08/11/2021 - 11:04

អភិ​វឌ្ឍអប់​រំសម​ស្រប​ជាមួយ​នឹង​ស្ថាន​ភាព​ថ្មី​

តាម​ប្រ​សាសន៍​លោក​ស្រី​ង្វៀង​ហ្វាយ​ធ្វីហាំង នាយ​ក​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ អា​ស្រ័យ​ខេត្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​លើ​វិស័យ​អប់​រំ បាន​ជាកង​ជួរ​គ្រូ​បង្រៀន​មាន​លក្ខណៈ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ថ្មី​។​

 វគ្គ​ហ្វឹក​ហ្វឺន​អនុវត្ត​បច្ចេក​វិជ្ជា​ព័ត៌​មាន​ក្នុង​ការ​បង្ហាត់​បង្រៀន​បាន​ផ្នែក​អប់​រំចាត់​តាំង​ឡើង​ជាប្រ​ចាំ​ (រូប​ថត​កាល​ពីជំងឺ​ COVID-១៩ មិន​ទាន់​រាត​ត្បាត​)។​ រូប​៖ កាវ​ហ្វាញ់

ចាប់​ពីខេត្ត​ហូវយ៉ាង​ចែក​ចេញ​ពីក្រុង​កឹង​ធើ បង្កើត​ជា​ខេត្ត​ថ្មី​ ថ្នាក់​ដឹក​នាំ​ខេត្ត​ហូវយ៉ាង​បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​អភិ​វឌ្ឍវិស័យ​អប់​រំ។​ អា​ស្រ័យ​ហេតុ​នោះ​ បណ្ដាញ​សាលា​រៀន​ មូល​ដ្ឋាន​សម្ភារៈ​ និង​បរិក្ខារ​បម្រើ​ការ​បង្ហាត់​បង្រៀន​នៅ​តាម​សាលា​នានា​ ត្រូវ​បាន​វិនិ​យោ​គព្រម​ៗ​គ្នា​។​ ចំ​នួន​បន្ទប់​រៀន​បាន​កសាង​រឹង​មាំកាន់​តែច្រើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​បាន​បំ​ពាក់​បរិក្ខារ​បង្ហាត់​បង្រៀន​ទំ​នើប គ្រប់​សព្វ​ គ្រូ​បង្រៀន​សម្រេច​និង​សម្រេច​លើ​សបទ​ដ្ឋាន​។​ លោក​ឡេហ្វាង​សើុង ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង​៖ “សាលា​រៀន​លើ​ភូមិ​សាស្រ្ត​ស្ទើរ​តែទាំង​អស់​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​កង​ជួរ​គ្រូ​បង្រៀន​ មាន​គ្រប់​លក្ខណ​សម្បត្តិ​ខាង​បរិក្ខារ​ទំ​នើប​ៗ​ ដើម្បី​ចាត់​តាំង​បង្រៀន​អន​ឡាញ​”។​

លោក​វ៉ថាញ​ម៉ុង​ ប្រ​ធាន​ការិ​យាល័យ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “ចំ​ពោះ​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ស្ថាន​ភាព​ជំងឺ​ COVID-១៩ មន្ទីរ​បាន​ចង្អុល​ការ​ដល់​សាលា​នានា​ បង្កើន​កម្រិត​តភ្ជាប់​បណ្តាញ​ ប្រើ​ប្រាស់​កំ​ព្យូទ័រ​របស់​បន្ទប់​កំ​ព្យូទ័រ​ ដើម្បី​កសាង​បន្ទប់​រៀន​អនឡាញ​ ជួយ​ឱ្យ​កង​ជួរ​គ្រូ​បង្រៀន​ អាចបង្រៀន​មាន​ប្រ​សិ​ទ្ធភាព​”។​ លោក​គ្រូ​ទ្រិញអា​ញ់វៀត​ នាយក​វិទ្យា​ល័យ​វីថាញ ក្រុង​វីថាញ ឱ្យ​ដឹង​៖ “សាលា​បាន​បង្កើន​កម្រិត​តភ្ជាប់​បណ្តាញ​ កសាង​បន្ទប់​រៀន​អនឡាញ​បាន​ ១៨ បន្ទប់​ ប៉ុន្តែ​នៅ​តែមិន​គ្រប់​បន្ទប់​ដើម្បី​គ្រូ​បង្រៀន​បង្ហាត់​ ម្ល៉ោះ​ហើយ​កំ​ពុង​បន្ត​ការ​កសាង​បន្ទប់​រៀន​បន្ថែម​។​ គ្រូ​បង្រៀន​ចូល​ចិត្ត​អនុវត្ត​វិធី​សាស្រ្ត​បង្រៀន​តាម​អនឡាញ​មាន​ប្រើ​ប្រាស់​ក្តារ​ខៀន​ ម្ល៉ោះ​ហើយ​តម្រូវ​ការ​បន្ទប់​បង្រៀន​អនឡាញ​នៅ​សាលា​ខ្ពស់​ណាស់​។​ អា​ស្រ័យ​សាលា​មាន​កំ​ព្យូទ័រ​នៅ​បន្ទប់​កំ​ព្យូទ័រ​ស្រាប់​ ហេតុ​នោះ​ដើម្បី​កសាង​បន្ទប់​រៀន​អនឡាញ​មួយ​ សាលាគ្រាន់​តែវិនិ​យោគ​បន្ថែម​កាមេរ៉ា​និង​ភ្ជាប់​បន្ថែម​មីក្រូ​”។​

ទន្ទឹម​នឹង​ការ​វិនិ​យោគ​បន្ទប់​រៀន​អន​ឡាញ​ សម្រាប់​គ្រូ​បង្រៀន​ចូល​សាលា​បង្ហាត់​បង្រៀន​ ផ្នែក​អប់​រំខេត្ត​ហូវយ៉ាង​នៅ​ទាំង​ត្រៀម​បម្រុង​ក្នុង​ករណី​អនុវត្ត​គម្លាត​សង្គម​ លោក​គ្រូ​ អ្នក​គ្រូ​មិន​អាច​មក​សាលា​បង្រៀន​បាន​ ម្ល៉ោះ​ហើយ​លើ​កទឹក​ចិត្ត​កង​ជូរ​គ្រូ​បង្រៀន​វិនិ​យោគទិញ​កំ​ព្យូទ័រ​ដាក់​នៅ​ផ្ទះ​សម្រាប់​បង្រៀន​។​ អ្នក​គ្រូ​ហាធីហ្វៀង​យ៉េវ គ្រូ​បង្រៀន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម ឱ្យ​ដឹង​៖ “ផ្ទះ​ខ្ញុំ​នៅ​ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ ហេតុ​នោះ​មាន​ពេល​ខ្លះ​ ខ្ញុំ​មិន​អាច​មក​សាលា​បាន​។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​ជួស​ជុល​បន្ទប់​ទទួល​ភ្ញៀវ​របស់​គ្រួ​សារ​ និង​ដាក់​ក្ដារ​ខៀន​បំ​ពាក់​បន្ថែម​មធ្យោ​បាយ​មួយ​ចំ​នួន​ដើម្បី​បង្ហាត់​បង្រៀន​នៅ​ផ្ទះ​។​ កង​ជួរ​គ្រូ​បង្រៀន​យើង​ខ្ញុំ​តែង​ស្វែង​រកគ្រប់​វិធី​ដើម្បី​មិន​ឱ្យ​ប្អូន​ៗ​ឈប់​រៀន​យូរ​ពេក​”៕​                     

ហាថា​ញ-វិមាន​

ចែករំលែកអត្ថបទ