មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/11/2021 - 09:48

អា​ហា​រសប្បុរស​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក

វត្ត​ជាច្រើន​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​ បាន​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ព្រួត​ដៃ​គ្នា​ ចម្អិន​បាយ​រាប់​ពាន់​ចំ​ណែក​ជូន​មាមីង​ដែល​មក​ពី​តំ​បន់​កើត​ជំងឺ​ កំ​ពុង​ធ្វើ​ចត្តាឡីស័កប្រ​មូល​ផ្តុំ​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​។​

 ចង្ក្រាន​បាយ​វត្ត​ព្រែក​អណ្តើក  ផ្គត់​ផ្គង់​អា​ហារ​ជូន​មាមីង​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​លើ​ភូមិ​សាស្ត្រ​ក្រុង​ក្នុង​មួយ​ថ្ងៃ​ជាង​ ១.០០០ ចំ​ណែក​។​

រៀង​រាល់​ថ្ងៃ​ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​ ២០ នាក់​ “ចង្រ្កាន​បាយ​មនុស្ស​ធម៌​” នៅ​វត្ត​ហឿងសើុង ក្រុង​សុក​ត្រាំង​ មាន​មុខ​ដើម្បី​ចម្អិន​បាយ​ ៣ ពេល​ គឺ​៖ ពេល​ព្រឹក​ - ថ្ងៃ​ត្រង់​ -ល្ងាច​ ផ្ញើ​ជូន​ប្រ​ជា​ជន​ក្នុង​តំ​បន់​ធ្វើ​ចត្តាឡីស័ក។​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ វត្ត​បាន​រៀប​ចំ​អា​ហា​រប្រ​មាណ​ ៣.០០០ ចំ​ណែក​។​ ព្រះ​តេជព្រះ​គុណ​ ធិត​ទ្រុង​តុក ព្រះ​ចៅ​អធិ​ការ​វត្ត​ហឿងសើុង ឱ្យ​ដឹង​៖ “ត្រី​ សាច់ បន្លែ​និង​ផ្លែ​ឈើ​។​ល។​ ទាំង​អស់​នេះ​ ភាគ​ច្រើន​បាន​មក​ពី​ការ​រួម​វិភាគ​ទាន​របស់​សប្បុរ​ស​ជន​។​ ក្នុង​បាយ​មួយ​ចំ​ណែក​មាន​ម្ហូប​សាប​ពីរ​មុខ​និង​ម្ហូប​ប្រៃ​មួយ​មុខ​។​ ចំ​ណែក​បាយ​ទាំង​នោះ​ គឺ​ផុស​ចេញ​ពីទឹក​ចិត្ត​អា​ណិត​ស្រឡាញ់​ដែល​ពុទ្ធ​បរិស័ទ​វត្ត​ហឿងសើុង​ផ្ញើ​ជូន​មាមីង​  ហើយ​សង្ឃឹម​ថា​ ពួក​គាត់​នឹង​ស្ងប់​អា​រម្មណ៍អនុវត្ត​ល្អ​រាល់​ការ​កំ​ណត់​ក្នុង​មណ្ឌល​ចត្តាឡីស័ក ដើម្បី​ឆាប់​បាន​ទៅ​ផ្ទះ​ជួប​ជុំ​គ្រួ​សារ​វិញ​”។​

“ ចង្ក្រាន​បាយ​មនុស្ស​ធម៌​” នៅ​វត្ត​ហឿងសើុង ផ្តល់​ជូន​មាមីង​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​លើ​ភូមិ​សាស្ត្រ​ក្រុង​ ក្នុង​មួយ​ថ្ងៃ​ជាង​ ៣.០០០ ចំ​ណែក​។​

ចំ​ណែក​វត្ត​ព្រែក​អណ្តើក ឃុំ​ថាញ់ភូ ស្រុក​មីស្វៀង​ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​ ១០ នាក់​ គឺ​ជា​សម្ព័ន្ធ​យុវ​ជន​នារី​និង​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ចូល​រួម​ចម្អិន​អា​ហារ​សម្រាប់​បម្រើ​ដល់​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ​។​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ចង្ក្រាន​បាយ​ក្នុង​វត្ត​ ចម្អិន​ជាង​ ១.០០០ ចំ​ណែក​។​ បង​ស្រី​សើុង​ធីមីយ្វៀង​  ជាអ្នក​ស្ម័គ្រ​ចិត្ត​មួយ​រូប​ ឱ្យ​ដឹង​៖  “ខណៈ​ពេល​សម្ព័ន្ធ​យុវជន​ស្រុក​បំ​ផុស​ចលនា​ ​“យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ប្រ​ឆាំង​ជំងឺ​ COVID-១៩” ប្តី​ប្រ​ពន្ធ​ខ្ញុំ​ផ្ញើ​កូន​នឹង​ម្ដាយ​ រួច​ហើយ​បបួល​គ្នា​ចុះ​ឈ្មោះ​ចូល​រួម​បម្រើ​ចង្រ្កាន​បាយ​នៅ​វត្ត​ព្រែក​អណ្តើក។​  ភាគ​ច្រើន​មាមីង​មក​ពី​តំ​បន់​កើត​ជំងឺ​ធ្វើ​ចត្តាឡី​ស័ក​ប្រ​មូល​ផ្តុំ​ មាន​ជីវ​ភាព​ក្រលំ​បាក​ ម្ល៉ោហើយ​យុវវ័យ​យើង​ខ្ញុំ​បញ្ចេញ​កម្លាំង​ជួយ​ឧបត្ថម្ភ​។​ ក្រៅ​ពីចម្អិន​ម្ហូប​ អា​ហា​រ ចង្ក្រាន​បាយ​ថែម​ទាំង​សណ្តាំ​ទឹក​ក្រូច​ឆ្មារ​ ស្លឹក​គ្រៃនិង​ខ្ញី​ឱ្យ​មាមីង​ផឹក ដើម្បី​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ មាន​សុខ​ភាព​ល្អ​ ឆាប់​វិលត្រ​ឡប់​ទៅ​ជួប​ជុំ​គ្រួ​សារ​វិញ​”។​ បើ​តាម​បង​ត្រឹង​ហ្វាង​ហាយ​ ប្រ​ធាន​ចុង​ភៅ​ក្នុង​វត្ត​ព្រែក​អណ្តើក ចំ​ណែក​បាយ​ដែល​ផ្ញើ​ជូន​ដល់​មាមីង​ក្នុង​មណ្ឌល​ធ្វើ​ចត្តា​ឡីស័ក ធានា​មាន​សម្ល​ ម្ហូប​ប្រៃ បន្លែ​ឆា និង​ផ្លែ​ឈើ​ជាដើម​។​ ពិសេស​វត្ត​ព្រែក​អណ្តើកថែម​ទាំង​ចលនា​សប្បុរ​ស​ជន​ទាំង​ឡាយ​ឧបត្ថម្ភ​ អង្ករ​បាន​ជាង​ ១២ តោន​ មីរាប់​រយ​កេះ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ជូន​ដល់​អ្នក​ក្រ អ្នក​មាន​ជីវ​ភាព​ក្រលំ​បាក​នៅ​ភូមិ​ស្រុក​ទៀត​ផង​៕​

​​                                       លីធាន​-លីសៀ

ចែករំលែកអត្ថបទ