02/08/2021 - 08:32

យុទ្ធ​សាស្រ្ត​ស្តារ​សុខ​ភាព​ឡើង​វិញ​ បន្ទាប់​ពីស្បើយ​ពី​ជំងឺ​ COVID -១៩

វេជ្ជ​បណ្ឌិត​ Vishakha Shivdasani អ្នក​និពន្ធ​សៀវ​ភៅ​ “Covid and Post Covid Recovery” (បក​ប្រែ​ថា​ ជំងឺ​ COVID និង​ការ​ជា​សះ​ស្បើយ​ក្រោយ​ពីកើត​ជំងឺ​ COVID) បាន​ដាក់​ចេញ​នូវ​ផែន​ការ​ ៦ ចំ​ណុច​ ដើម្បី​ជួយ​អ្នក​ជំងឺ​ស្តារ​សុខ​ភាព​ឡើង​វិញ​និង​ពង្រឹង​ប្រ​ព័ន្ធ​ភាព​សុាំ។

បំ​ពេញ​បន្លែ​ផ្លែ​ឈើ​ចម្រុះ​រៀង​រាល់​ថ្ងៃ​ជួយ​ឱ្យ​រាង​កាយ​ស្ដារ​សុខ​ភាព​ឡើង​វិញ​បាន​ល្អ​ជាង​។
​ រូប​៖ ShutterStock

១- ជ្រើស​រើស​អា​ហារ​ដោយ​ឈ្លាស​វៃ។​ ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជា​មួយ​នឹង​ប្រូតេ​អីុន​ មិន​មែន​កាបូអីុដ្រាត​ទេ។​ កុំ​ខ្លាច​សារ​ជាតិ​ម្លាន់​។​ របប​អា​ហារ​ដែល​មាន​សារ​ជាតិ​ម្លាន់​ខ្ពស់​ អាច​កាត់​បន្ថយ​ការ​ហូប​ច្រើន​ ប៉ុន្តែ​អា​ទិភាព​ចំ​ពោះ​សារ​ជាតិ​ម្លាន់​ដែល​ល្អ​ដូច​ជា​ប្រេង​អូលីវ​សុទ្ធ​សាធ ប្រេង​ mustard ប្រេង​ផ្លែ​បឺរ និង​ប្រេង​ដូង​។​ លុប​បំ​បាត់​ជាតិ​ស្ករ​ - អា​ហារ​ដែល​ងាយ​បង្ក​ការ​រលាក​និង​បង្ខាំង​ភាព​សុា​ំបំ​ផុត​ - និង​អា​ហារ​ច្នៃ​ស្រាប់​។​

២- ការ​ពារ​សុខ​ភាព​ពោះ​វៀន​។​ ធានា​ថា​ពោះ​វៀន​មាន​សុខ​ភាព​ល្អ​ដោយ​ការ​ផ្តល់​នូវ​បាក់​តេរីល្អ​ៗ​ ដែល​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ភ្នាក់​ងារ​ បង្ក​ជំងឺ​ រួម​មាន​ទាំង​ SARS-CoV-2។​ បំ​ពេញ​បន្ថែម​សារ​ធាតុ​ prebiotics (ដូច​ជា​ខ្ទឹម​, បឺរី, ខ្ទឹម​បា​រាំង​, ផ្លែ​ប៉ោម​ជា​ដើម​) និង​ probiotics (ទឹក​ដោះ​គោ​យ៉ា​អួរ, ជ្រក់​ត្រ​សក់, ជ្រក់​ស្ពៃ​ក្តោប​, គីម​ឈី​ជា​ដើម​) នឹង​ជួយ​ឱ្យ​បាក់​តេរីមាន​ប្រ​យោជន៍​ចម្រើន​ល្អ​។​ បំ​ពេញ​ផ្លែ​ឈើ​និង​បន្លែ​ចម្រុះ​ពណ៌​ទៅ​ក្នុង​មុខ​ម្ហូប​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​។​

 ៣- គេង​លក់​ស្រួល​។​ អនុ​វត្ត​តាម​ចង្វាក់​ circadian របស់​អ្នក​ចូល​គេង​ក្នុង​ពេល​តែមួយ​ ជា​រៀង​រាល់​យប់​ និង​ភ្ញាក់​ឡើង​នៅ​ពេល​តែមួយ​ជា​រៀង​រាល់​ព្រឹក​។​ គេង​រយៈ​ពេល​ពី ៦-៧ ម៉ោង​ ដើម្បី​រក្សា​ប្រ​ព័ន្ធ​ភាព​សុាំ។​

 ៤-  ចលនា​។​ ហាត់​ប្រាណ​កាត់​បន្ថយ​ការ​រលាក​និង​បង្កើន​ភាព​សុាំ។​ ហាល​ពន្លឺ​ព្រះ​អា​ទិត្យ​ពេល​ព្រឹក​ដើម្បី​បង្កើន​ការ​ស្រូប​យក​វី​តា​មីន​ D ពី​ពន្លឺ​ព្រះ​អា​ទិត្យ​។​

៥- លុប​បំ​បាត់​ភាព​តាន​តឹង​។​ ស្ត្រេស​ផ្លូវ​ចិត្ត​បញ្ចេញ​ cytokines បង្ក​ឱ្យ​រលាក ​អាចបណ្តាល​ឱ្យ​ហួស​ចំ​ណុះ​ប្រ​ព័ន្ធ​ភាព​សុាំ។​ ដូច្នោះ​ ការ​អនុ​វត្ត​បច្ចេក​ទេស​ធ្វើ​សមាធិ និង​ការ​ដក​ដង្ហើម​ស្មើ​អាច​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះ​ដូង​ សម្ពាធ​ឈាម​ និង​កាត់​បន្ថយ​ការ​រលាក​ ទន្ទឹម​នឹង​នោះ​ បញ្ឆេះ​សកម្ម​ភាព​បញ្ចេញ​នូវ​សារ​ធាតុ​ ចម្លង​សរ​សៃ​ប្រ​សាទ​នាំ​មក​នូវ​អា​រម្មណ៍​ល្អ​ ដូច​ជា serotonin dopamine និង​ dopamine។​

 ៦-  ជំរុញ​ដំណើរ​ការ​ស្តារ​ឡើង​វិញ​ដោយ​សារ​ធាតុ​បំ​ពេញ​បន្ថែម​។​ វីតា​មីន​ D គឺ​ជា​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ី​តកម្ម​ រលាក​និង​អាច​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ។​ កង្វះ​ “វីតា​មីន​ពន្លឺ​ព្រះ​អា​ទិត្យ” មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ខ្សោយ​មុខ​ងារ​សួត​។​ វីតា​មីន​ C អាច​ជួយ​កាត់​បន្ថយ​ CRP ប្រូតេ​អីុន​ប្រតិ​កម្ម​ C -ដែល​ជា​និមិត្ត​សញ្ញា​ដ៏​សំ​ខាន់​នៃ​ការ​រលាក​ចំ​ពោះ​អ្នក​កើត​ជំងឺ​ COVID -១៩។​ ក្នុង​ពេល​នោះ​ ម៉ា​ញ៉េ​ស្យូម​គឺ​ជា “ថ្នាំ​លំ​នឹង​អា​រម្មណ៍​ពីធម្ម​ជាតិ​” ដែល​អាច​ជួយ​សម្រួល​ដល់​ការ​គេង​កាត់​បន្ថយ​ការ​រលាក​និង​កាត់​បន្ថយ​ស្ត្រេស ក៏​ដូច​ជា​ធ្វើ​ឱ្យ​ចង្វាក់​បេះ​ដូង​មាន​ស្ថេរ​ភាព​ ចំ​ណែក​ស័ង្កសី ជួយ​ក្នុង​ការ​ផលិត​កោ​សិកា T កោ​សិកាឈាម​សចាំ​បាច់​សម្រាប់​ប្រ​ព័ន្ធ​ភាព​សុាំ៕​  

                 យោង​តាម​កាសែត​កឹង​ធើ Online បកប្រែ៖ សុផន

 

ចែករំលែកអត្ថបទ