និញប៊ិញ គឺជាអាសយដ្ឋានធ្លាប់ស្គាល់សម្រាប់អ្នកចូលចិត្តទេសចរណ៍ ។ ពីព្រោះទីនេះ ធម្មជាតិអំណោយផល ដោយមានទេសភាពដ៏ស្រស់ត្រកាល បានអន្ទងទឹកចិត្តមនុស្សគ្រប់គ្នាពេលមកដល់ទីនោះ ។ មកកាន់និញប៊ិញ ភ្ញៀវទេសចរនឹងបានឆ្លងកាត់ពិសោធន៍ ដែលមិនអាចបំភ្លេចបាន។
ហាថាញ-វិមាន
ព្រះពុទ្ធបដិមាដែលព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រគេនវត្តបាយឌិញ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅនិញប៊ិញ។
វិហារថាយវី ល្បីឈ្មោះស័ក្តិសិទ្ធិ កន្លែងសក្ការបូជាព្រះមហាក្សត្រនៃរាជវង្សត្រឹង។
ទិដ្ឋភាពវត្តបាយឌិញ មើលពីជាន់ទី ១៣ នៃព្រះចេតិយ ។
បឹងតាមកុក ចាត់ទុកដូចជាឈូងសមុទ្រហាឡុងលើគោក ដោយមានប្រជុំថ្មកំបោរនិងគុហាគួរជាទីចាប់អារម្មណ៍។
ផ្លូវចូលកាន់ប្រជុំរមណីយដ្ឋានត្រាងអាង ដែលជាកេរដំណែលវប្បធម៌ធម្មជាតិពិភពលោក ។
ជ្រុងមួយនៃរាជធានីបុរាណហ្វាលឺ ។