កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ ២០២១ មានមនុស្សរាប់ពាន់នាក់បានមកកាន់វិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅក្រុងកឹងធើ ដើម្បីចូលរួមបុណ្យចូលឆ្នាំកងទ័ពប្រជាជន - បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២១ យ៉ាងកក់ក្ដៅជាទីបំផុត។
បងប្អូននារីជនជាតិកិញ ខ្មែរ ចិន រួមគ្នាអនុវត្តសម្រេចវណ្ណកម្មចូលរួមប្រឡងនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។
ស្ទើរគ្រប់សកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយ ពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃកសាងរបងវត្ត។ល។ តែងមានការចូលរួមទទួលបន្ទុករបស់ប្រជាជននៅកឹងធើ។ តួយ៉ាងដូចពិធីប្រឡង “រៀបស្ពកសំណែនថ្ងៃបុណ្យចូលឆ្នាំថ្មី” មានការចូលរួមរបស់បងប្អូននារីនៅតាមក្រុម អនុសង្កាត់ តំបន់លើភូមិសាស្រ្តខ័ណ្ឌ ស្រុកជាដើម។ បងស្រី ង្វៀងធីថា លេខាសាខាបក្សមណ្ឌលប៊ិញឡើយ សង្កាត់ត្រឿងឡាក ខ័ណ្ឌអូរម៉ូង រៀបរ៉ាប់៖ “ដើម្បីត្រៀមរៀបស្ពកសំណែនចូលរួមប្រឡង បងប្អូននារីក្នុងមណ្ឌលបានចុះទៅផ្ទះបងស្រីយឿងធីសាផា ពិគ្រោះយោបល់និងបែងចែកការងារដល់សមាជិកម្នាក់ៗ។ អ្នកខ្លះជួយបងស្រីគឹមលៀង ធ្វើស្លាធម៌ អ្នកខ្លះជួយបងស្រីសាផា ធ្វើនំបំពង់ស្លឹកតើយ នំខ្ញី នំគម។ល។ គ្រប់គ្នាសាមគ្គី រីករាយសប្បាយ មិនប្រកាន់ថាបុណ្យចូលឆ្នាំរបស់ជនជាតិកិញ ឬជនជាតិខ្មែរនោះទេ”។
ជនរួមជាតិខ្មែរនៅកឹងធើរស់នៅលាយឡំគ្នា នឹងជនរួមជាតិកិញ ម្ល៉ោះហើយរាល់សកម្មភាពវប្បធម៌ សិល្បៈ។ល។ តែងមានភាពចម្រុះគ្នា។ បងស្រីឡេធីឡាញ់ នៅមណ្ឌលប៊ិញឡើយ ឱ្យដឹង៖ “បុណ្យចូលឆ្នាំថ្មីរៀងរាល់ឆ្នាំ ខ្ញុំតែងចូលរួមវេចនំជាមួយនឹងបងប្អូនក្នុងភូមិស្រុក។ ផ្ទុយមកវិញដល់បុណ្យចូលឆ្នាំង្វៀងដាង បងប្អូនក៏មកជួយខ្ញុំវេចនំអន្សមជ្រូក នំពុម្ពផងដែរ។ យើងខ្ញុំនិយាយសប្បាយលេងថា អាស្រ័យផ្ទះនៅជិតគ្នា ម្ល៉ោះហើយក្នុងមួយឆ្នាំមាមីងនៅលូទឹកតាកែវទទួលអំណរបុណ្យចូលឆ្នាំដល់ទៅ ២ ដង”។
ស្ពកសំណែនចូលរួមប្រឡងរបស់មណ្ឌលប៊ិញឡើយ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់។ ជិតដល់ម៉ោងមេប្រយោគឱ្យពិន្ទុ បងប្អូននារីក្នុងក្រុមប្រាប់គ្នាឱ្យទៅផ្លាស់សំលៀកបំពាក់ ដើម្បីត្រៀមឧទ្ទេសនាមពីស្ពកសំណែនជូនទស្សនិកជនឱ្យកាន់តែមានភាពល្អស្រស់ថែមទៀត។ មានអ្នកខ្លះពាក់អាវបាបា អ្នកខ្លះទៀតស្លៀកពាក់តាមប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។
បងស្រីវ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីខ័ណ្ឌអូរម៉ូង ឱ្យដឹង៖ “បងប្អូននារីនៅតាមសាខាសមាគមសកម្មភាពសាមគ្គីគ្នា។ ពេលចូលរួមពិធីប្រឡង បងប្អូននារីរួមគ្នាទទួលខុសត្រូវ គ្មានការប្រកាន់រើសអើងអ្វីឡើយ។ មានបងប្អូននារីជនជាតិកិញមួយចំនួន ចេះវេចនំប្រពៃណីរបស់ជនជាតិខ្មែរយ៉ាងឆ្ងាញ់ពិសា។ ឆ្លងតាមរយៈសកម្មភាពវប្បធម៌ សិល្បៈ ពិធីប្រឡង។ល។ បណ្តាលឱ្យបងប្អូននារីកាន់តែយល់ដឹងបន្ថែមអំពីអត្តសញ្ញាណវប្បធម៌របស់បងប្អូននារីក្នុងសមាគម ម្ល៉ោះហើយកាន់ជិតស្និទ្ធថែមទៀត”៕
ហាថាញ - ថាច់ធី