ថ្នាក់ដឹកនាំឃុំដូងចូវ និងព្រះចៅអធិការវត្តស្លាប៉ាង ទទួលបណ្ណទទួលស្គាល់កេរដំណែល។
វត្តស្លាប៉ាង នៅឃុំដូងចូវ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ទើបរៀបចំយ៉ាងឱឡារិកពិធីទទួលបណ្ណទទួលស្គាល់កេរដំណែលថ្នាក់ខេត្ត។ សម័យសង្រ្គាមវត្តស្លាប៉ាង គឺជាវត្តមួយដែលចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ រួមចំណែកទាំងកម្លាំងកាយ កម្លាំងទ្រព្យ ក្នុងការតស៊ូរំដោះប្រទេសជាតិទាំង ២ លើក។ ដោយការកត់សម្គាល់នូវគុណបំណាច់ទាំងនោះ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤១០១/QĐ -UBND ទទួលស្គាល់វត្តស្លាប៉ាងជាកេរដំណែលថ្នាក់ខេត្ត៕
សឺនម៉ាល័យ-លីសៀ