15/03/2021 - 16:24

លើក​កម្ពស់​ស្មារតី​អ្នក​ចូល​រួម​ចរាចរណ៍

អា​ស្រ័យ​មាន​កម្ម​វិធី​ ១៣៥ ដូច្នេះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៃ​ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ ជិត​នឹង​បាន​សុក្រឹត​។​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ប្រ​ជា​ជន​ចូល​រួម​ចរាចរណ៍ ឃុំ​សហ​ការ​ដាក់​ផ្លាក​សញ្ញា​ចរាចរណ៍ និង​ជំ​រុញ​ការ​ឃោស​នា​។​

ស្ពាន​កឹង​ស៊ុក។​

ពេល​ផ្លូវ​កៅ​ស៊ូ​ទៅ​កាន់​ភូមិ​ទាំង​ ៣ គឺ តុង​ហ៊ឹង​ កឹង​ស៊ុក និង​ភូមិ​យឿ និង​ស្ពាន​បេ​តុង​ធំ​ៗ​ពីរ​ខ្សែ​ ឆ្លង​ព្រែក​កឹង​ស៊ុក​និង​តុងហ៊ឹង​បាន​កសាង​សម្រេច​រួច​រាល់​។​ ដង​ផ្លូវ​នេះ​ បាន​តភ្ជាប់​នឹង​មជ្ឈ​មណ្ឌល​ឃុំ​ឡង​មី ឆ្ពោះ​ទៅ​ផ្លូវ​ខេត្ត​លេខ ៩០៩ រថ​យន្ត​ក្រោម​ពី​ ៥ តោន​ អាច​បើក​បរ​ទៅ​មក​យ៉ាង​ស្រួល​។​  រចនា​សម្ព័ន្ធ​គមនា​គមន៍​លើ​ភូមិ​សាស្រ្ត​ឃុំ​ឡង​មី​ជិត​នឹង​បាន​សុក្រឹត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទៅ​មក​របស់​ប្រ​ជា​ជន​។​ បង​ឡេទ្រី​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡង​មី ឱ្យ​ដឹង​៖  “មិន​ត្រឹម​តែ​ដង​ផ្លូវ​ធំ​ៗ​ទេ​ សូម្បី​តែផ្លូវ​តូចៗ​នៅ​តាម​ភូមិ​នីមួយ​ៗ​ក៏​បាន​ចាក់​បេ​តុង​ដែរ​ ដូច្នេះ​ប្រ​ជា​ជន​អាច​បើក​ម៉ូតូ​ទៅ​មក​បាន​ទាំង​រដូវ​ភ្លៀង​។​ ម្យ៉ាង​ទៀត​អា​ស្រ័យ​ជា​ឃុំ​ ១៣៥  ជន​ជាតិ​ភាគ​តិច​បាន​ទទួល​គោល​នយោ​បាយ​អា​ទិភាព​ជាច្រើន​ ម្ល៉ោះ​ហើយ​មាន​លក្ខណៈ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ ជីវ​ភាព​ក៏​បាន​ធូរ​ធារ​ឡើង​។​ ផ្ទះ​ណា​ក៏​មាន​ម៉ូតូ​ឬ​កង់​ទាំង​អស់​។​ ហេតុ​ដូច្នោះ​ អត្រា​អ្នក​ចូល​រួម​ចរាចរណ៍​ច្រើន​”។​

ដើម្បី​ធានា​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​ ឃុំ​បាន​សហការ​នឹង​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរាចរណ៍ ដាក់​ផ្លាក​សញ្ញា​ចរាចរណ៍​មុន​ពេល​ដែល​ស្ពាន​ ផ្លូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។​ ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​ដល់​បណ្ដា​សមាគម​ អង្គ​ការ​មហា​ជន​ សាលា​រៀន​ ផ្គួប​ផ្សព្វ​ផ្សាយ​អំ​ពី​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​ពេល​ប្រ​ជុំ​ ពេល​ហ្វឹក​ហ្វឺន​ម្តង​ៗ​ ឬ​ក៏​ចុះ​ទៅ​តាម​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​ផ្សព្វ​ផ្សាយ​។​ ពូថាច់​ដើយ នៅ​ភូមិ​កឹង​ស៊ុក មាន​ប្រ​សាសន៍​៖ “ក្មួយ​ៗ​នៅ​សាខា​សមា​គម​កសិករ​ភូមិ​តែង​រំលឹក​ខ្ញុំ​ “បើ​ពូ​បាន​ពិសា​ គ្រឿង​ស្រវឹង​ សូម​កុំ​បើក​ម៉ូតូ​ទៅ​ណា​ ព្រោះ​មាន​ជាតិ​អា​កុល​ក្នុង​ខ្លួន​ ត្រូវ​ពិន័យ​ធ្ងន់​ណាស់​ ហើយ​ងាយ​បង្ក​គ្រោះ​ថ្នាក់​ទៀត​”។​ ពួក​គេ​រំលឹក​ជា​ញយៗ​ ខ្ញុំ​នឹក​ឃើញ​ខ្លាច​ ហើយ​ក៏​ធ្វើ​តាម​”។​ ចំ​ណែក​បង​ថាច់​ប៊ិញ នៅ​ភូមិ​តុង​ហ៊ឹង​ រៀប​រាប់​៖  “មាន​ម្តង​ខ្ញុំ​ភ្លេច​យក​មួក​សុវត្ថិ​ភាព​ ពេល​ទៅ​ឌុប​កូន​ឯសាលា​បឋម​សិក្សា​ថាច់​ធា គឺកូន​មិន​ព្រម​ឡើង​ជិះ​ម៉ូតូ​មក​ផ្ទះ​ ពី​ព្រោះ​ “លោក​គ្រូ​បាន​ផ្ដាំ​ ពេល​ជិះ​ម៉ូតូ​ត្រូវ​តែពាក់​មួក​សុវត្ថិ​ភាព​” តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​តែង​តែ​ប្រ​តិបត្តិ​ល្អ​ពេល​ចូល​រួម​ចរាចរណ៍ ព្រោះ​ចង់​ធ្វើ​គំ​រូ​សម្រាប់​កូន​ “៕​

                                     ហា​ថាញ-លេង​មី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្ពាន​កឹង​ស៊ុក