ច្រើនឆ្នាំកន្លង ព្រះសង្ឃនិងគណៈកម្មការវត្តព្រែកអណ្តើក នៅឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង រួមជាមួយរដ្ឋអំណាចភូមិភាគកសាងជនបទថ្មី។
ព្រះតេជព្រះគុណ ឡឹមច័ន្ទសំណាង ព្រះចៅអធិការរងវត្តព្រែកអណ្តើក ជូនអំណោយ
ដល់ប្រជាជនក្រីក្រ។
វត្តព្រែកអណ្តើក បានបរិច្ចាគដីជិត ២ ហិកតាជូនរដ្ឋដើម្បីសាងសង់សាលាបឋមសិក្សាថាញ់ភូ ៣ សាលាអនុវិទ្យាល័យ និងសាលាវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ - អប់រំអចិន្រ្តៃយ៍នៅស្រុកមីស្វៀង។ ព្រះតេជព្រះគុណឡឹមច័ន្ទសំណាង ព្រះចៅអធិការរងវត្តព្រែកអណ្តើត មានថេរដីកា៖ “មុនពេលបរិច្ចាគដីជូនរដ្ឋសម្រាប់កសាងសាលារៀន អាត្មាបានប្រជុំគណៈកម្មការវត្ត ហើយទទួលបានការគាំទ្រនិងស្ម័គ្រចិត្តយ៉ាងខ្ពស់។ ព្រោះថា នេះជាការវិនិយោគលើវិស័យអប់រំសម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗទៀត រួមចំណែកជាវិជ្ជមានក្នុងការបង្កើនកម្រិតប្រជាបញ្ញាដល់តំបន់ជនរួមជាតិខ្មែរ”។
ផ្លូវចូលកាន់វត្តព្រែកអណ្តើក បានកសាងយ៉ាងសមរម្យ។
ជារៀងរាល់ឆ្នាំ វត្តបានបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ភាសាបាលី សម្រាប់ព្រះសង្ឃតាមវត្តខ្មែរទាំងក្នុងនិងក្រៅខេត្ត និមន្តមកសិក្សារៀនសូត្រ។ វត្តបានកៀរគរសប្បុរសជននិងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស ចូលរួមវិភាគទានជាទឹកប្រាក់ជាង ១ ពាន់លានដុង ដើម្បីកសាងផ្លូវដានមួយខ្សែប្រវែង ១.៦៥០ ម៉ែត្រ និងស្ពានគមនាគមន៍ជនបទ សម្រាប់ប្រជាជនធ្វើដំណើរទៅមក និងដឹកទំនិញបានងាយស្រួល។ សំណង់ទាំងនេះ អាស្រ័យបានព្រះសង្ឃនិងពុទ្ធបរិស័ទរួមគ្នាធ្វើ។ ពិសេស ក្នុងអំឡុងពេលរក្សាគម្លាតសង្គម បង្ការប្រឆាំងជំងឺ COVID-១៩ វត្តបានចលនាសប្បុរសជន រួមវិភាគទានអំណោយរាប់រយចំណែក មានអង្ករ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជួយដល់មាមីងមានជីវភាពក្រីក្រ។ លោកតូពិញ នៅភូមិរ៉ាច់សេន ឱ្យដឹង៖ “វត្តបានកសាងយ៉ាងសមរម្យ គិតគូរដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃ និងជួយដល់ប្រជាជនក្រីក្រទៀតផង ជាពិសេស បានកសាងផ្លូវថ្នល់និងស្ពានជនបទដើម្បីឱ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល ហេតុនេះ គ្រប់គ្នាតែងសប្បាយចិត្តនិងមានមោទនភាពចំពោះវត្តអារាម” ។
លោកម៉ាយថាញ់កូវ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ឲ្យដឹង ៖ “ឃុំសម្រេចបទដ្ឋានជនបទថ្មី ដោយការរួមចំណែកដ៏ធំធេងរបស់ព្រះសង្ឃវត្តព្រែកអណ្តើក។ ថាញ់ភូ មានសាលា ២/៣ ខ្នង អាស្រ័យវត្តបរិច្ចាគដីកសាងសម្រេចបទដ្ឋានជាតិ។ ព្រះសង្ឃនិងគណៈកម្មការវត្ត បានចលនាយ៉ាងសកម្មដល់ប្រជាជនខ្មែរ អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ រស់នៅ “អនុវត្តល្អការងារសង្គម និងប្រតិបត្តិល្អការងារសាសនា” សាមគ្គីនិងរួមជាមួយភូមិភាគដើម្បីសម្រេចការកសាងសំណង់ជនបទថ្មី” ៕
យ្វីអាញ -ត្រឹងហ្គោន