កន្លងរយៈពេល ២ ឆ្នាំផ្សព្វផ្សាយ ខេត្តបាកលីវ ជាសារវន្តអនុវត្តសម្រេចតាមល្បឿនដំណើរការ និងទិសដៅសំណូមពរនៃគម្រោងចាត់នគរបាលរៀបរយ មកទទួលមុខតំណែងជានគរបាលឃុំ។
ឧត្តមសេនីយ៍ត្រី ឡេតឹងតើយ សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងនគរបាលអញ្ជើញមកសួរសុខទុក្ខព្រះសង្ឃនិងពុទ្ធបរិស័ទវត្តគម្ភីរសាគរ (ព្រែកជ្រៅ) ខេត្តបាកលីវ។
តាមនគរបាលខេត្តបាកលីវ មកទល់ពេលនេះ ចំនួននគរបាលរៀបរយបានចាត់បញ្ជូនមកកាន់មុខតំណែងជានគរបាលឃុំ លើភូមិសាស្រ្តខេត្តបាកលីវមាន ៣៣២ សមមិត្ត ក្នុងនោះ ប្រធាននគរបាលឃុំមាន ៥៤សមមិត្ត អនុប្រធាននគរបាលឃុំមាន ៩៤ សមមិត្ត សមាជិកនគរបាលមាន ១៨៤ សមមិត្ត។ នគរបាលរៀបរយដែលបញ្ជូនចុះមកតាមឃុំបានសម្របខ្លួននឹងបរិស្ថាន ការងារនៅមូលដ្ឋាន ម្ចាស់ការជម្នះលំបាក ពង្រីកបានកម្រិតវិជ្ជា សមត្ថភាពការងារ និងប្រយុទ្ធផង។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានក្នុងរយៈពេល ២ ឆ្នាំមានការវិវឌ្ឍយ៉ាងច្បាស់ ឧក្រិដ្ឋកម្ម បទល្មើសលើភូមិសាស្រ្តទូទាំងខេត្តកាត់បន្ថយ។ គិតដោយឡែកបទល្មើសអំពីសណ្តាប់ធ្នាប់សង្គម ឆ្នាំ ២០១៩ កាត់បន្ថយ ៤,៦៦% ករណី ឆ្នាំ ២០២០ កាត់បន្ថយ ៥,២៦% ករណី។
ក្នុងឱកាសធ្វើការជាមួយនគរបាលខេត្តបាកលីវ ឧត្តមសេនីយ៍ត្រី ឡេតឹងតើយ អនុរដ្ឋមន្រ្តី ក្រសួងនគរបាល បានកត់សម្គាល់ វាយតម្លៃខ្ពស់ និងស្ងើចសរសើរស្នាដៃរបស់នគរបាលខេត្តបាកលីវដែលសម្រេចបានក្នុងរយៈពេល ២ ឆ្នាំកន្លង។ ទន្ទឹមនឹងនោះ ក៏បានសំណូមពរដល់នគរបាលឃុំរៀបរយគ្រប់រូប ត្រូវមានស្មារតី បញ្ជ្រាបស៊ីជម្រៅអំពីគោលការណ៍ បង្កើនកម្លាំងនគរបាលរៀបរយចុះមូលដ្ឋាន ដើម្បីបង្កការវិវឌ្ឍជាវិជ្ជមានស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ធានាបរិស្ថានសុខសាន្ត សុវត្ថិភាពជូនប្រជាជន បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ពិសេស នគរបាលរៀបរយដែលបញ្ជូនមកឃុំ ត្រូវក្តោបក្តាប់និងគ្រប់គ្រងល្អភូមិសាស្រ្ត មុខសញ្ញានៅមូលដ្ឋាន បង្កលក្ខណសម្បត្តិងាយស្រួលជូនប្រជាជន អាជីវកម្ម អនុវត្តរាល់សំណុំបែបបទ រដ្ឋបាលតាមសេចក្តីកំណត់។ ចំពោះមុខគឺ បម្រើការឱ្យមានប្រសិទ្ធភាពការងារប្រមូល បំពេញទិន្នន័យជាតិអំពីប្រជាពលរដ្ឋ និងការផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់បន្ទះឈីបអេឡិចត្រូនិច។ ម្យ៉ាងទៀត កម្មាភិបាលនគរបាលរៀបរយចុះមូលដ្ឋាន ត្រូវអនុវត្តល្អគោលលំនាំ ៤ រួម “ហូបរួម នៅរួម ធ្វើការរួម និងនិយាយភាសាជនជាតិរួម” ជាមួយប្រជាជន។ ជាពិសេស ផ្តោតសំខាន់ទៅលើការផ្លាស់ថ្មីវិធីសាស្រ្តសកម្មភាពរបស់នគរបាលឃុំ តាមទិសដៅបង្កើនការប្រាស្រ័យទាក់ទង ដោះដូរទៅវិញទៅមកជាមួយប្រជាជនតាមរយៈបណ្តាញសង្គម។ល។ ដើម្បីទទួល និងផ្តល់ព័ត៌មានរហ័សបំផុតដល់គ្រួសារនីមួយៗ មុខសញ្ញានីមួយៗ និងដល់ប្រជាជនគ្រប់រូប៕
យ្វីអាញ- លីសៀ