មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/08/2021 - 08:00

កាម៉ាវ៖

ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិ​ច​ដែល​ជួប​ការ​លំ​បាក​ដោយ​សារ​ជំងឺ​ COVID-១៩

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ រយៈ​ពេល​កន្លង​ មាន​អង្គ​ការ​និង​បុគ្គល​ជាច្រើន​ បាន​សាម​គ្គី​រួម​កម្លាំង​ចែក​រំលែក​នូវ​ការ​លំ​បាក​ទាន់​ពេល​វេលា​ ដល់​ជន​ជាតិ​ភាគ​តិច​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។​ តួ​យ៉ាង​ដូច​៖ ធនា​គារ​វិនិ​យោគ​និង​អភិ​វឌ្ឍន៍​សាខា​ដឹក​ម៉ូយ បាន​ផ្ដល់​ជូន​អង្ករ​ ១ តោន​ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ៥០ គ្រួ​សារ​នៅ​ស្រុក​ត្រឹង​វ៉ាន​ថើយ​។​ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​កា​ម៉ាវ ឧបត្ថម្ភ​អង្ករ​ ១ តោន​ដើម្បី​ជំនួយ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ៥០ គ្រួ​សារ​ នៅ​ស្រុក​ដឹម​យើយ។​ សមា​គមគាំ​ពារ​ជន​ជាតិ​ចិន​ក្រុង​កាម៉ាវ បាន​រួម​វិភាគ​ទាន​អង្ករ​ចំ​នួន​ ១ តោន​ ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ៥០ គ្រួ​សារ​នៅ​ស្រុក​ធើយ​ប៊ិញ។​ល។​

គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ទទួល​អំ​ណោយ​ពីសប្បុរស​ជន​សម្រាប់​ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិច​។​

លោក​ង្វៀង​វ៉ាន់​ធ្វឹក អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ រយៈ​ពេល​ខាង​មុខ​ គណៈ​ជន​ជាតិ​ខេត្ត​ នឹង​បន្ត​លើក​សរ​សើរ​និង​អំ​ពាវ​នាវ​សប្បុរស​ជន​ទាំង​ឡាយ​ ពង្រីក​នូវ​ប្រ​វេណី​សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​កម្លាំង​ជួយ​ឧបត្ថម្ភ​ដល់​ជន​ជាតិ​ភាគ​តិច​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​អំ​ឡុង​ពេល​ជំងឺ​ COVID-១៩៕​

    យោង​៖ គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ  -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ