ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ធ្វើពិពិធកម្មពូជដំណាំ សត្វចិញ្ចឹម នាំមកប្រសិទ្ធភាពខ្ពស់ ជួយដល់ជីវភាពជនរួមជាតិខ្មែរមានការកែលម្អដោយឥតឈប់ឈរ។
កសិករឃុំហ៊ីបហ្វាកំពុងថែទាំដំណាំ។
លោក ត្រឹងភឿកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា ឱ្យដឹង៖ “ត្រីមាសទី I ឆ្នាំ ២០២១ ភូមិភាគរក្សាបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ជាក់ស្តែងគឺវិស័យកសិកម្មមានប្រៀបដោយកម្រិតកំណើនប្រមាណពី ៦-៧%។ បច្ចុប្បន្ន ឃុំហ៊ីបហ្វារក្សាបានជំហរមាំគឺការបង្កបង្កើនផលស្រូវនិងដំណាំរួមផ្សំ។ ស្តីពីស្រូវ រក្សាការបង្កបង្កើនផល ២ រដូវ/ឆ្នាំ ជាមួយទិន្នផលមធ្យមភាគប្រមាណ ៦,៣ តោន/ហិកតា។ ដើមឆ្នាំ ២០២១ ដំណាំរួមផ្សំមួយចំនួនមានតម្លៃខ្ពស់ បាននាំមកក្តីរីករាយជូនមាមីងកសិករ"។
កសិករ ថាច់ស្វាង នៅភូមិចុងមិសចាស់ ឱ្យដឹង៖ “ខ្ញុំទើបប្រមូលផលសណ្តែកដី ៣ កុង ទទួលបានទិន្នផលជិត ៣ តោន ឈ្មួញទិញក្នុងតម្លៃ ១៤.០០០ ដុង/គ.ក។ ក្រោយពីទូទាត់រួចរាល់ ខ្ញុំនៅចំណេញជាង ៦ លានដុង/កុង”។ បងថាច់រ៉េត នៅភូមិភៀវ ឱ្យដឹង៖ “រដូវស្រូវប្រាំងឆ្នាំនេះ ខ្ញុំធ្វើស្រែ ១២ កុង ក្រោយពីទូទាត់រួច ខ្ញុំនៅចំណេញជិត ៣ លានដុង/កុង”។
តាមប្រសាសន៍ លោកត្រឹងភឿកហៀង អនុវត្តសេចក្តីសម្រេច ៤៨/២០១៦/QĐ-UBND ចុះថ្ងៃ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានដាក់ឱ្យប្រើប្រាស់ សេចក្តីកំណត់អំពីជំនួយលើកស្ទួយ ប្រសិទ្ធភាពចិញ្ចឹមសត្វដល់គ្រួសារកសិករលើភូមិសាស្រ្តខេត្តត្រាវិញដល់ឆ្នាំ ២០២០ ដូច្នេះ ភូមិភាគធ្វើការពិនិត្យស្រាវជ្រាវទៅលើគ្រួសារដែលគ្រប់លក្ខណៈដើម្បីដោះស្រាយជំនួយតាមការកំណត់។ ទន្ទឹមនឹងនោះ ពិនិត្យជម្រើសស្នើឱ្យដោះស្រាយដល់កសិករចិញ្ចឹមគោ ៣២ គ្រួសារ ដោយមានចំនួនគោជាង ៤០ ក្បាល ទឹកប្រាក់ជំនួយសរុបជិត ៥០០ លានដុង។ បច្ចុប្បន្ន គិតដោយឡែកហ្វូងគោលើភូមិសាស្រ្តឃុំមានប្រមាណជិត ៤.០០០ ក្បាល ត្រូវបានគ្រួសារកសិករចិញ្ចឹមតាមទ្រង់ទ្រាយកសិដ្ឋាន និងជាលក្ខណៈគ្រួសារ ក្នុងនោះជាង ៩៤% ត្រូវបានបង្កាត់ពូជពីបរទេសមានតម្លៃសេដ្ឋកិច្ចខ្ពស់៕
សឺនម៉ាល័យ-លីសៀ