05/07/2021 - 14:48

សុក​ត្រាំង​ ព្រួត​ដៃ​គិត​គូរ​ដល់​អ្នក​ក្រ

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ខេត្ត​សុក​ត្រាំង​ បាន​និង​កំ​ពុង​ខ្នះ​ខ្នែង​ចលនា​បុគ្គល អា​ជីវ​កម្ម​ និង​សប្បុរស​ជន​ទាំង​ឡាយ​រួម​វិភាគ​ទាន​ ដើម្បី​គិត​គូរ​និង​ជួយ​អ្នក​ក្រលំ​នឹង​ជីវភាព​។​

 ​ ថ្នាក់​ដឹក​នាំ​ស្រុក​កេ​សាច់ ចុះ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​។​

ឆ្លង​តាម​រយៈ​សកម្ម​ភាព​ “ទិវា​ដើម្បី​អ្នក​ក្រ” មូល​និធិ​ “ដើម្បី​អ្នក​ក្រ” និង​ខែ​ចំ​ណុច​កំ​ពូល​“ដើម្បី​អ្នក​ក្រ” ដូច្នេះ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ ថ្នាក់​ខេត្ត​សុក​ត្រាំង​ បាន​អនុ​វត្ត​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ជា​មួយ​ទឹក​ប្រាក់​ជាង​ ៨៣៨,៦ ពាន់​លាន​ដុង​។​ ជាក់​ស្តែង​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ ១៣.៦៦៦ ខ្នង​ ជូន​អ្នក​មាន​សគុណ​ គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ ទន្ទឹម​នឹង​នោះ​ ឧប​ត្ថម្ភ​ពិនិត្យ​ព្យា​បាល​ជំងឺ​ ជូន​អំ​ណោយ​ អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ ឧប​ត្ថម្ភ​បង្ក​បង្កើន​ផល​ជូន​ប្រ​ជា​ជន​ក្រី​ក្រ និង​គ្រួ​សារ​ក្រី​ក្រ។​ល។​  ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រមាន​លក្ខណៈ​បង្ក​បង្កើន​ផល ធ្វើ​អា​ជីវកម្ម​ មាន​ផ្ទះ​សម្បែង​សម​រម្យ​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ទូទាំង​ខេត្ត​នៅ​ប្រ​មាណ​ ២,៦% ឆ្នាំ​ ២០២០។​ ពូដាវ​យ៉យ នៅ​ភូមិ​មណ្ឌល​ ២ ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង​ ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​រណសិរ្ស​ឧប​ត្ថម្ភ​ទឹក​ប្រាក់​ ៤០ លាន​ដុង​សម្រាប់​សង់​ផ្ទះ​ ហេតុ​នេះ​លែង​បារម្ភ​ពីភ្លៀង​លេច​ដូច​មុន​។​ មាន​ផ្ទះ​សម្បែង​សម​រម្យ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ស្ងប់​ចិត្ត​ទៅ​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ​”។​ បង​ស្រី​ថាច់​ធីស្វឹង​ នៅ​ភូមិ​រាច់​សេន ឃុំ​ថាញ់ភូ ឱ្យ​ដឹង​៖ “ខ្ញុំ​រស់​នៅ​ម្នាក់​ឯង​ គ្មាន​ដី​បង្ក​បង្កើន​ផល បាន​រដ្ឋ​អំ​ណាច​ជួយ​សង់​ផ្ទះ​ឱ្យ​ តបណ្តាញ​អគ្គិ​សនីឱ្យ​ប្រើ​ប្រាស់​ ឧប​ត្ថម្ភ​អណ្តូង​ស្នប់​និង​បា​សាំង​ទឹក​ ខ្ញុំ​ត្រេក​អរ​ណាស់​។​ មាន​ផ្ទះ​នៅ​ត្រឹម​ត្រូវ​ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​ដក​ស្មៅ​ ឆ្លូក​ស្រូវ​ បេះ​ម្ទេស​ ខ្ទឹម​ស្លឹក​ បន្លែ​ស្ពៃ​ក្នុង​ភូមិ​ រកបាន​ប្រាក់​ចំ​ណូល​ជាង​ ២០០.០០០ ដុង​ ជីវ​ភាព​ក៏​បាន​លំ​នឹង​ផង​ដែរ​”។​

លោក​ឡឹង​យុង​លីម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “អនុ​វត្ត​ចលនា​ “ទូទាំង​ប្រ​ទេស​សាម​គ្គី​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ- មិន​ទុក​ចោល​នរ​ណា​ម្នាក់​ឱ្យ​នៅ​ក្រោយ​គេ” ខេត្ត​ខិត​ខំ​ពុះ​ពារ​ដល់​ឆ្នាំ ​២០២២ ដោះ​ស្រាយ​រួច​រាល់​ជូន​ប្រ​ជា​ជន​ ៣.៦៤០ គ្រួ​សារ​ ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ បច្ចុ​ប្បន្ន​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​បាន​កសាង​ផែន​ការ​ផ្សព្វ​ផ្សា​យដល់​រណសិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ចលនា​អា​ជីវកម្ម​និង​សប្បុរ​ស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​។​ ទន្ទឹម​នឹង​នោះ​ ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​លើភូមិ​សាស្រ្ត​ខេត្ត​គាំ​ទ្រ រួម​វិភាគ​ទាន​ដោយ​ប្រាក់​បៀវត្ស ដើម្បី​គិត​គូរ​ដល់​អ្នក​ក្រដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ ឆ្លង​តាម​រយៈ​នោះ​ នឹង​រួម​ចំ​ណែក​ជួយ​ឱ្យ​ពួក​គាត់​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផលលំ​នឹង​ជីវ​ភាព​”៕​

                                   យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ