16/08/2021 - 08:00

ក្រុង​កឹង​ធើ៖ លើក​កម្ពស់​ប្រ​សិ​ទ្ធភាព​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ បម្រើ​ជន​រួម​ជាតិ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ដាក់​ឱ្យ​ប្រើ​ផែន​ការ​អនុ​វត្ត​កម្ម​វិធី​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ បម្រើ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ ដំណាក់​កាល​ ២០២១-២០៣០។

ភ្លេង​ពិណពាទ្យ​-ទម្រង់​វប្ប​ធម៌​សិល្បៈ​មួយ​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

កម្ម​វិធី​ត្រូវ​បាន​ចែក​ជា​ពីរ​ដំ​ណាក់​កាល​។​ តាម​រយៈ​នោះ​ ដំណាក់​កាល ​២០២១-២០២៥ ក្រុង​កឹង​ធើ បាន​ដាក់​ចេញ​ទិស​ដៅ​ គឺ​ក្នុង​ភូមិ​ឬ​ក៏​ភូមិ​នីមួយ​ៗ​ត្រូវ​ចង​សម្ព័ន្ធ​គ្នា​ បង្កើត​ពី ១-២ ​ក្លិប​វប្ប​ធម៌​ សិល្បៈ ដំណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រក្សា​ការ​រៀប​ចំ​ទំ​នាក់​ទំ​នង​វប្ប​ធម៌​រវាង​ក្លិប​ពី១-២ លើក​ /ឆ្នាំ​។​ រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ជាក់​ស្តែង​សម្រាប់​សិល្បករ​-ការិ​នី កវី​និពន្ធ​ជន​ជាតិ​ភាគ​តិច​។​ ពិសេស​ក្រុង​ឧបត្ថម្ភ​ថវិកា​ ដាក់​ចេញ​យន្ត​ការ​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ សំ​ដៅ​លើក​ទឹក​ចិត្ត​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើភូមិ​សាស្ត្រ​ក្រង​កឹង​ធើ។​ល។​ ដំណាក់​កាល​ ២០២៥-២០៣០ ក្រុង​ជំរុញ​ការ​លើក​កម្ពស់​គុណ​ភាព​ បន្ត​ការ​ផ្លាស់​ថ្មី​រូប​ភាព​ ខ្លឹម​សារ​គ្រប់​កម្ម​វិធី​វប្ប​ធម៌​ សិល្បៈ​ សម្រាប់​បម្រើ​ជន​រួម​ជាតិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ រៀង​រាល់​ឆ្នាំ​ ខិត​ខំ​រក្សា​ការ​រៀប​ចំ​សមោសរ​ ទំ​នាក់​ទំ​នង​សិល្បៈ​រវាង​ក្លិប​នឹង​គ្នា​ ឬ​ក្រុម​សិល្បៈ​សម​ស្រប​ទៅ​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​៕

​                                                 ថាញ​ឡុង​-លីសៀ

ចែករំលែកអត្ថបទ