ការ​នៅ​វៀត​ណាម​ ឱ្យ​ដឹង​៖ រៀង​រាល់​ឆ្នាំ​ នៅ​លើ​ពិភព​លោក​ មាន​មនុស្ស​បាត់​បង់​ជីវិត​ដោយ​សារ​ជក់បារី​ជាង​ ៨ លាន​នាក់​។​ នៅ​វៀត​ណាម​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ប៉ាន់​ស្មាន​មាន​មនុស្ស​ជិត​ ៤០.០០០ នាក់​បាត់​បង់​ជីវិត​ដោយ​សារ​ជក់បារី​រៀង​រាល់​ឆ្នាំ​ និង​មាន​មនុស្ស​ជិត​ ៦.០០០ នាក់​ បាត់​បង់​ជីវិតដោយ​សារ​ហិត​ផ្សែង​បារី​អកម្ម​។​

ដើម្បី​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​សហគមន៍ កម្ម​វិធី​បង្ការ​ប្រ​ឆាំង​ផលប៉ះ​ពាល់​ពីបារី​ (ក្រសួង​សុខា​ភិបាល​) អំ​ពាវ​នាវ​ប្រ​ជា​ជន​ឈប់​ជក់បារី​ កសាង​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​តាម​ភោជ​នីយដ្ឋាន​ សណ្ឋាគារ​ សាលា​រៀន​ មូល​ដ្ឋាន​ សុខា​ភិបាល​ ស្ថាប័ន​ អង្គ​ភាព​។​ល។​ អ្នក​មិន​ជក់បារី​មាន​សិទ្ធិ​រស់​ក្នុង​បរិស្ថាន​គ្មាន​ផ្សែង​បារី​៕​                                                     

ដងលី-វិមាន​

 

ចែករំលែកអត្ថបទ