កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ នៅច្រកអន្តរជាតិទិញបៀង ខេត្តអាងយ៉ាង ក្រុមការងារបញ្ជាការដ្ឋានយោធភូមិភាគ ៩ និងបញ្ជាការដ្ឋានយោធាក្រុងកឹងធើ បានរៀបចំពិធីជូនគ្រឿងសម្ភារបរិក្ខារសុខាភិបាលដល់បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ ៣ និងនាយកដ្ឋានអភិវឌ្ឍន៍នៃកងយោធពលខេមរភូមិន្ទកម្ពុជា (រូប)។
បញ្ជាការដ្ឋានយោធភូមិភាគ ៩ ឧបត្ថម្ភទឹកប្រាក់ចំនួន ២០.០០០ USD និងសម្ភារៈមួយចំនួនមានដូច៖ ស្រោមដៃកៅស៊ូ ម៉ាស់សុខាភិបាល ម៉ាស៊ីនវាស់កម្តៅ ក្បាំងការពារ សម្លៀកបំពាក់បង្ការជំងឺ និងជែលលាងដៃកម្ចាត់មេរោគ។ល។ គិតជាតម្លៃទឹកប្រាក់សរុបជិត ៩៥០ លានដុង។ ទទួលការប្រគល់សិទ្ធិពីគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ វរសេនីយ៍ឯក ហ្វិញវ៉ាន់ភឿង មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានយោធាក្រុង បានជូនគ្រឿងសម្ភារបរិក្ខារ សុខាភិបាលមួយចំនួនដូច៖ ជែលលាងដៃកម្ចាត់មេរោគ គ្រឿងសម្ភារៈ បង្ការប្រឆាំងជំងឺ COVID-១៩ តម្លៃ ជាង ១៥០ លានដុង។
នេះគឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម បង្កើនចំណងសាមគ្គី មិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិ កងទ័ពនៃប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្រុងកឹងធើ ជាមួយអង្គភាព ក្រោមឱវាទកងយោធពលខេមរភូមិន្ទកម្ពុជា៕
ដំណឹង, រូបថត៖ ង្វៀងថាំង-ប្រែសម្រួល៖ លីសៀ