04/05/2021 - 15:34

ចលនា​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វ​ជិត​និង​សាស​និក​ជន​ចូល​រួម​បោះ​ឆ្នោត​

ក្រសួង​មហា​ផ្ទៃ​ ទើប​ចេញ​សា​រាចរ​លេខ​ ១៥៦៣/BNV- TGCP ផ្ញើ​ជូន​ថ្នាក់​ដឹក​នាំ​អង្គ​ការ​សាសនា​ ស្តីពី​ការ​ចលនា​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វជិត​ និង​សាស​និក​ជន​សកម្ម​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២១០២១- ២០២៦ ។​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ហូវ​យ៉ាង​ កំ​ពុង​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បោះ​ឆ្នោត​។​ រូប​ថត​៖ baodantoc.vn

សា​រាចរ​អា​ស្រ័យ​អនុរដ្ឋ​មន្រ្តី​ វ៉ូវ​ចៀង​ថាំង បាន​ចុះ​ហត្ថ​លេខា ខ្លឹម​សារ​ចែង​ច្បាស់​ការ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ ១៥ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​ចំ​ពោះ​អ្នក​បោះ​ឆ្នោត​ទូទៅ​ប្រ​ទេស​  ក្នុង​នោះ​មាន​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វជិត​និង​សាស​និក​ជន​។​ នេះ​គឺ​ការ​ប្រ​ជុំ​ជីវ​កិច្ច​ប្រ​ជា​ធិប​តេយ្យ​ ស៊ី​ជម្រៅ​ក្នុង​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​ ដើម្បី​ពិនិត្យ​ពិច័យ​បោះ​ឆ្នោត​ ជ្រើស​បាន​អ្នក​តំ​ណាង​ឆ្នើម​ៗ​ មាន​វិជ្ជា​សម្បត្តិ​ ចរិយា​សម្បត្តិ​ សក្តិ​សម​ជា​តំ​ណាង​ដល់​ប្រ​ជា​ជន​នៅ​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​។​ ការ​បោះ​ឆ្នោត​ជោគ​ជ័យ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ ពង្រឹង​និង​ធ្វើ​ឱ្យ​សុក្រឹត​នីតិ​រដ្ឋ​សង្គម​និយម​។​ ការ​ចូល​រួម​បោះ​ឆ្នោត​មិន​ត្រឹម​តែ​ជា​សិទ្ធិ​ ថែម​ទាំង​ជា​កាតព្វ​កិច្ច​ ភារ​កិច្ច​ដ៏​ធំ​ធេង​របស់​ពល​រដ្ឋ​វៀត​ណាម​គ្រប់​រូប​ ក្នុង​នោះ​ មាន​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វ​ជិត​និង​សាស​និក​ជន​។​ សិទ្ធិ​និង​ភារ​កិច្ច​នោះ​ មិន​ត្រឹម​តែបាន​បង្ហាញ​ឡើង​ក្នុង​ទិវា​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​បញ្ជាក់​ក្នុង​ដំ​ណាក់​ការ​ចូល​រួម​ ឧទ្ទេស​នាម​អ្នក​ឈរ​ឆ្នោត​ និង​បោះ​ឆ្នោត​។​

ដើម្បី​រួម​ចំ​ណែក​ញុាំង​ឱ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​សម្រេច​បាន​ជោគ​ជ័យ​នោះ​ ក្រសួង​មហា​ផ្ទៃ​(គណៈ​សាសនា​នៃ​រដ្ឋា​ភិបាល​) សំ​ណូម​ពរ​ដល់​ថ្នាក់​ដឹក​នា​ំអង្គ​ការ​សាសនា​ គប្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ផ្សព្វ​ផ្សាយ​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វជិត​និង​សាសនិក​ជន​ អំ​ពី​អត្ថ​ន័យ​សារៈ​សំ​ខាន់​នៃ​ការ​បោះ​ឆ្នោត​ ឋានៈ​ តួនា​ទីរបស់​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្នុង​ក្បាល​ម៉ាស៊ីន​រដ្ឋ​។​ អំ​ពី​សិទ្ធិ​កាតព្វ​កិច្ច​ ភារ​កិច្ច​របស់​ពល​រដ្ឋ​ចំ​ពោះ​ប្រ​ទេស​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ បញ្ជាក់​ច្បាស់​ នេះ​ជា​កិច្ច​ការ​ដ៏​សំ​ខាន់​របស់​ប្រ​ជា​ជន​គ្រប់​រូប​ ជា​កន្លែង​ដើម្បី​អ្នក​បោះ​ឆ្នោត​ ក្នុង​នោះ​ មាន​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វជិត​ និង​សាស​និក​ជន​ ពង្រីក​នូវ​សិទ្ធិ​ធ្វើ​ម្ចាស់​ ពិនិត្យ​ពិច័យ​ បោះ​ឆ្នោត​ជ្រើស​បាន​អ្នក​តំ​ណាង​ឆ្នើម​ៗ​ សក្តិ​សម​តំ​ណាង​ឱ្យ​ឆន្ទៈ​ គោល​បំ​ណង​របស់​ប្រ​ជា​ជន​ក្នុង​ស្ថាប័ន​កំ​ពូល​របស់​រដ្ឋ​នៅ​ មជ្ឈិម​និង​ភូមិ​ភាគ​។​

“ក្រសួង​មហា​ផ្ទៃ​(គណៈ​សាសនា​នៃ​រដ្ឋា​ភិបាល​) សំ​ណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​អង្គ​ការ​សាសនា​ធ្វើ​ការ​ណែ​នា​ដល់​អ្នក​បោះ​ឆ្នោត​ដែល​ជា​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វ​ជិត​និង​សាសនិក​ជន​ គប្បី​ទៅ​ចូល​រួម​បោះ​ឆ្នោត​ រួម​ចំ​ណែក​ញុាំង​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​១៥ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ ពិត​ជា​ទិវា​បុណ្យ​របស់​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​” សា​រាចរ​បាន​ចែង​យ៉ាង​ច្បាស់​៕​

                        យោង​៖ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម-មុនី

ចែករំលែកអត្ថបទ