30/08/2021 - 08:00

ខណៈ​ពេល​គោល​នយោ​បាយ​បាន​អនុ​វត្ត​ព្រម​ៗ​គ្នា​

ការ​ដែល​ខេត្ត​ហូវយ៉ាង​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ បាន​ជួយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ប្រ​កប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​មាន​ភាព​ងាយ​ស្រួល​។​

 ​ កសិករ​ម្ចាស់​ការ​ចុះ​ពូជ​ខណៈ​មាន​ប្រ​ភព​ទឹក​ធានា​រដូវ​កាល​។​

តាម​ប្រ​សាសន៍​ លោក​គីហ៊ីវ​ថាញ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវយ៉ាង​ រយៈ​ពេល​កន្លង​ គណៈ​ជន​ជាតិ​បាន​សហការ​ជា​មួយ​ភូមិ​ភាគ​នីមួយ​ៗ​ ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ដើម្បី​ឧបត្ថម្ភ​ប្រ​កប​របរ​រកស៊ី​ ចិញ្ចឹម​ជីវិត​ដល់​គ្រួ​សារ​ដែល​ក្រលំ​បាក​ខ្លាំង​។​ អា​ស្រ័យ​ប្រ​ភព​ទុន​ឧប​ត្ថម្ភ​ ទើប​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ មាន​ជីវភាព​ឈាន​ឡើង​។​ លទ្ធ​ផល​ខាង​លើ គឺ​អា​ស្រ័យ​ការ​ពង្រីក​ព្រម​គ្នា​ៗ​នូវ​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ លោក​ង្វៀង​វ៉ាន់​បែ​មើុយ​ម៉ោក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ឡុង​ A ឱ្យ​ដឹង​៖ “ពេល​ផ្លូវ​ចូល​ភូមិ​ត្រឿង​ថាំង  បាន​ក្រាល​បេតុង​ពីប្រ​ភព​ទុន​កម្ម​វិធី​ ១៣៥ គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​ទុន​ប្រ​កប​របរ​រក​ស៊ី​ បាន​កែ​ប្រែ​ចម្ការ​ចាស់​ ដាំ​ដំណាំ​រួម​ផ្សំ​ ដើម្បី​យក​ទៅ​លក់​ឯផ្សា​ររៀង​រាល់​ថ្ងៃ​។​ បើ​គ្មាន​ផ្លូវ​គមនា​គមន៍​ទេ ការ​លក់​ដូរ​កសិផល​ក៏​ជួប​ការ​លំ​បាក​ ហើយ​ភាគ​ច្រើន​លក់​មិន​បាន​ថ្លៃ​”។​

ចម្ការ​ស្វាយ​លូត​លាស់​ខៀវ​ខ្ចី​ជំនួស​ឱ្យ​ចម្ការ​ចាស់​នៅ​ហូវ​យ៉ាង​។​

នៅ​ស្រុក​ចូវ​ថាញ់ A ពេល​ទំ​នប់​លូទឹក​តាម​ប្រ​ឡាយ​កិញ្ឆាង​សា-ណ បាន​កសាង​រួច​រាល់​ កសិករ​ភាគ​ច្រើន​បាន​កែប្រែ​ចម្ការ​ចាស់​ ដើម្បី​ដាំ​ប្រ​ភេទ​ដំណាំ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ដូច​៖ ស្វាយ​ ទុរេន មង្ឃុត​ជា​ដើម​។​ បង​លីវ​ភឿក​ដាក នៅ​ភូមិ​ ៤ ទីប្រ​ជុំ​បៃ​ង៉ាង​ ឱ្យ​ដឹង​៖ “ខ្ញុំ​សាក​ល្បង​ដាំ​ទុរេនពូជ​ Ri៦ យក​មក​ពី​ញាតិ​មិត្ត​នៅ​ផុងដៀង ដាំ​លើ​ចម្ការ​ចាស់​ ២ កុង​ មិន​នឹក​ស្មាន​ថា​ដើម​លូត​លាស់​ល្អ​។​ អា​ស្រ័យ​មាន​ប្រ​ព័ន្ធ​ទំ​នប់​ស្ដុក​ទឹក​ ទើប​គ្រួ​សារ​ជា​ច្រើន​បាន​កែប្រែ​ចម្ការ​ចាស់​ និង​មាន​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ស្រូវ​ទៀត​ផង​”។​ លោក​ង្វៀង​ទ្រុង​ហូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​បៃ​ង៉ាង​ ឱ្យ​ដឹង​បន្ថែម​៖ “ក្រៅ​ពីអភិវឌ្ឍ​ផ្នែក​កសិកម្ម​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ខ្លះ​ថែម​ទាំង​ប្រើ​ប្រាស់​ដើម​ទុន​ឧបត្ថម្ភ​ ដើម្បី​លក់​ដូរ​នៅ​ផ្សារ​បៃ​ង៉ាង​ គ្រួ​សារ​ខ្លះ​ទៀត​ ចិញ្ចឹម​មាន់​ ទា ។​ល។​ ខណៈ​ពេល​គោល​នយោ​បាយ​បាន​ផ្សព្វ​ផ្សា​យព្រម​ៗ​គ្នា​ បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​”។​

លោក​ពូយ័ញ​ធី អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ថាញ់​ទ្រុង​ ឃុំ​ហ្វា​លូវ ក្រុង​វីថាញ រៀប​រាប់​៖ “ក្មួយ​ៗ​ខ្ញុំ​បាន​ប្រើ​ប្រាស់​ដើម​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ ដើម្បី​ទិញ​ទោចក្រ​យាន​យន្ត​ទៅ​ធ្វើ​ការ​នៅ​ឯផ្សារ​វីថាញ​រាល់​ថ្ងៃ​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​ ប្រ​សិន​បើ​រដ្ឋ​ឧបត្ថម្ភ​ទិញ​ទោ​ចក្រ​យា​នយន្ត​ ប៉ុន្តែ​ផ្លូវ​មិន​ទាន់​បាន​ធ្វើ​ ក៏​មិន​អាច​បើក​ទោច​ក្រ​យាន​យន្ត​ទៅ​ធ្វើ​ការ​បាន​ដែរ​”៕​                

                                     ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ