គឹមដាក ជានិស្សិតឆ្នាំទី ៣ ផ្នែកឧបករណ៍ភ្លេងប្រពៃណីនៃសាកលវិទ្យាល័យត្រាវិញ។ គឹមដាក តែងប្តេជ្ញាចិត្តរួមចំណែកក្នុងការអភិរក្សវប្បធម៌ជនជាតិ។
គឹមដាក (ខាងស្ដាំ)។
គឹមដាក មានស្រុកកំណើតនៅឃុំង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រាវិញ មានចំណូលចិត្តខាងតន្ត្រីតាំងពីក្មេង ហើយមានក្តីស្រមៃក្លាយជាគ្រូបង្រៀនភ្លេង។ ភាពងាយស្រួលរបស់គឹមដាក គឺមានទេពកោសល្យក្នុងការសម្តែងសិល្បៈប្រពៃណី ដូច៖ របាំយក្ស ស្វា និងលេងឧបករណ៍ភ្លេងដូចជាទ្រ ស្គរ។ ក្រៅពីចូលរួមក្នុងសកម្មភាពសិល្បៈបម្រើសហគមន៍ក្នុងពិធីបុណ្យរបស់ជនរួមជាតិ គឹមដាក នៅទាំងសកម្មចូលរួមសកម្មភាពវប្បធម៌អាស្រ័យសាលា និងផ្នែកអប់រំរៀបចំឡើង។
លោកគ្រូសើុងកាវថាំង អនុប្រធានផ្នែកសិល្បៈនៃមហាវិទ្យាល័យភាសាវប្បធម៌ខ្មែរណាមបូរបស់សាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ “គឹមដាក មានទេពកោសល្យ ស្រឡាញ់ចូលចិត្តនិងប្ដេជ្ញាចិត្តក្នុងការសម្តែងឧបករណ៍ភ្លេង និងរបាំ។ ប្អូនតែងខ្នះខ្នែងក្នុងរាល់សកម្មភាពចលនាសិល្បៈ និងខិតខំស្វ័យសិក្សា។ ក្រៅពីសិក្សាក្នុងសាលា គឹមដាកនៅទាំងស្វែងរកសិប្បករដើម្បីហាត់សមចំណេះដឹងដែលបានរៀនក្នុងសាលា។ ពេលល្ងាច គឹមដាក ទៅសម្ដែងឧបករណ៍ភ្លេងដើម្បីពង្រឹងមុខជំនាញ និងរកប្រាក់ចំណូលបន្ថែមសម្រាប់សិក្សា។ គឹមដាកឆ្លៀតឱកាសទៅវត្តរៀនអក្សរខ្មែរនិងបាលីបន្ថែម។ ជាមួយនឹងគុណសម្បត្តិនិងស្នាដៃដែលគឹមដាកធ្វើបាន ខ្ញុំជឿថា គឹមដាក គឺជាកម្លាំងស្នូលដ៏ល្អ រួមចំណែកក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃអត្តសញ្ញាណវប្បធម៌តន្ត្រីខ្មែរណាមបូនាពេលអនាគត”។
គឹមដាក ជាសិស្សឆ្នើមផ្នែកសិល្បៈរបស់សាលា ហើយបានគណៈនាយកសាលាជូនលិខិតសរសើរ និងអាហារូបករណ៍លើកទឹកចិត្តក្នុងការសិក្សារាល់ឆមាស រង្វាន់សម្តែងឧបករណ៍ភ្លេងក្នុងពិធីមហោស្រព។ ពិសេស គឹមដាក អាចធ្វើឧបករណ៍ទ្រអ៊ូ មានអ្នកកុម្ម៉ង់ជាច្រើន ហើយបានបង្កើតទំព័រ YouTube ដើម្បីហាត់សមម្រាមដៃនិងបទភ្លេងខ្មែរសម្រាប់យុវវ័យទៀតផង។ គឹមដាក ឱ្យដឹង៖ "ខ្ញុំស្រាវជ្រាវបង្កើតឧបករណ៍ភ្លេងមួយចំនួនដោយខ្លួនឯង ជាទម្រង់ផ្ដើមអាជីពសម្រាប់និស្សិត រួមចំណែកបន្តវេនអភិរក្ស និងលើកស្ទួយតម្លៃអត្តសញ្ញាណតន្ត្រីខ្មែរណាមបូ"៕
យោងតាមៈ កាសែតតៀងផុង-ទីទុយ