កឹងធើ៖ នៅរសៀលថ្ងៃទី ៣១ ខែមីនា គណៈចង្អុលការរៀបចំតេតកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ក្រុងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចក្នុងការបង្កើតគណៈចង្អុលការ គណៈចាត់តាំងនិងផែនការរៀបចំតេតកងទ័ព និងប្រជាជនជាមួយនិងជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ នេះ។
លោក យ៉ឿងតឹងហៀន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
លោក យ៉ឿងតឹងហៀន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង ប្រធានគណៈចង្អុលការរៀបចំកម្មវិធី តេតកងទ័ពនិងប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី និងថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែកនានានៅទីក្រុងចូលរួម។
តេតកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមេសា ។ នេះគឺជាសកម្មភាព អាស្រ័យដោយបញ្ជាការដ្ឋានយោធាក្រុង សហការជាមួយវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងមន្ទីរពហុព្យាបាលហ្វាហាវ - Medic កឹងធើ រៀបចំឡើងនៅខណ្ឌអូរម៉ូង ។ ឆ្លងតាមរយៈនោះ បានស្ដែងនូវការយកចិត្តទុកដាក់គិតគូរបស់បក្ខភាគ រដ្ឋអំណាចនិងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅទីក្រុង ចំពោះជនរួមជាតិខ្មែរ ។ ទន្ទឹមនឹងនោះ រឹតបន្តឹងទំនាក់ទំនងសាមគ្គីរវាងកងទ័ពនិងប្រជាជន ក្នុងបុព្វហេតុកសាងនិងការពារប្រទេស; បង្កបរិយាកាសសោមនស្សរីករាយក្នុងអំឡុងពេលអណរបុណ្យចូលឆ្នាំថ្មី ។ មកទល់ពេលនេះ បញ្ជាការដ្ឋានយោធាក្រុង បានចុះកិច្ចសន្យា ផ្សព្វផ្សាយអនុវត្តផែនការសហការជាមួយអង្គភាពនានា; រៀបចំកន្លែងសកម្មភាព តេតកងទ័ពនិងប្រជាជន; ពិនិត្យនិងសាងសង់ផ្ទះជូនមុខសញ្ញាទាំងឡាយ ។ល។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកយ៉ឿងតឹងហៀន បានស្នើឱ្យបញ្ជាការដ្ឋានយោធាក្រុង និងអង្គភាពនានា គប្បីច្បាមផែនការ ដើម្បីអនុវត្តសកម្មភាពតេតកងទ័ពនិងប្រជាជន ប្រកបដោយប្រសិទ្ធភាព; បង្កើនការផ្សព្វផ្សាយអំពីតេតកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ក្នុងប្រជាជនគ្រប់ជាន់ស្រទាប់; ផ្សព្វផ្សាយបណ្តាសកម្មភាពទាក់ទងជាមួយនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ និងចាំបាច់ត្រូវមានការចូលរួមនៃខណ្ឌ ស្រុកនានាក្នុងក្រុងទាំងមូល; ធានាបានល្អនូវការបង្ការប្រឆាំងជំងឺរាលដាលនៃ Covid-19 ... ទន្ទឹមនឹងនោះ អង្គភាពនានាគប្បីបន្តការចលនាសង្គមូនីយកម្ម ដើម្បីគិតគូរគ្រួសារគោលនយោបាយ អ្នកមានស្ថានភាពលំបាក សិស្សជម្នះការលំបាករៀនពូកែ៕
ដំណឹង, រូបថត: ផាមទ្រុង