01/03/2021 - 15:06

អស់​ពី​ចិត្ត​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

មិន​ត្រឹម​តែ​អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ប៉ុណ្ណោះ​ទេ​ កម្មា​ភិបាល​ បុគ្គ​លិក​ដំ​ណា​ក់​សុខា​ភិបាល​កង​ទ័ព​ប្រ​ជា​ជន​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ ថែម​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ទៀត​ផង​។​

 ​  គ្រូ​ពេទ្យ​នៃ​ដំ​ណា​ក់​សុខា​ភិបាល​កង​ទ័ព​ប្រ​ជា​ជន​ឡាយ​ហ្វា កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ត្រី​ ថាយ​មិញ​ផុង ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​កង​ទ័ព​ប្រ​ជា​ជន​ឡាយ​ហ្វា នេះ​គឺជា​ឃុំ​ក្រ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាមីង​ច្រើន​ប្រ​កប​របរ​កសិកម្ម​និង​នេសាទ​។​ ព្រោះ​ហេតុ​នោះ​ មាមីង​មក​ពិនិត្យ​ជំ​ងឺ​តាំង​ពី​ព្រលឹម ម៉្លោះ​ហើយ​ដំ​ណាក់​សុខា​ភិបាល​ ចាត់​ក្រុម​គ្រូ​ពេទ្យ​ប្រ​ចាំ​ការ​ ២៤/២៤ ម៉ោង​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​

បច្ចុប្បន្ន​ ដំ​ណា​ក់​សុខា​ភិបាល​កង​ទ័ព​ប្រ​ជា​ជន​ឡាយ​ហ្វា មាន​កម្មា​ភិបាល​ពេទ្យ​ ៥ រូប​ ដើម្បី​បម្រើ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​និង​សេវា​កម្ម​។​ ថ្វី​ដ្បិត​មិន​ទាន់​មាន​វេជ្ជ​បណ្ឌិត​ ប៉ុន្តែ​ដំ​ណាក់​សុខា​ភិបាល​នៅ​តែ​បង្ក​បាន​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ពេល​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​។​ អ្នក​ជំ​ងឺ​លី​ផួន ឱ្យ​ដឹង​៖ “ខ្ញុំ​ផ្តា​សាយ និង​ក្អក​មក​ពិនិត្យ​ថ្មើរ​ណា​ក៏​ជួប​គ្រូ​ពេទ្យ​ទាំង​អស់​។​ គ្រូ​ពេទ្យ​នៅ​ទីនេះ​ ពិនិត្យ​អស់​ពី​ចិត្ត​និង​ផ្សំ​ថ្នាំ​ផឹកឆាប់​ជា​សះស្បើយ ម៉្ល៉ោះ​ហើយ​ពេល​ឈឺ​ម្តង​ៗ​ ខ្ញុំ​តែង​មក​ទីនេះ​ពិនិត្យ​ព្យា​បាល​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​”។​ អា​ស្រ័យ​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​របស់​គ្រូ​ពេទ្យ​ពាក់​ស័ក្តិ​ខៀវ​ ក៏​បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​។​ បច្ចុប្បន្ន​ មធ្យម​ភាគ​ក្នុង​មួយ​ខែ​ ដំ​ណា​ក់​សុខា​ភិបាល​ទទួល​ពិនិត្យ​និង​ផ្តល់​ថ្នាំ​ជូន​អ្នក​ជំ​ងឺ​ប្រ​មាណ​ជាង​ ៣០ លើក​នាក់។​ គ្រូ​ពេទ្យ​កៀង​ណា​រៀ កម្មា​ភិបាល​ពេទ្យ​នៃ​ដំ​ណាក់​សុខា​ភិបាល​កង​ទ័ព​ប្រ​ជា​ជន​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ទើប​យល់​ច្បាស់​អំ​ពី​ជីវ​ភាព​របស់​មាមីង​នៅ​ជន​បទ​ ពុំ​សូវ​ចេះ​និយាយ​ភាសា​វៀត​ទេ​។​ ពេល​ឃើញ​គ្រូ​ពេទ្យ​ឆាប់​មក​ដើម្បី​ពិនិត្យ​ជំ​ងឺ​ ចេះ​និយាយ​ភា​សា​ខ្មែរ​ និង​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​របៀប​ថែទាំ​សុខ​ភាព​ លេបថ្នាំ​និង​សម្រាក​ គឺមាមីង​រីក​រាយ​ណាស់​។​ សង្កេត​ឃើញ​ដូច្នោះ​ គ្រូ​ពេទ្យ​យើង​ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ដើម្បី​អនុវត្ត​ល្អ​ភារ​កិច្ច​”។​ 

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ត្រី​ ថាយ​មិញ​ផុង មាមីង​តែង​មក​ពិនិត្យ​ជំ​ងឺ​ធម្ម​តា​មួយ​ចំ​នួន​ដូច​៖ ឈឺ​ក្រពះ​ សរ​សៃ​ឈាម​បេះ​ដូង​ សន្លាក់​រលាក​ផ្លូវ​ដង្ហើម​។​ល។​ ទន្ទឹម​នឹង​ការ​ពិនិត្យ​ ព្យា​បាល​ ដំ​ណាក់​សុខា​ភិបាល​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ជូន​មាមីង​អំ​ពី​របៀប​បង្ការ​ទប់​ស្កាត់​ ជំ​ងឺ​មួយ​ចំ​នួន​ទៀត ​ដូច​៖ ជំ​ងឺ​គ្រុន​ចាញ់​ ពង​ដៃ​-ជើង​-មាត់​ គ្រុន​ឈាម​។​ល។​ ពិសេស​ គ្រូ​ពេទ្យ​នៃ​ដំ​ណា​ក់​សុខា​ភិបាល​នៅ​ទាំង​ចុះ​ទៅ​តាម​ផ្ទះ​ ផ្សព្វ​ផ្សាយ​អំ​ពី​របៀប​បង្ការ​ប្រ​ឆាំង​ជំ​ងឺ COVID-១៩ ដើម្បី​មាមីង​ជ្រាប​ច្បាស់​។​ ផ្តើម​ពី​នោះ​ មាមីង​រួម​ជាមួយ​រដ្ឋ​អំ​ណាច​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕​

លីធាន​-មុនី​

ចែករំលែកអត្ថបទ