កីឡា - ទេសចរណ៍ ទេសចរណ៍

29/03/2021 - 15:51

សម្រាក​លម្ហែកាយ​នៅ​ Novotel ភូក្វឹ​ក

នៅ​ភូក្វឹ​ក មាន​resort ទំ​នើប​ៗ​ កម្រិត​អន្តរ​ជាតិ​ជា​ច្រើន​ ក្នុង​នោះ​ មាន​ Novontel ផង​ដែរ​។​ មណ្ឌល​សម្រាក​លម្ហែ​កាយ​នៅ​ Novontel ភូក្វឹក ត្រូវ​បាន​រចនា​ប្ល៉ង់​តាម​បែប​ទំ​នើប​ របៀង​ជុំ​វិញ​មាន​ពន្លឺ​គ្រប់​គ្រាន់​ ផ្ទះ​បឹង​ហ្គាឡូ​និង​វីឡា​បែរ​មុខ​ឆ្ពោះ​ទៅ​សមុទ្រ​។​ល។​ គឺជា​ជម្រើស​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ​។​

អា​ហារ​ប៊ូហ្វេ​ពេល​ព្រឹក​យ៉ាង​ឆ្ងាញ់​ពិសា​នៅ​ Novotel។​

ដោយ​មាន​បន្ទប់​បែរ​ឆ្ពោះ​ទៅ​ឆ្នេរ​សមុទ្រ​បាយ​ត្រឿង​ មណ្ឌល ​resort មាន​ចម្ការ​ឈើ​ត្រ​ជាក់​ស្រួល​ បន្ទប់​របស់​សណ្ឋា​គារ​ Novotel មាន​ភាព​ស្រ​ឡះ​ស្រឡំ របៀង​ជុំ​វិញ​មាន​ខ្យល់​បក់​ត្រសៀកៗ​។​ ក្នុង​បន្ទប់​បាន​តុប​តែង​ដោយ​គ្រឿង​សង្ហា​រិម​គ្រប់​សព្វ​ ដូច​៖ គ្រែធំ​ King Bed គ្រែ sofa ឥត​គិត​ថ្លៃ​សម្រាប់​កុមារ​អា​យុ​ក្រោម​ ១៦ ​ឆ្នាំ​ តុធ្វើ​ការ​ជា​ដើម​។​ បន្ទប់​ទឹក​មាន​អាង​ងួត​ទឹក​ និង​ក្បាល​ផ្កា​ឈូក​ ងួត​ទឹក​ដោយ​ឡែក​ ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​ពេល​វេលា​សម្រាក​លម្ហែ​កាយ​ប្រ​កប​ដោយ​ផា​សុក​ភាព​។​

ទស្សនា​សមុទ្រ​នៅ​ពេល​រាត្រី​ គឺជា​ការ​ឆ្លង​កាត់​បទ​ពិសោធន​៍មួយ​ដ៏​អស្ចារ្យ​នៅ​ Novotel។​

ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ នៅ​ដាច់​ដោយ​ឡែក​នោះ​ ក៏​មាន​ប្រ​ព័ន្ធ​បន្ទប់​បឹង​ហ្គាឡូ​ ស្ថិត​នៅ​ក្រោម​ម្លប់​ឈើ​ដ៏​ត្រ​ជាក់​ ឬ​វីឡា​ដែល​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ គឺជា​ជម្រើស​ដ៏​ល្អ​អស្ចារ្យ​។​ ចំ​ណុច​ពិសេស​មួយ​ទៀត​របស់​សណ្ឋា​គារ​ Novotel ភូក្វឹក គឺមាន​ទីតាំង​នៅ​តាម​ឆ្នេរ​សមុទ្រ​រដ៏​ស្អាត​បំ​ផុត​របស់​ភូក្វឹក នោះ​គឺឆ្នេរ​សមុទ្រ​បាយ​ត្រឿង​។​ នេះ​ជាឆ្នេរ​ខ្សាច់​ពណ៌​លឿង​ធម្ម​ជាតិ​ បណ្តោយ​តាម​ឆ្នេរ​សមុទ្រ​មាន​ទឹក​ថ្លា​យង់ ព្រម​ទាំង​មាន​សកម្ម​ភាព​មុជ​ទឹក​ទស្សនា​ផ្កា​ថ្ម និង​ចែវ​ទូក​ជា​ដើម​។​

បរិយា​កាស​ស្រឡះ​ស្រឡំ​បែរ​ចេញ​ទៅ​លំ​ហសមុទ្រ​ ញុាំង​ឱ្យ​សណ្ឋា​គារ​ Novotel មាន​ខ្យល់​អា​កាស​ត្រ​ជាក់​បរិសុទ្ធ​។​

សណ្ឋា​គារ​ Novotel ភូក្វឹក គឺជា​ទីតាំង​សម្រាក​លម្ហែ​កាយ​មួយ​ដ៏​មនោ​រម្យ​ ពី​ព្រោះ​មាន​សេវា​កម្ម​គ្រប់​សព្វ​ទាំង​អស់​។​ ភ្ញៀវ​ទេស​ចរ​អាច​ភ្លក់​រស​ជាតិ​អា​ហារ​ប៊ូហ្វេ​ពេល​ព្រឹក​នៅ​ភោជ​នីយដ្ឋាន​ Food Exchange។​ ជា​មួយ​នឹង​មុខ​ម្ហូប​សម្បូរ​បែប​ សម្រេច​ស្តង់​ដា បំ​ពាក់​ដោយ​លក្ខណៈ​អឺរ៉ុប​អា​ស៊ី​។​ ពិ​សេស​ ភោជ​នីយដ្ឋាន​នេះ​ មាន​កាហ្វេ​ដ៏​ល្បី​ឈ្មោះ​ជា​ច្រើន​ ប្រ​ភេទ​ភ្ញៀវ​ទេស​ចរ​អាច​ឆុង​កាហ្វេ​មួយ​កែវ​ទៅ​តាម​ចំ​ណង់ខ្លួន​ឯង​។​ ភ្ញៀវ​ទេស​ចរ​អាច​ ទទួល​ទាន​អា​ហារ​ពេល​ល្ងាច​នៅ​ resort ឬ​ទៅ​ផ្សារ​រាត្រី​លក់​ផល​សមុទ្រ​នៅ​ត្រង់​ពាក់​កណ្តាល​ផ្លូវ​ចូល​កាន់​ភោជ​នីយដ្ឋាន​ផល​សមុទ្រ​នៅ​ក្បែរ​អាង​ហែល​ទឹក​ និង​មណ្ឌល​ស្ប៉ា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំ​ណើរ​ចេញ​ផុត​ពី​មណ្ឌល​សម្រាក​លម្ហែ​កាយ​ឡើយ​។​ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​ មាន​ភាព​រវៀស​រវៃ អាច​មក​កាន់​ Lounge Bar នៅ​ក្បែរ​អាង​ហែល​ទឹក​ដែល​ជា​មជ្ឈ​មណ្ឌល​របស់​សណ្ឋា​គារ​ Novotel ភូក្វឹក resort គឺជា​ទី​តាំង​សម្រាក​លម្ហែ​កាយ​ដ៏​មនោ​រម្យ​។​ ពិសា​ទឹក​ភេសជ្ជៈ​ Cockail ដ៏​ត្រ​ជាក់​ ឬ​ទឹក​ផ្លែ​ឈើ​គាប​មួយ​កែវ​ និង​អង្គុយ​ទស្សនា​ទេស​ភាព​សមុទ្រ​នៅ​ពេល​រាត្រី​ គឺជា​បរិយា​កាស​ដ៏​អស្ចារ្យ​។​

ដើម្បី​ធានា​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​ពេល​វេលា​សម្រាក​លម្ហែ​កាយ​មាន​គុណ​ភាព​នោះ​ សណ្ឋា​គារ​ Novotel ភូក្វឹក នៅ​ទាំង​មាន​បន្ទប់​ហាត់​ប្រាណ​ ទីលាន​វាយ​កូន​បាល់​ អាង​ហែល​ទឹក​ និង​ស្ប៉ាដ៏​ទំ​នើប​ៗ​ទៀត​ផង​៕​

 ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ