បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបធ្វើពិធីបំផុសចលនាទូទាំងប្រជាជនចូលរួមបង្ការ ប្រឆាំងជំងឺ COVID-១៩ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់តំបន់ព្រំដែន នៅស្រុកកូវឡាវយ៉ុង ខេត្តសុកត្រាំង។
ប្រជាជនចុះកិច្ចសន្យាអនុវត្តម៉ឺងម៉ាត់រាល់វិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។
តាមរយៈនោះ ប៉ុស្ដិ៍ការពារព្រំដែនអាងថាញ់បា សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ កងកម្លាំងធ្វើការផ្សព្វផ្សាយអំពីការបង្ការ ប្រឆាំងជំងឺ COVID-១៩ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដោយរូបភាពជាច្រើន មានដូច៖ ផ្សព្វផ្សាយតាមរយៈឧគ្ឃោសនស័ព្ទរបស់ឃុំ ភូមិ ប្រើប្រាស់ឧគ្ឃោសនស័ព្ទចល័តនិងមធ្យោបាយរបស់អង្គភាព ក្រុមកងការងារ ដើរផ្សព្វផ្សាយចល័ត គួបផ្សំនឹងការចែកខិត្តប័ណ្ណដល់ប្រជាជនលើភូមិសាស្រ្ត។ល។ ព្រមជាមួយនោះ ចុះទៅតាមផ្ទះចលនាប្រជាជនចុះកិច្ចសន្យាអនុវត្តនូវវិធានការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល តាមសេចក្ដីកំណត់របស់រដ្ឋអំណាចភូមិភាគ និងការណែនាំរបស់ផ្នែកសុខាភិបាល។ ពេលប្រទះឃើញ អ្នកឆ្លងដែនខុសច្បាប់ ឬអ្នកនៅតំបន់កើតជំងឺចូលមក ត្រូវរាយការណ៍បន្ទាន់ដល់ប្រធានភូមិ សហការីសុខាភិបាលភូមិ រដ្ឋអំណាច ភូមិភាគ និងប៉ុស្ដិ៍ការពារព្រំដែន។ អនុវត្ត “គ្មាន ៣” គឺគ្មានការឆ្លងដែនខុសច្បាប់ គ្មានការលាក់បាំង ចូលដៃចូលជើងនាំអ្នកឆ្លងដែនខុសច្បាប់ គ្មានការជូននាំ ធ្វើមេខ្យល់នាំអ្នកឆ្លងដែនខុសច្បាប់៕
យ្វីអាញ - ថាច់ធី