ជនបោកប្រាស់បានផ្ញើអីុមែលក្លែងក្លាយអំពីវីរុសបំប្លែងខ្លួនថ្មី Omicron ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានលម្អិតពីធនាគារ។ អីុមែលបោសប្រាស់ត្រូវបានជនក្លែងខ្លួនជាបុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាថែទាំសុខភាពផ្ញើដល់ជនរងគ្រោះដែលមានសក្តានុពល ទទួលបាន“កញ្ចប់តេស្ត Omicron ដោយឥតគិតថ្លៃ” ដែលជួយពួកគេឱ្យជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺរាតត្បាត។ អីុមែលនេះ ក៏អះអាងថា ឧបករណ៍ធ្វើតេស្តវីរុសបំប្លែងខ្លួនដែលប្រើប្រាស់ពីមុន មិនអាចរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះទេ ហើយគេបានបង្កើតឧបករណ៍ថ្មីមួយទៀតសម្រាប់ធ្វើតេស្តវីរុសបំប្លែងខ្លួន Omicron ។
ជនបោកប្រាស់តែងឆ្លៀតឱកាសដើម្បីបោកអ្នកប្រើប្រាស់ បំផុតគឺព័ត៌មានថ្មី
មិនទាន់ច្បាស់លាស់។ រូបថត៖ which
អាសយដ្ឋានអីុមែលនេះមើលទៅពិតប្រាកដ ប៉ុន្តែវាគ្មានពាក់ព័ន្ធអ្វីនឹងស្ថាប័នសុខាភិបាលទេ។ ក៏ដូចជាការអះអាងមិនពិតថា វីរុសបំប្លែងខ្លួនថ្មី Omicron ទាមទារត្រូវមានឧបករណ៍ធ្វើតេស្តថ្មី អីុមែលក៏សំណូមពរអ្នកចូលគេហទំព័រដែលបានបង្កើតស្រាប ពេលចុចលើតំណភ្ជាប់វានឹងនាំអ្នកចូលគេហទំព័រក្លែងក្លាយដែលបានបង្កើតឡើងក្នុងពេលថ្មីៗនេះ។
គេហទំព័រក្លែងក្លាយនេះ សំណូមពរអ្នកវាយបញ្ចូលឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន លេខទូរស័ព្ទ និងអាសយដ្ឋានអីុមែលឱ្យបានគ្រប់សព្វ។ល។ ព័ត៌មានទាំងនេះគ្រប់គ្រាន់ដើម្បីប្រព្រឹត្តការក្លែងបន្លំឈ្មោះរបស់អ្នក។
ក្រៅពីការសំណូមពរទូទាត់ “ថ្លៃផ្ញើទំនិញ” ពួកវាក៏សំណូមពរឱ្យជនរងគ្រោះផ្តល់ព័ត៌មាន “ឈ្មោះម្តាយរបស់អ្នក” ព្រោះមានអតិថិជនជាច្រើនជ្រើសរបៀបឆ្លើយតបសំនួរយ៉ាងនេះ ដើម្បីបង្កើនសមត្ថភាពរក្សាភាពសម្ងាត់សម្រាប់អីុមែល និងគណនីធនាគាររបស់ខ្លួន។
ដើម្បីជៀសវាងការបោកប្រាស់ សូមកុំចុចលើតំណភ្ជាប់ក្នុងអត្ថបទ ឬអីុមែលដែលមិនបានសំណូមពរ។ ប្រសិនបើអ្នកបានទទួលការជូនដំណឹងដោយមានគោលបំណងពីស្ថាប័នសុខាភិបាលណាមួយ សូមពិនិត្យមើលព័ត៌មានលម្អិតនិងប្រាកដប្រជាថា អ្នកពិតជាមានតម្រូវការសេវាកម្មមែន។ ប្រការដែលគួរកត់សម្គាល់ខាងក្រោមនេះ នឹងជួយឱ្យមិត្តប្រទះឃើញល្បិចបោកប្រាស់នោះគឺ៖
- តើមិត្តទទួលបានអីុមែល ឬសារដោយចៃដន្យសំណូមពរផ្តល់ព័ត៌មានផ្ទាល់ខ្លួនមែនទេ?
- តើព័ត៌មានទំនាក់ទំនងលម្អិតមានភាពមិនច្បាស់លាស់មែនទេ?
- តើមិត្តត្រូវបានសំណូមពររក្សាភាពសម្ងាត់ដែរឬទេ?
- តើវាជាសំណើដ៏ល្អដែលមិត្តមិននឹកស្មានថានឹងទទួលបានមែនដែរឬទេ?
- តើអ្នកមានសម្ពាធក្នុងការសម្រេចចិត្តលឿនដែរឬទេ?
- តើមានកំហុសអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍ក្នុងសារដែលអ្នកទទួលបានដែរឬទេ?
យោងតាមកាសែតកឹងធើ-បកប្រែ៖ សុផន