ប៉ុស្តិ៍ការពារព្រំដែនវិញហាយប្រគល់សៀវភៅដល់សាលារៀននានា។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបជូនសៀវភៅសរសេរចំនួន ២.០០០ ក្បាលដល់សាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យឯកជន កាញ់ថាញ់ អនុវិទ្យាល័យវិញហាយ សាលាមតេ្តយ្យវិញហាយ នៅទីរួមខេត្តវិញចូវ ដើម្បីសាលាទាំងនេះជូនដល់សិស្សរៀនពូកែ និងសិស្សមានស្ថានភាពលំបាកខ្លាំង។ អំណោយនេះ អាស្រ័យអង្គភាពចលនាសប្បុរសជនរួមវិភាគទាន។ នេះជាសកម្មភាពស្ថិតក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” អាស្រ័យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបំផុសចលនា ដើម្បីឧបត្ថម្ភដល់សិស្សមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តតំបន់ព្រំដែន។
ក្រៅពីអនុវត្តកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” ប៉ុស្តិ៍ការពារព្រំដែនវិញហាយ នៅទាំងគាំពារសិស្ស ២ នាក់ដែលមានស្ថានភាពលំបាកខ្លាំង ដោយទឹកប្រាក់ ៥០០.០០០ ដុង/ខែ៕
យ្វីអាញ-វិមាន