ច្រកទ្វារអេឡិកត្រូនិចរបស់រដ្ឋាភិបាល បានប្រកាសនិងបើកដំណើរការបណ្តាញទូរស័ព្ទទាន់ហេតុការណ៍អនឡាញ ដើម្បីជួយដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺ COVID-១៩ តាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាល ស្តីពីគោលនយោបាយជំនួយមួយចំនួនដល់កម្មករ និយោជិក និងនិយោជក ដែលជួបការលំបាកដោយសារជំងឺ COVID-១៩ និងសេចក្តីសម្រេចលេខ ២៣/២០២១/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការអនុវត្តនូវគោលនយោបាយជំនួយមួយចំនួនដល់កម្មករនិយោជិក និងនិយោជក ដែលកំពុងជួបការលំបាកដោយសារជំងឺ COVID- ១៩។
ទំព័រជំនួយតាមប្រព័ន្ធអនឡាញដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺ COVID-១៩។
បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍អនឡាញ មានវែបសៃថ៍៖ hotro.chinhphu.vn
ច្រកទ្វារអេឡិកត្រូនិចរបស់រដ្ឋាភិបាល បានស្នើថា បើប្រជាជនជួបការលំបាក មានបញ្ហាបន្ទាន់និងបញ្ហាដែលកើតឡើងក្នុងដំណើរការបង្ខិតជិតនិងទទួលនូវគោលនយោបាយជំនួយ គប្បីបញ្ជូនការឆ្លុះបញ្ចាំងនិងលើកជាសំណើផ្ញើចូលច្រកទ្វារអេឡិចត្រូនិច តាមរយៈរូបភាពដូចខាងក្រោមៈ
- ផ្ញើអីុម៉ែលទៅកាន់វែបសៃថ៍៖ thongtinchinhphu@chinhphu.vn
-ផ្ញើសារតាមរយៈអីុម៉ែលនៃទំព័រព័ត៌មានរបស់រដ្ឋាភិបាលនៅលើហ្វេសប៊ុកទៅកាន់វែបសៃថ៍៖ https://www.facebook.com/thongtinchinhphu
- បំពេញនិងផ្ញើព័ត៌មានតាមទម្រង់គំរូទៅវែបសៃថ៍៖ hotro.chinhphu.vn
ចូរចំណាំ៖ លើកឡើងច្បាស់លាស់នូវខ្លឹមសារនៃសំណើលេខទូរស័ព្ទនិងអាស័យដ្ឋានទីលំនៅ។
លើកទឹកចិត្តការជួយឆ្លុះបញ្ចាំងនិងជួយស្នើដល់អ្នកដែលមិនអាចអនុវត្តនូវរូបភាពទំនាក់ទំនងខាងលើ។
ច្រកទ្វារអេឡិកត្រូនិចរបស់រដ្ឋាភិបាល នឹងទទួលនូវការឆ្លុះបញ្ចាំងនិងសំណើ រួចបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដោះស្រាយឱ្យបានទាន់ពេល៕
យោងតាម (Chinhphu.vn)-សុផន