មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/01/2022 - 07:39

កសិករ​ត្រា​វិញ​ដាំ​បន្លែ​បង្ការ​ត្រៀម​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ២០២២

កសិករ​ខ្មែរ​រាប់​សិប​ពាន់​គ្រួ​សារ​នៅ​តំ​បន់​ដី​ខ្សាច់​ជំនាញ​ដាំ​ដំណាំ​រួម​ផ្សំ​ក្នុង​ខេត្ត​ត្រា​វិញ​ កំ​ពុង​សកម្ម​ថែទាំ​បន្លែ​បង្ការ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ក្នុង​ពេល​ខាង​មុខ​នេះ​។​

កសិករ​ឃុំ​ហ្វាឡើយ​ ថែទាំ​បន្លែ​បង្ការ​ដើម្បី​បម្រើ​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។​  

លោក​ស្រី​តូធីធូវឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “ឃុំ​បាន​បង្កើត​ក្រុម​សហការ និង​សហ​ករណ៍​ជាច្រើន​ជំនាញ​ដាំ​ដំណាំ​រួម​ផ្សំ​នៅ​លើ​ផ្ទៃ​ដី​ជាង​ ៨៥០ ហិក​តា​ ដោយ​មាន​បន្លែ​គ្រប់​ប្រ​ភេទ​ ដូច​ជា​ខ្ទឹម​ស្លឹក​ គូឆាយ​ តាំង​អោ ត្រឡាច​ ម្រះ ខាត់​ណា ម្ទេស​ ខ្មាំង​ និង​ប្រ​ភេទ​បន្លែ​ស្លឹក​ ។​ល។​ ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត​។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ តម្រូវ​ការ​ប្រើ​ប្រាស់​បន្លែ​ម្រះ ខាត់​ណា និង​ប្រ​ភេទ​បន្លែ​ស្លឹក​។​ល។​ កើន​ខ្ពស់​ ម្ល៉ោះ​ហើយ​កសិករ​ប្រ​មូល​ផ្តុំ​ដាំ​នូវ​ប្រ​ភេទ​បន្លែ​ទាំង​នេះ​។​ បន្លែ​បង្ការ​ធម្ម​តា​ងាយ​ដាំ​ ប្រើ​រយៈ​ពេល​ខ្លី​ បង់​កម្រៃ​តិច​ នាំ​មក​ប្រ​ភព​ចំ​ណូល​ គួរ​ឱ្យ​កត់​សម្គាល់​ជូនគ្រួ​សារ​ប្រ​ជា​ជន​ជាច្រើន​ ពិសេស​គឺ​សម​ស្រប​នៅ​លើ​តំ​បន់​ដី​ខ្សាច់​”។​

លោក​ថាច់​សៅ​ នៅ​ភូមិ​ក្នុង​ស្រុក​ ឃុំ​ហ្វាឡើយ​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ទោះ​ជា​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ ប៉ុន្តែ​ប៉ុន្មាន​ខែមក​នេះ​ តម្លៃ​បន្លែ​បង្ការ​ថ្លៃ​គ្រាន់​បើ​ បូក​ផ្សំ​ជាមួយ​នឹង​អា​កាស​ធាតុ​អំ​ណោយ​ផល ម្ល៉ោះ​ហើយ​ខ្ញុំ​កែប្រែ​ដី​ ៥ កុង​ ដាំ​ប្រ​ភេទ​បន្លែ​ មាន​ដូច​ ស្ពៃ​ ខ្ទឹម​ស្លឹក​ គូឆាយ​ ម្ចេសខ្មាំង​ ដើម្បី​បម្រើ​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។​ ខ្ញុំ​សង្ឃឹម​ថា​ ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​”។​ អ្នក​មីង​ថាច់​ធីញ៉ាង នៅ​ភូមិ​កិញ​ឆាង ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ដាំ​ខាត់​ណា​ផ្កាស​ជាង​ ២ កុង​ ទោះ​ជានេះ​ជាប្រ​ភេទ​ដំណាំ​ទើប​អនុវត្ត​ដាំ​ ប៉ុន្តែ​ខ្ញុំ​ស្ងប់​ចិត្ត​ដោយ​សារ​បាន​ស្វែង​យល់​យ៉ាង​ច្បាស់​លាស់​អំ​ពី​របៀប​ថែទាំ ក៏​ដូច​ជា​ច្រក​ចេញ​របស់​ទីផ្សា​រ។​ បច្ចុប្បន្ន​ តម្លៃ​ខាត់​ណាផ្កាស ២០.០០០ ដុង​/គីឡូ​ក្រាម​ ចំ​ណែក​ប្រ​ភេទ​បន្លែ​បង្ការ​ផ្សេង​ទៀត​តម្លៃ​ជាមធ្យម​ ១០.០០០ ដុង​/គីឡូ​ក្រាម​។​ សង្ឃឹម​ថា​ចាប់​ពីពេល​នេះ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ តម្លៃ​នៅ​តែលំ​នឹង​ដូច្នេះ​ ដើម្បី​គ្រួ​សារ​ខ្ញុំ​រកបាន​ប្រាក់​ចំ​ណូល​ខ្ពស់​”។​

លោក​ឡេវ៉ាន់​ដុង​ នាយក​រង​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល រយៈ​ពេល​ជ្រាប​ទឹក​ប្រៃខ្លី​ ឆាប់​អស់​ភ្លៀង​ ហើយ​តម្លៃ​លំ​នឹង​ ម្ល៉ោះ​ហើយ​កសិករ​ក្នុង​ខេត្ត​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ដំណាំ​រួម​ផ្សំ​ សម្រេច​ ៣១.០០០ ហិកតា​ កើន​ជាង​ ៦.៥០០ ហិកតា​ បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង​។​ ឆ្នាំ​នេះ​ សន្យា​នឹង​ផ្តល់​ទិន្ន​ផលខ្ពស់​ ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ និង​សម្បូរ​បែប​ប្រ​ភេទ​បន្លែ​បង្ការ​ដល់​ទីផ្សា​រ កែលម្អ​ជីវ​ភាព​កសិករ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”៕​

                               សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ