10/01/2022 - 08:55

ក្រសួង​សុខា​ភិបាល​ កែស​ម្រួល​និយម​ន័យ​ករណី​ជំងឺ​ COVID-១៩

ក្រសួង​សុខា​ភិបាល​ ទើប​ចេញ​សារ​លិខិត​ ផ្ញើ​នាយក​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ក្រុង​នានា​ក្នុង​ទូទាំង​ប្រ​ទេស​ និង​គ្រប់​ប្រ​ធាន​អង្គ​ភាព​ក្រោម​ឱវាទ​ក្រសួង​សុខា​ភិបាល​ ស្តីពី​ការ​កែស​ម្រួល​និយម​ន័យ​ករណី​ជំងឺ​ COVID-១៩។​

រូប​ថត​ឧទាហរណ៍​វីរុស SARS-CoV-2 បង្ក​ជំងឺ​ COVID-១៩។​ រូប​ថត​៖ AFP/TTXVN

យោង​តាម​នោះ​ ករណី​ជំងឺ​ឃ្លាំ​មើល​ (ករណី​សង្ស័យ​) ជាករណី​មួយ​ក្នុង​ចំ​ណោម​ខាង​ក្រោម​៖

-អ្នក​ជួប​ប្រា​ស្រ័យ​ផ្ទាល់​ (F១) និង​មាន​រោគ​សញ្ញា​ហោច​ណាស់​ ២ក្នុង​ចំ​ណោម​រោគ​សញ្ញា​ដូច​ត​ទៅ​៖ គ្រុន​; ក្អក​; ឈឺ​បំ​ពង់​ក;  ហៀរសំ​បោរ​ តឹង​ច្រមុះ​; ឈឺ​ខ្លួន​ប្រាណ​ ហេវ​ហត់​ ស្រៀវ​ស្រាញ; បន្ថយ​ឬ​បាត់​រស​ជាតិ​; បន្ថយ​ឬ​បាត់​ក្លិន​; ឈឺ​ក្បាល​; រាក​រូស​;  ពិបាក​ដង្ហើម​;  រលាក​ផ្លូវ​ដក​ដង្ហើម​។​ ជាអ្នក​ដែល​មាន​កត្តា​រោគ​រាត​ត្បាត​ (មិន​រាប់​បញ្ចូល​ F១) និង​មាន​រោគ​សញ្ញា​ហោច​ណាស់​ ២ ក្នុង​ចំ​ណោម​រោគ​សញ្ញា​ដូច​ពោល​ខាង​លើ​។​ ជាអ្នក​ដែល​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​រហ័ស​អង់​ទីហ្សែន​វិជ្ជមាន​នឹង​វីរុស SARS -CoV-2។​ អ្នក​ដែល​មាន​កត្តា​រោគ​រាត​ត្បាត​ (មិន​រាប់​បញ្ចូល​ F១) ជាអ្នក​មាន​វត្ត​មាន​ក្នុង​យាន​ជំនិះ​ ឬ​នៅ​កន្លែង​ណា​មួយ​ព្រឹត្តិ​ការណ៍​ កន្លែង​ធ្វើ​ការ​ បន្ទប់​រៀន​រួម​ ។​ល។​ ជាមួយ​ករណី​ជំងឺ​ ដែល​បាន​បញ្ជា​ក់​ (F0) កំ​ពុង​ឋិត​ក្នុង​ដំណាក់​កាល​ឆ្លង​ជំងឺ​។​ មនុស្ស​នៅ​ ឬ​មក​ពី​តំ​បន់​ជំងឺ​ កំ​ពុង​ផ្ទុះ​រាល​ដាល​។​

ករណី​ជំងឺ​ដែល​បាន​បញ្ជា​ក់ ​(F0) ជាករណី​មួយ​ក្នុង​ចំ​ណោម​ខាង​ក្រោម​៖ ជាអ្នក​ដែល​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​វិជ្ជមាន​នឹង​វីរុសSARS-CoV-2 ដោយ​រក​ឃើញ​សេណូទីប​នៃ​វីរុស (PCR)។​  ជាអ្នក​ជួប​ប្រាស្រ័យ​ផ្ទាល់​ (F១) និង​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​រហ័ស​អង់​ទីហ្សែន​វិជ្ជមាន​វីរុស SARS-CoV-2។​ ជាអ្នក​មាន​រោគ​សញ្ញា​សង្ស័យ​មាន​ជំងឺ​ COVID-១៩ (ករណី​សង្ស័យ​) និង​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​រហ័ស​អង់​ទីហ្សែន​វិជ្ជមាន​វីរុសSARS-CoV-2 និង​មាន​កត្តា​រោគ​រាត​ត្បាត​ (មិន​រាប់​បញ្ចូល​ F១)។​ ជាអ្នក​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​រហ័ស​អង់​ទីហ្សែន​វិជ្ជមាន​ ២ លើក បន្ត​បន្ទាប់​ (ធ្វើ​តេស្ត​លើកទី ២ ក្នុង​រយៈ​ពេល​ ៨ ម៉ោង​ ចាប់​ពីពេល​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​លើក​ទី ១ វិជ្ជមាន​វីរុស SARS-CoV-2 និង​មាន​កត្តា​រោគ​រាត​ត្បាត​ (មិន​រាប់​បញ្ចូល​ F១)។​

ក្រសួង​សុខា​ភិបាល​បញ្ជាក់​ ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​អង់​ទីហ្សែន​វីរុស SARS-CoV-2 មាន​ក្នុង​បញ្ជី​ដែល​ក្រសួង​សុខា​ភិបាល​ផ្តល់​អាជ្ញា​បណ្ណ​។​ ការ​ធ្វើ​តេស្ត​រហ័ស​អង់​ទីហ្សែន​ អា​ស្រ័យ​បុគ្គ​លិក​ពេទ្យ​អនុវត្ត​ ឬ​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​អនុវត្ត​ក្រោម​ការ​ឃ្លាំ​មើល​ពី​បុគ្គ​លិក​ពេទ្យ​ដោយ​រូប​ភាព​ផ្ទាល់​ឬ​ប្រ​យោល​តាម​រយៈ​មធ្យោ​បាយ​ពី​ចម្ងាយ​។​

ទន្ទឹម​នឹង​នោះ​ ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​និយម​ន័យ​អ្នក​ជួប​ប្រាស្រ័យ​ផ្ទាល់​ (F១) ជាករណី​មួយ​ក្នុង​ចំ​ណោម​ខាង​ក្រោម​៖ អ្នក​ប៉ះ​ពាល់​ផ្ទាល់​ (ចាប់​ដៃ​ឱប​ថើប​ ប៉ះ​ស្បែក​រាង​កាយ​...) ជា​មួយ​នឹង​ F0 ក្នុង​ដំណាក់​កាល​ឆ្លង​ជំងឺ​របស់​ F0។​ អ្នក​ពាក់​ម៉ាស់​បាន​ជួប​ប្រា​ស្រ័យ​ ទំ​នាក់​ទំ​នង​ក្នុង​រង្វង់​ ២ ម៉ែ​ត្រ ឬ​នៅ​ក្នុង​បរិយា​កាស​ចង្អៀត​ បិទ​ជិត​តិច​បំ​ផុត​ ១៥ នាទី​ជាមួយ​នឹង​ករណី​ដែល​បាន​បញ្ជាក់​ថា​ (F0)  ឋិត​ក្នុង​ដំណាក់​កាល​ឆ្លង​ជំងឺ​របស់​ករណី​ F0។​ អ្នក​មិន​ពាក់​ម៉ាស់បាន​ជួប​ប្រាស្រ័យ​ ទំ​នាក់​ទំ​នង​ផ្ទាល់​ក្នុង​រង្វង់​ ២ ម៉ែ​ត្រ ឬ​នៅ​ក្នុង​បរិយា​កាស​ចង្អៀត​ បិទ​ជិត​ជា​មួយ​ករណី​ F0 ក្នុង​ដំណាក់​កាល​ឆ្លង​ជំងឺ​របស់​ F0។​ អ្នក​ថែទាំ​ ពិនិត្យ​ ព្យា​បាល​ផ្ទាល់​អ្នក​ជំងឺ​ដែល​បាន​បញ្ជាក់​ (F0) ឋិត​ក្នុង​ដំណាក់​កាល​ឆ្លង​ជំងឺ​របស់​ករណី​ F0 ដោយ​មិន​ប្រើ​ប្រាស់​ឧបរកណ៍​ការ​ពារ​ខ្លួន​ (PPE) គ្រប់​សព្វ​។​

យោង​តាម​ក្រសួង​សុខា​ភិបាល​ ដំណាក់​កាល​ឆ្លង​ជំងឺ​របស់​ករណី​ដែល​បាន​បញ្ជា​ក់​ (F0) ត្រូវ​បាន​រាប់​ថា​មុន​នឹង​ចាប់​ឈឺ​ ២ ថ្ងៃ​ (ចំ​ពោះ​ករណី​ជំងឺ​គ្មាន​រោគ​សញ្ញា​ គឺ​ដំណាក់​កាល​ឆ្លង​ជំងឺ​ត្រូវ​បាន​រាប់​ថា​ ២ ថ្ងៃ​ មុន​ថ្ងៃ​ដែល​យក​សំ​ណាក​ធ្វើ​តេស្ត​លទ្ធ​ផល​វិជ្ជមាន​) រហូត​ដល់​លទ្ធ​ផល​ធ្វើ​តេស្ត​អវិជ្ជមាន​ ឬ​តម្លៃ​ CT>30៕​

                                        បកប្រែ៖ មុនី​

 

ចែករំលែកអត្ថបទ