02/02/2021 - 09:10

បើក​បរ​ឆ្លង​កាត់​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​លឿង​រង​ការ​ពិន័យ​ធ្ងន់​

ទង្វើ​បើក​បរ​ឆ្លង​កាត់​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រ​ហម​ ពណ៌​លឿង​ ពេល​ចូល​រួម​ចរាចរ​ គឺជា​កំ​ហុស​ដែល​អ្នក​ចូល​រួម​ចរាចរ​ច្រើន​តែ​ជួប​ប្រ​ទះ​។​ តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ជាតិ​ ស្តីពី​សញ្ញា​ផ្លូវ​គោក (QCVN ៤១:២០១៩ កែ​ប្រែបទ​ដ្ឋាន​ ៤១:២០១៦) បាន​កំ​ណត់​ពី​ភ្លើង​សញ្ញា​ពណ៌​លឿង​ភ្លឺ​ឡើង​ ត្រូវ​តែ​ឈប់​ខាង​ក្រោយ​ខ្សែ​គំ​នូស​សញ្ញា​ ករណី​បើក​បរ​ជ្រុល​ហួស​ខ្សែ​ គំ​នូស​សញ្ញា​ឬ​ឈប់​ជិត​ខ្សែ​គំ​នូស​សញ្ញា​ពេក​ ប្រ​សិនបើ​ការ​ឈប់​នោះ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ គឺ​មាន​សិទ្ធិ​បើក​បរ​ទៅ​មុខ​ជា​បន្ត​។​

 បើក​បរ​ឆ្លង​កាត់​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​លឿង​ គឺជា​មូល​ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ទាំង​ឡាយ​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​

ជាក់​ស្ដែង​៖ ភ្លើង​ពណ៌​លឿង​គឺជា​ភ្លើង​សញ្ញា​ចរា​ចរណ៍​បង្ហាញ​ថា​ ជិត​ប្តូរ​ទៅ​ភ្លើង​សញ្ញា​ចរា​ចរណ៍​ពណ៌​ក្រហម​ ឬ​ហៅ​ថា​ ពេល​វេលា​រៀប​ចំ​ណុច​ផ្លូវ​ប្រ​សព្វ​ ដើម្បី​យាន​យន្ត​ពេល​បើក​បរ​ចូល​ចំ​ណុច​ផ្លូវ​ប្រ​សព្វ​ដោយ​ល្បឿន​លឿន​ ជួប​នឹង​សញ្ញា​ត្រៀម​ប្តូរ​ទៅ​សញ្ញា​ភ្លើង​ពណ៌​ក្រហម​ ប្រ​សិន​បើ​ឈប់​មក​មិន​មាន​សុវត្ថិ​ភាព​ គឺអ្នក​បើក​បរ​មាន​សិទ្ធិ​បើក​ទៅ​មុខ​ជា​បន្ត​។​ ក្នុង​ករណី យាន​ជំ​និះ​បើក​បរ​ពី​ចម្ងាយ​ដោយ​ល្បឿន​យឺត​ ឈប់​មក​សុវត្ថិ​ភាព​គឺត្រូវ​តែ​បពា្ឈប់​។​ ករណី​ភ្លើង​សញ្ញា​ចរា​ចរណ៍​ពណ៌​លឿង​ភ្លឹប​ភ្លែត គឺអាច​បើក​បរ​ឆ្លង​បាន​ ប៉ុន្តែ​ដោយល្បឿន​យឺត​ សង្កេត​មើល​ដោយ​ប្រុង​ប្រ​យ័ត្ន​ អា​ទិភាព​ឱ្យ​អ្នក​ថ្មើរ​ជើង​ឆ្លង​ផ្លូវ​ ឬ​មធ្យោ​បាយ​ផ្សេង​ៗ​ទៀត​។​ ក៏​ប៉ុន្តែ​ តាំង​ពី​មុន​មក​ អ្នក​ចូល​រួម​ចរាចរ​ភាគ​ច្រើន​យក​ចិត្ត​ទុក​ដាក់​តែ​ភ្លើងសញ្ញា​ពណ៌​បែ​តងនិង​ពណ៌​ក្រហម​ប៉ុណ្ណោះ​ ដោយ​មិន​ចាប់​អា​រម្មណ៍​គោ​រព​ភ្លើង​សញ្ញា​ពណ៌​លឿង​ ក៏​អាច​រង​ការ​ពិន័យ​ផង​ដែរ​។​

តាម​សេច​ក្តី​កំ​ណត់​នៃ​អនុក្រឹត្យ​លេខ​ ១០០/២០១៩/NĐ-CP របស់​រដ្ឋា​ភិបាល​ ចុះ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៩ កំ​ណត់​ពី​ការ​ពិន័យ​រដ្ឋ​បាល​លើ​វិស័យ​ចរាចរណ៍​ផ្លូវ​គោក និង​ផ្លូវ​រថ​ភ្លើង​ អ្នក​ថ្មើរ​ជើង​ អ្នក​ជិះ​កង់​ម៉ូតូ​ រថ​យន្ត ឆ្លង​កាត់​ភ្លើង​សញ្ញា​ពណ៌​លឿង​ ក្នុង​ករណី​បំ​ពាន​ នឹង​រង​ការ​ពិន័យ​តាម​កម្រិត​ដូច​ខាង​ក្រោម​៖ ពិន័យ​ពី​ ៦០.០០០-១០០.០០០ ដុង​ ចំ​ពោះ​អ្នក​ថ្មើរ​ជើង​ (ត្រង់​កថា​ខណ្ឌ​ ១ មាត្រា ៩ នៃ​អនុក្រឹត្យ​លេខ​ ១០០/២០១៩/NĐ-CP); ពិន័យ​ពី​ ១០០.០០០- ២០០.០០០ ដុង​ ចំ​ពោះ​កង់​ កង់​ម៉ាស៊ីន​ កង់​ អគ្គិ​សនី​ (ត្រង់​មាត្រា ៨ អនុក្រឹត្យ​លេខ​ ១០០/២០១៩/NĐ-CP); ពិន័យ​ពី​ ៦០០.០០០- ១លាន​ដុង​ ចំ​ពោះ​ម៉ូតូ​ ម៉ូតូ​អគ្គិ​សនី​ (ត្រង់កថា​ខណ្ឌ​ ៤ មាត្រា​ ៦ អនុក្រឹត្យ​លេខ​ ១០០/២០១៩/NĐ-CP);  ពិន័យ​ពី​ ១-២ លាន​ដុង​ ចំ​ពោះ​ត្រាក់​ទ័រ​ យាន​យន្តុប​ករណ៍ (ត្រង់​កថា​ខណ្ឌ​ ៥ មាត្រា ៧ អនុក្រឹត្យ​លេខ​ ១០០/២០១៩/NĐ-CP); ពិន័យ​ពី ៣-៥ លាន​ដុង​ ចំ​ពោះ​រថ​យន្ត (ត្រង់​កថា​ខណ្ឌ​ ៥ មាត្រា ៥ អនុក្រឹត្យ​លេខ​ ១០០/២០១៩/NĐ-CP)។​ ទន្ទឹម​នឹង​នោះ​ អ្នក​បើក​បរ​ត្រូវ​ដកហូត​បណ្ណ​បើក​បរពី​ ១-៣ ខែ​ទៀត​ផង​។​

អ្នក​បើក​បរ​ចូល​រួម​ចរាចរ​ជិត​ដល់​ផ្លូវ​ប្រ​សព្វ​គ្នា​ គប្បី​បន្ថយ​ល្បឿន​ សង្កេត​មើល​ដោយ​ប្រុង​ប្រ​យ័ត្ន​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ខ្លួន​និង​អ្នក​ដទៃ​ ទន្ទឹម​នឹង​នោះ​ ចៀស​វៀង​រង​ការ​ពិន័យ​ដោយ​កំ​ហុស​បើក​បរ​ឆ្លង​កាត់​ភ្លើង​សញ្ញា​ពណ៌​លឿង​៕​

  H.Y-វិមាន​ ​ 

ចែករំលែកអត្ថបទ