គម្រោង “ត្រួតពិនិត្យចំនួនប្រជាជនតំបន់កោះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ” (ហៅកាត់ថា គម្រោង ៥២) រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសុខភាពបន្តពូជ-ផែនការគ្រួសារ។ អាស្រ័យហេតុនោះ អត្រាទារកកើតមក និងកុមារខ្វះអាហារូបត្ថម្ភនៅតំបន់កោះសមុទ្រ និងតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តស្រុកថ្កូវ ថយចុះគួរឱ្យកត់សម្គាល់ រួមចំណែកយ៉ាងសកម្មក្នុងការបង្កើនគុណភាពចំនួនប្រជាជនលើភូមិសាស្រ្តស្រុក។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវ ប្រជុំសហការីចំនួនប្រជាជនឃុំ ដើម្បីពិភាក្សាផែនការផ្សព្វផ្សាយអំពីថែទាំសុខភាពបន្តពូជ - ផែនការគ្រួសារ។
ការអនុវត្តដំណាក់កាល II (២០១៦-២០២០) របស់គម្រោង ៥២ ស្រុកថ្កូវមានឃុំ ទីប្រជុំជនចំនួន ៧ ដែលទទួលផលពីគម្រោងនេះ រួមមាន ៖ ឃុំអាងក្វាងហ៊ឺវ លឺវងីបអាញ់ គីមសើុង ហាមតឹង ដាយអាង ឌិញអាង និងទីប្រជុំជនឌិញអាង។ នេះជាឃុំដែលមានជនជាតិខ្មែររស់នៅស្រូបអត្រា ៤៥% នៃចំនួនប្រជាជនសរុប។
អាងក្វាងហឺវ ជាឃុំមួយក្នុងចំណោមឃុំ ទីប្រជុំជនទាំង ៧ អនុវត្តល្អការងារថែទាំសុខភាព - ផែនការគ្រួសារ ពិសេសគឺអនុវត្តល្អគម្រោង ៥២។ ឆ្នាំ ២០២០ ទោះបីស្ថានភាពជំងឺ COVID-១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវ បានខ្នះខ្នែងកសាងផែនការអនុវត្តល្អការងារថែទាំសុខភាពបន្តពូជ-ផែនការគ្រួសារ។ ឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំបានចាត់តាំងពិនិត្យសុខភាពស្រ្តីមានគភ៌ ៣០៣ នាក់ ដាក់កងពន្យាកំណើតជូនបងប្អូននារី ១០៥ នាក់ ជូនថ្នាំពន្យាកំណើតដល់នារី ៤១៦ នាក់ ពិគ្រោះយោបល់ជូនស្រ្តីមានគភ៌និងយកគំរូធ្វើតេស្ដចំនួន ៣៨ បង្ការឆ្លងមេរោគ HIV ពី ម្តាយទៅកូន។ល។
ឆ្លងតាមរយៈសកម្មភាពជាក់ស្ដែង ឆ្នាំ២០២០ អត្រាទារកកើតមក និងកុមារខ្វះអាហារូបត្ថម្ភលើភូមិសាស្រ្តឃុំ ថយចុះគួរឱ្យកត់សម្គាល់។ វេជ្ជបណ្ឌិត ង្វៀងង៉ុកតាយ ប្រធានដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវ បញ្ជាក់៖ “ឆ្នាំ ២០២០ ដំណាក់សិខាភិបាលឃុំអាងក្វាងហឺវ អនុវត្តល្អការងារថែទាំសុខភាព-ផែនការគ្រួសារ និងគម្រោង ៥២ ស្ដីពីការត្រួតពិនិត្យចំនួនប្រជាជននៅតំបន់ជនជាតិភាគតិច។ សម្រេចបានលទ្ធផលនោះ គឺមានការរួមចំណែករបស់សហការីសុខាភិបាលលើភូមិសាស្រ្ត។ ពួកគាត់គឺជាអ្នកចុះទៅគ្រប់ច្រកល្ហក គ្រប់ផ្ទះ ដើម្បីផ្សព្វផ្សាយចលនាគូស្រករក្នុងវ័យសម្រាលកូន អនុវត្តវិធានការពន្យាកំណើត។ល។ សំដៅជួយប្រជាជនថែទាំសុខភាព - អនុវត្តផែនការគ្រួសារ បង្កើនគុណភាពចំនួនប្រជាជន”៕
សឺនម៉ាល័យ - ថាច់ធី